EP16: យើងមានរឿងឲឯងជួយ

2.5K 218 2
                                    

៚ព្រឹកថ្ងៃថ្មី៚

  Jungkookក៏បើកឡានជូនTaehyungមករៀនតាមទម្លាប់។ ឡានទំនើបខ្មៅក្រឹបបើកមកក្នុងសាលាវឹប ផ្អើលអស់ស្រីៗក្នុងសាលាឲងាកមកមើលចាប់ភ្លឹកនិងមនុស្សដែលនៅក្នុងឡានដែលគ្មានអ្នកណាក្រៅពីJeon Jungkookនិងកម្លោះតូចKim Taehyungដែលនៅក្នុងឡាននោះទេ។ អ្នកណាដែលថាមិនប្រថ្នាចង់បានរាងក្រាស់មកបើកឡានឲនោះ អាចថាTaehyungជាមនុស្សសំណាងបំផុតហើយដែលអាចឲអ្នកកម្លោះម្នាក់នេះមកយកចិត្តយកថ្លើមនោះ ពួកនាងក៏ច្រណែនណាស់ដែលតែធ្វើមិចពួកនាងធ្វើបុណ្យមិនដល់ ប៉ុន្តែពួកមិនមែនច្រើនចង់និន្ទាអីទេ ប៉ុន្តែក៏មិនប្រាកដថាមិនមានអ្នកមិនមានគំនិតអាក្រក់ដែល។

  Taehyung ក្រលែកភ្នែកមកមើលបន្តិចក៏ឃើញថាមកដល់សាលាបាត់ទៅហើយ នាយតូចលើកកាតាបមកពាក់និងងាកមកដោះខ្សែរក្រវ៉ាត់ ដៃតូចរៀបនិងបើកទ្វារឡានចេញទៅក្រៅទៅហើយតែក៏ត្រូវរាងក្រាស់និយាយបង្អាក់ដំណើរឡើង

« ឈប់ៗ នៅឲស្ងៀមTaeចាំបងបើកទ្វារឡានឲ »Jungkook ប្រញាប់ឃាត់មិនឲនាយតូចបើកទ្វារឡានទាន់ ព្រោះតែគេចង់ធ្វើជាអ្នកបើកឲនោះអី ស្រលាញ់កូនប្រុសគេត្រូវតែតាមCareបែបនេះហើយ

« ដៃខ្ញុំមាន ខ្ញុំបើកខ្លួនឯងបាន »នាយតូចតបទៅវិញទាំងទឹកមុខស្មើ គេមិនមែនជាស្ដេចឬមានអ្វីអស្ចារ្យដល់ថ្នាក់ឲគេមកបម្រើទេ ជាពិសេសគ្រាន់តែបើកទ្វារឡានចេញខ្លួនឯងនេះ គេមិនត្រូវការឲរាងក្រាស់មកធ្វើវាឡើយ

« ណាៗ Taeឲបងបើកឲទៅ »Jungkook អង្រួញខ្លួនរឆងតូចតិចៗ បន្លឺសម្ដីឡើងងិកញ៉ក់អង្វរលន់តួរព្រមជាមួយទឹកមុខកម្សត់ នេះបើគេមិនប្រាប់ប្រហែលគិតថាគេជាតារាសម្ដែងហើយសម្ដែងសមនោះសម អឆចទទួលបានពានតារាឆ្នើម ព្រោះតែឃើញនាយអង្វរបែបនេះTaehyungគេក៏ចិត្តទន់ភ្លាម អ្នកណាទៅអាចទ្រាំទ្រនិងទឹកមុខមួយនេះបានទៅ ទន់ភ្លន់ដូចកូនទន្សាយអញ្ចឹង

« អឺៗ បើកទៅចឹង »Tae ងក់ក្បាលឡើងតិចៗ ព្រោះថាប្រកែកមិនបានទេ គេចាញ់អាទឹកមុខហ្នឹងណាស់ យ៉ាងគ្រាន់តែបើកទ្វារឡាន បើគេចងើបើកណាស់ឲគេបើកទៅវាមិនទៅអីណាស់ណាទេ។ Jungkook ទទួលបានការយល់ព្រមពីរាងតូចភ្លាម នាយប្រញាប់ដោះខ្សែរក្រវ៉ាត់និងបើកទ្វារចេញមកទ្វារម្ខាងទៀត ដើម្បីបើកទ្វារឲTaehyungសម្លាញើចិត្តរបសើញេនោះអី

🍑ជម្រិតស្នេហ៍ Omegaតូច🔞(ចប់)Where stories live. Discover now