EP22: អូនស្រឡាញ់បង

2.4K 219 3
                                    

« បងប្រុសជួយទិញផ្កាខ្ញុំមួយទៅ »ក្មេងស្រីម្នាក់ដើរមកនិយាយជាមួយរាងក្រាស់ដែលកំពុងសើច។ លឺដូចនេះនាយក៏ងាកមកនិងងើបពីបង់ដើរមកជិតក្មេងតូចនិងបន្ទន់ជង្គង់បន្តិចនិងនិយាយឡើងដោយសម្លេងទន់ភ្លន់ធ្វើឲTaehyung ដែលអង្គុយមើលនោះញញឹមឡើងព្រោះមិនស្មានថាគេទន់ភ្លន់ជាមួយក្មេងដល់ម្លឹងទេ

« ផ្កានេះប៉ុន្នានដែលនាងតូច »អ្នកកម្លោះដែលពាក់អាវសណ្ឋានជាសិស្សនៅឡើយហើបមាត់និយាយឡើងទៅកាន់ក្មេងតូចដោយសម្លេងទន់ភ្លន់និងញញឹមបន្តិចទៅកាន់នាងតូច

« មួយទង1$ »ក្មេងតូចបន្លឺសម្ដីទាំងញញឹមយ៉ាងស្រស់ទៅកាន់បងប្រុសសង្ហារហើយក៏ចិត្តល្អ ធ្វើឲនាងចូលចិត្តបងប្រុសសង្ហារនេះជាខ្លាំង

« ចឹងបងយកទាំងអស់ នេះបងឲ20$ណាហើយឆាប់ទៅផ្ទះទៅ »Jungkook អង្អែលក្បាលនាងតូចប្រៀបដូចជាមនុស្សដែលស្រលាញ់ក្មេង។ កាយវិការទាំងត្រូវបាននាយតូចអង្គុយសម្លឹងមើលទាំងទឹកមុខញញឹមញញែមលើផ្ទៃមុខ មានអារម្មណ៍ថាគេកំពុងស្រលាញ់ប្រុសម្នាក់នេះហើយ ទោះខាងក្រៅគេដូចជាមនុស្សកាចប៉ុន្តែខាងក្នុងគេចិត្តល្អនិងសុភាពណាស់

« ចាអរគុណបងប្រុសង្ហារ »ថាហើយនាងតូចទទួលយកទាំងសប្បាយចិត្តនិងហុចផ្កាដែលខ្លួនមានទាំងអស់ឲទៅបងប្រុសសង្ហានិងដើរចេញទៅទាំងសប្បាយចិត្តធ្វើឲរាងក្រាស់ដែលឈរសម្លឹងមើលក៏សប្បាយចិត្តដូចគ្នាហើយក៏ដើរទៅរករាងតូចវិញ

« បងឲអូន »Jungkook ហុចផ្កាឲទាំងញញឹមនិងហុចទៅTaehyungដែលអង្គុយសម្លឹងមើលគេវិញដូចគ្នា សម្លឹងបានបន្តិចTaeក៏ព្រមទទួលផ្កាពីរាងក្រាស់ទាំងសើចសប្បាយចិត្តនិងយកវាមកហិតស្រូបយកក្លិនក្រអូបវាសិន មុននិងពោលពាក្យអរគុណទៅនាយ

« អឹុម អរគុណ »Tae និយាយឡើងតិចៗទាំងមុខអៀននិងលួចញញឹមពេញចិត្តអោនមុខចុះមិនហ៊ានសម្លឹងមុខគេចំទេឯខ្លួនក៏ខិតឃ្លាតពីរាងក្រាស់បន្តិចម្ដងៗស្របពេលដែលអ្នកម្ខាងទៀតដាក់ខ្លួនអង្គុយកៀកគេពេក

« អូ!! ត្រូវហើយTae អូនចង់ជិះកន្រ្តកវិលទេ »Jungkook រំលឹកឡើងទាំងញញឹមឡើងមានគំនួចក្នុងចិត្តកំពុងគិតនឹកឃើញល្បិចអ្វីមួយក្នុងចិត្ត

🍑ជម្រិតស្នេហ៍ Omegaតូច🔞(ចប់)Where stories live. Discover now