EP25: អូនប្លែកណាស់Tae

2.4K 199 4
                                    

នៅក្នុងថ្នាក់ដែលពេលនេះជាពេលចេញលេងសិស្សគ្រប់គ្នានាំគ្នាលេងតាមទម្លាប់ដែលពួកគេធ្លាប់ធ្វើរាល់ដង។ ដំណើរបោះជំហានរបស់អ្នកកម្លោះដើរមកសម្ដៅទៅរករាងតូចដែលកំពុងអង្គុយអានសៀវភៅតែម្នាក់ឯងនៅក្នុងថ្នាក់

  « Tae នេះទឹកដោះគោStroberyរបស់អូន » Jungkook ហុចទឹកដោះគោដែលជារបស់សំណព្វរបស់អ្នកជាសង្សារដែលចូលចិត្ត។ Taehyungងាកភ្នែកចេញពីសៀវភៅបន្តិចមុននិងបិទវាទុកនិងទទួលយកទឹកដោះគោពីរាងក្រាស់ទាំងសប្បាយចិត្ត

  « អរគុណ » Tae បន្លឺឡើងនិងទទួលវាយកមកផឹកយ៉ាងលឿនស្របពេកដែលអ្នកកម្លោះម្ខាងទៀតដាក់ខ្លួនអង្គុយចុះទល់មុខនាយតូចលើកដៃច្រត់មុខសម្លឹងមើលរាងតូចផឹកញញឹមយ៉ាងមានក្ដីសុខធ្វើឲ Taehyung ជ្រួញចិញ្ចើមសម្លឹងនាយដែលចេះតែយ៉ាងមិចមិនដឹងសម្លឹងមើលគេហើយក៏ញញឹមដូចមនុស្សឆ្កួតទៅកើត តែគេមិនខ្វល់ក៏នៅតែបន្តផឹកធ្វើព្រងើយ

  « Taehyungមែនទេ?? »សម្លេងសិស្សស្រីម្នាក់បន្លឺឡើងពីមាត់ទ្វារនិងដើរមករកពួកគេទាំងពីរដោយមិនភ្លេចញញឹមរួសរាយតាមទម្លាប់របស់នាង

  « បាទត្រូវហើយ » Tae ងក់ក្បាលបញ្ជាក់ប្រាប់នាងវិញដោយមិនភ្លេចញញឹមគួរសមទៅវិញដែលធ្វើឲអ្នកកម្លោះដែលអង្គុយសម្លឹងមើលចង់ជ្រុះគ្រាប់ភ្នែកនោះចាប់ផ្ដើមប្រច័ណ្ឌតែក៏មិនហ៊ានមាត់អ្វីដែល

  « គឺលោកគ្រូ គណិតឲហៅ ប្រាប់ថាមានការ » សិស្សស្រីនោះមិនបង្អង់យូរក៏ប្រាប់ពីរឿងដែលនាងចង់និយាយតែម្ដងទៅ ព្រោះលោកគ្រូបានឲនាងមករកសិស្សប្រុសម្នាក់នេះនិងមិនភ្លេចដៀងភ្នែកសម្លឹងមើលរាងក្រាស់ដែលអង្គុយប្រច័ណ្ឌតែម្នាក់ឯង ព្រោះនាងអាចមើលដឹងទើបធ្វើឲស្រីស្រស់លួចអស់សំណើចក្នុងចិត្តនិង Jungkook ព្រោះថាអ្នកណាមិនល្បីរឿងពួកគេទាំងពីរទៅ សិស្សមួយសាលានេះគេដឹងគ្រប់គ្នាហើយ ណាមួយ Jungkook គេក៏បានប្រកាសខ្លួនថាជាសង្សារនិង Taehyung ទៀត និងមិនភ្លេចគម្រាមមិនឲអ្នកណាមកប៉ះពាល់នោះទេ

  « អរ ដឹងហើយ អរគុណ » Tae ញញឹមឡើងង់ក្បាលយលើការណ៍ ឯសិស្សស្រីនៅពេលប្រាប់រាងតូចរួចហើយនាងក៏លាត្រឡប់ទៅវិញយ៉ាងលឿនព្រោះខ្លាចអ្នកខ្លះផ្ទុះស្លាប់ដោយសារខឹងពេក ណាមួយនាងត្រូវយករបាយការណ៍ឲទៅគ្រូបន្ទប់ថ្នាក់នាងទៀតមិនបានទំនេរមកធ្វើបាបប្រុសសង្ហារម្នាក់នេះទេ

🍑ជម្រិតស្នេហ៍ Omegaតូច🔞(ចប់)Där berättelser lever. Upptäck nu