EP21: អូនគួរតែមានរង្វាន់ឲបងហើយ

2.5K 219 4
                                    

៚រឺុង រឺុង៚

  សម្លេងកណ្ដឹងសាលាបានលឺលាន់ឡើងដែលម៉ោងនេះគឺជាម៉ោងដែលត្រូវចេញទៅផ្ទះហើយ ដែលសិស្សគ្រប់គ្នាក៏នាំគ្នាចេញទៅផ្ទះអស់ហើយរួមទាំងនាយតូចផងដែល ពេលគេកំពុងចេញទៅថ្នាក់និងដើរសម្ដៅទៅយកឡានដោយមានរាងក្រាស់ដើរតាមក្រោយ

« អេដើរទៅណា?? ឡាននៅទីនេះ »Tae បន្លឺឡើងក្រោយងាកទៅឃើញ Jungkook ដែលគេភ្លឹកដើរហួសកន្លែងចតឡានចង់មួយម៉ែត្រទៅហើយ នេះគេដូចជាគ្មានព្រលឹងក្នុងខ្លួនសោះហើយ តាំងពីនៅក្នុងថ្នាក់មកម្លេះ នេះគេកើតអីឲប្រាកដទៅ

« គឺបងភ្លឹកភ្លេចមើលឡាន » នាយក្រាស់អេសក្បាលឡើងសើចទាំងមិនសូវសមហើយក៏ទាញសោរបើកទ្វារឡានចូលមកទាំងមានអារម្មណ៍ស្រស់ស្រាយតែម្ដងព្រោះអីដឹងទេ?? ព្រោះតែថ្ងៃនេះគេបានថើបTaehyungនោះអី មួយថ្ងៃនេះគេបានប៉ះច្រើនអើយសែនច្រើន អ្នកណាមិនសប្បាយចិត្តមានតែឆ្កួតហើយ

« ប្រុសល្ងើ »Tae សើចឡើងអស់សំណើចនិងរាងក្រាស់ដែលចូលចិត្តធ្វើចារិកឲគេខ្នាញ់ណាស់ ហើយក៏ឈរញញឹមនៅមុខឡានម្នាក់ឯង ធ្វើឲអ្នកកម្លោះដែលអង្គុយក្នុងឡានសម្លឹងមើលមុននិងហៅនាយតូចឲចូលឡាន

« Tae ហា៎ ឡើងឡានមក »Jungkook ស្រែកពីក្នុងឡានធ្វើឲTaeដែលឈរញញឹមភ្ងាក់ខ្លួនបន្តិចនិងងាកមើលគេបន្តិចមុននិងបើកទ្វារចូលឡាន

« ដឹងហើយ »ថាហើយពួកគេក៏បើកឡានចេញទៅ។ សភាពនៅក្នុងឡានពេលនេះគឺស្ងាត់ជ្រងុំគ្មានអ្នកណាហ៊ាននិយាយអ្វីទេព្រោះតែមិនដឹងថាត្រូវនិយាយរឿងអ្វី។ ចំណាយពេល20នាទី ជិះយូរៗTaehyungក៏មានអារម្មណ៍នេះមិនមែនផ្លូវទៅផ្ទះទេ គេងាកមើលមុខJungkookបន្តិចហើយក៏និយាយឡើង

« នេះដូចមិនមែនផ្លូវទៅផ្ទះទេ »Tae ងាកមកប្រាប់រាងក្រាស់ដែលកំពុងជិះខុសផ្លូវហើយ នេះប្រុសម្នាក់នេះចង់នាំគេទៅណាទៀតហើយ??

« អ្នកណាថាបងនាំអូនទៅភូមិគ្រឹះវិញនោះ »Jungkook តបទៅវិញដោយភ្នែកនៅតែផ្ដោតអារម្មណ៍ទៅលើការបើកបររបស់នាយដដែល ។ Taehyung ដែលអង្គុយនោះលឺដូចនេះក៏ងាកមកសម្លឹងមុខគេហើយក៏សម្លត់សួរ

🍑ជម្រិតស្នេហ៍ Omegaតូច🔞(ចប់)Where stories live. Discover now