រឿង ព្រះអង្គម្ចាស់តូចរបស់បង
ជីមីន រ៉ូហ្វីអូ | ស៊ូហ្កា អូហ្វីរ៉ា
ភាគទី32
❤✨សូមរីករាយក្នុងការអាន✨❤
" វីកា អូនមកទីនេះមានការអ្វី? " ជីមីនប្រឡេះដៃចេញពីស៊ូហ្កាពេលដែលមករកគេស្មានតែចប់សព្វគ្រប់ជាមួយស្រីស្នេហ៍អស់ទៅហើយ ទើបតែបានសន្យាអម្បាញ់មិញសោះ!!អស់ទំនុកចិត្តជាមួយស៊ូហ្កាណាស់។
" អូនមករកបងនោះអី ក្រែងបងនិយាយថាលែងជាប់ពាក់ព័ន្ធនិងគេហើយនោះ " វីកាចង្អុលទៅជីមីន រាងល្អិតងើយមើលមុខស៊ូហ្កាទាំងហួសចិត្តនេះញេយករឿងរវាថគេដែលបានកើតឡើងទៅប្រាប់នាង!!!គេស្អប់ប្រភេទបែបនេះណាស់។
" វីកា ទៅនិយាយគ្នាជាមួយនិងបងមួយភ្លែត " ស៊ូចាប់អូសដៃវីកាទៅតែម្ដង!!ពួកគេទៅកន្លែងស្ងាត់ដើម្បីនិយាយគ្នា។
" វីកា ហេតុអ្វីក៏អូនមកទីនេះ ក្រែងបងប្រាប់ហើយមិនអញ្ចឹង ប្រសិនជាមានការអ្វីបងទៅរកអូនហើយ "
" តែអូននឹកបង " នាងនិយាយដោយឫកម្ញិកម៉្ញក់ប៉ុន្តែវាមិនបានជាផលទៀតទេព្រោះពេលនេះបេះដូងរបស់
ស៊ូហ្កាគឺមានតែជីមីនរបស់គេ និងដាក់បានតែជីមីនម្នាក់គត់។
" មិនបាច់និយាយច្រើនទេហើយលើកនេះបងចង់ប្រាប់អូនរវាងទំនាក់ទំនងរបស់យើង ពួកយើងមិនបាច់ជួបគ្នាទៀតទេ យើងបែកគ្នាទៅបងមានជីមីនគឺគ្រប់គ្រាន់ហើយ បងសុំទោសដែលយកអូនមកលេងសើចទទួលស្គាល់កាលពីមុនបងពិតជាមានអារម្មណ៍ស្រឡាញ់អូនពិតមែនប៉ុន្តែពេលនេះវាអស់ហើយដោយសារតែបងមានជីមីនហើយ ឲ្យបងសុំទោស "
ស៊ូនិយាយពន្យល់នាងជាហេតុផលដើម្បីឲ្យឆាប់បានដោះស្រាយចប់ គេជឿជាក់ថានាងនិងចិត្តទន់មិនមកតាមតោមទាមគេទៀតទេ។
" ប៉ុន្តែអូនស្រឡាញ់បង អូនសុខចិត្តធ្វើជាមនុស្សលួចលាក់ក៏ដើម្បីបងដែរ " វីការលីងរលោងទឹកភ្នែកដោយសារតែស្រឡាញ់នាងសុខចិត្តទាក់ទងគេទាំងដែលស៊ូមានភរិយាក្នុងអេតាស៊ីវិលទៅហើយ តែនាងទ្រាំធ្វើបែបនេះគឺដើម្បីបាននៅជិតគេ នាងមិនអាចទៅស្រវាចាប់គេមកវិញទេព្រោះនាងស្រឡាញ់គេ បើគេមិនស្រឡាញ់នាងផងយកមកស្រវាធ្វើអ្វី សុខចិត្តឲ្យគេនៅជាមួយមនុស្សដែលគេស្រឡាញ់ទៅចុះ!!!
" ស្ដាប់បងណា៎រវាងពួកយើងវាមិនទាន់ស៊ីជម្រៅណាស់ណាទេ បងសង្ឃឹមថាអូននិងរកបានមនុស្សម្នាក់ដែលល្អជាងបង បងដឹងថាជុងវូគេមានចិត្តលើអូនដែរ អ្នកទាំងពីរគួរតែសាកស្វែងយល់ចិត្តគ្នាទៅ " វីកាហូរទឹកភ្នែកដោយទប់មិនបាននាងមិនខុសទេដែលចិត្តទៅស្រឡាញ់គេព្រោះជាមនុស្សមានហេតុផលច្បាស់លាស់ តែពេលនេះនាងត្រូវប្រលែងគេឲ្យទៅម្ចាស់ដើមវិញ តែនាងមានក្ដីសុខព្រោះគេអាចរកបានមនុស្សដែលល្អដូចគេមកស្រឡាញ់គេ!!!នាងលែងមានគំនិតគុំគួននិងជីមីនតាំងពីថ្ងៃដែលស៊ូហ្កានិងជីមីនបែកបាក់គ្នានាងមានអារម្មណ៍ថាខុសខ្លាំងណាស់ដែលបំបែកពួកគេ តែទោះជាបំបែកយ៉ាងណាក៏អ្នកទាំងពីរនោះនៅតែជម្នះបាន
" អូនមិនអីទេ អរគុណចិត្តដែលបងធ្លាប់ស្រឡាញ់អូន ប៉ុន្តែយើងអាចរាប់អានគ្នាជាមិត្តវិញបានទេ? "
" ប្រាកដជាបានស្រាប់ហើយ តែឥឡូវពួកយើងទៅនិយាយបកស្រាយឲ្យជីមីនដឹងសិនទៅបើមិនអញ្ចឹងទេប្រាកដជាមានរឿងតទៀតជាមិនខានទេ "
" អូនដឹងហើយតោះពួកយើងគួរតែទៅ " ទោះនាងមានអារម្មណ៍ថាស្ពឹកទ្រូងតែក៏បានសប្បាយចិត្តពេលដែលឃើញស្នាមញញឹមគេ។
" ជីមីនខ្ញុំមកនេះចង់មកសុំទោសសម្រាប់រឿងដែលបានកើតឡើង ហើយខ្ញុំនិងស៊ូពេលនេះបានបញ្ចប់ទំនាក់ទំនងរវាងយើងទាំងពីរហើយ ពួកយើងគឺត្រឹមតែជាមិត្តនិងគ្នានោះទេ " វីកាជាអ្នកចេញមុខនិយាយបើសិនជាឲ្យស៊ូហ្កាមកនិយាយខ្លាចជីមីនគេមិនទុកចិត្ត។
" មិនអីទេចាត់ទុកថាវាគ្មានអ្វីកើតឡើងទៅចុះបំភ្លេចវាចោលទៅ " បើជ្រុលជាពួកគេចប់គ្នាហើយគេមានអ្វីត្រូវខឹងនោះ។
" រឿងបានចប់សព្វគ្រប់ហើយ ខ្ញុំសុំលាអ្នកទាំងពីរទៅវិញសិនហើយ " ពួកគេក៏បានបែកគ្នាត្រឹមនេះ។
" អៅ៎ បងជីនថេយ៉ុង " ជីមីនប្រញ៉ាប់ដើរទៅរកថេយ៉ុងនិងជីនក្រោយឃើញដំណើររបស់ពួកគេកំពុងតែដើរចូលទៅក្នុងផ្ទះ ស៊ូហ្កាដើរពីក្រោយជីមីនគេលួចញញឹមនិងចរិតរបស់ជីមីន ខំរត់ដែរនៅតែគេដើរធម្មតាទាន់ដំណើរដូចកូនក្មេង។
" បងជីនមុខដូចជាមិនសូវសប្បាយចិត្តអញ្ចឹងបងកើតអ្វីឬអត់? " ចរិតដែលបារម្ភពីអ្នកជុំវិញខ្លួនរបស់ជីមីននេះហើយគឺជាមន្តស្នេហ៍របស់គេ។
" បងជីនគាត់មិនសប្បាយចិត្តបន្តិចបន្តួចទេ " ថេយ៉ុងជាអ្នកដែលដឹងរឿងទើបនិយាយជំនួស ជីនក៏បានដើរចូលទៅក្នុងផ្ទះមុនអ្នកទាំងពីរបាត់ទៅ។
" បានហើយតោះពួកយើងចូលទៅក្នុងទៅ "
" អៃ៎ ថេយ៉ុងអូនសម្លាញ់មកដែរ " ជុងហ្គុកប្រញ៉ាប់បិទទូរស័ព្ទទុកដើរមកតាមដំណើរសំណព្វចិត្តរបស់គេ។
" ឃើញមនុស្សពិនណាណីហើយសួរមកឬអត់!!បែកណាស់ "
_____________
• ស្កាយ៍លែត មីននី •
YOU ARE READING
ព្រះអង្គម្ចាស់តូចរបស់បង (ចប់)
Fanfictionស្នេហាដែលកើតចេញពីការណែនាំមនុស្សម្នាក់ឲ្យមកបង្ក្រាបចរិតព្រានខូចខឹលរបស់គេ ក្មេងតូចរូបស្រស់ជីមីន រ៉ូហ្វីអូ គេធ្វើឲ្យមនុស្សដូចជា ស៊ូហ្កា ហ្វីអូរ៉ាធ្លាក់ក្នុងអន្លង់ស្នេហ៍របស់គេតែគេក៏ព្យាយាមកុហកខ្លួនឯងថាគេមិនមែនជាហ្កេយ៍/ហ្កាយ៍នោះទេ។ ជីមីនគេរឹតតែចង់យកឈ្នះប...
