ភាគទី6:បែកក្បាលហើយទេដឹង

1.9K 179 5
                                        

រឿង ព្រះអង្គម្ចាស់តូចរបស់បង
ភាគទី6

ជីមីនក៏មកអង្គុយលេងហ្គេមគេវិញកុំឲ្យម៉ួម៉ៅទៀត គេមិនស្លូតក៏ដោយសារតែគ្រប់គ្នាចូលចិត្តមើលងាយនិងធ្វើបាបគេណាស់ទើបធ្វើឲ្យគេរឹងមាំកាចឆ្នាស់បែបនេះ។

" ជីមីនហា៎មានរឿងអីមែនទេ បងដូចជាឮសម្លេងស្រែកឡូឡា " ជុងហ្គុកក៏អើត,កសួរពីក្នុងបន្ទប់មកគេស្ដាប់បទបែបស៊្លូៗរ៉ូមេនទិចទើបអាចឮសម្លេងពីការប្រកែកគ្នារបស់អ្នកទាំងពីរប៉ុន្តែឮក៏មិនច្បាស់ដែរ ទើបគេសួរជីមីនក្រែងមានបញ្ហារអី។

" គ្មានរឿងអីទេបង តិចតួចទេ " ជីមីនក៏ខ្ជិលប្រាប់រឿងដែលគេឈ្លោះជាមួយស្រីម្នាក់នោះទៅជុងហ្គុកព្រោះមិនចង់គិតពីនាង ម៉្យាងមិនចង់ឲ្យមានរឿង ជុងហ្គុកក៏ងក់ក្បាលតិចៗគេក៏ចូលទៅក្នុងបន្ទប់ស្ដាប់បទចម្រៀងតព្រមទាំងច្រៀងតាមស្រមើស្រម៉ៃពេញបន្ទប់។

" អ្ហា៎យ ជួយយើងផង វាបាញ់យើងហើយ " ជីមីនគេក៏ស្រែកប្រាប់ទៅមិត្តក្នុងហ្គេមឲ្យមកជួយគេពេលនេះសត្រូវកំពុងតែបាញ់គេ ឈាមរបស់គេក៏ជិតអស់មិត្តរបស់គេក៏យកកាំភ្លើងAK47បាញ់ទៅពួកសត្រូវវិញឈាមរបស់ពួកគេក៏ជិតអស់ទើបពួកគេព្យាយាមគេចខ្លួនដើម្បីទៅដាក់ឈាមវិញ។

" ជីមីនទៅបញ្ចូលឈាមសិនទៅ នេះឈាម " មិត្តម្នាក់នោះក៏បោះឈាមឲ្យទៅជីមីន ជីមីនក៏រកកន្លែងគួរសមដើម្បីបញ្ចូលឈាម។

ផាំង ផាំង ផាំង

ស្របពេលដែលក្រុមខាងសត្រូវកំពុងតែបញ្ចូលឈាម
ជីមីនក៏យកកាំភ្លើងAK17ទៅបាញ់គ្នីគ្នាពួកគេឲ្យស្លាប់
ហ្គេមក៏ចប់គេនិងមិត្តរួមក្រុមក៏បានឈ្នះ ជីមីនគេលោតកញ្ជ្រែងពេញលើសាឡុងសប្បាយចិត្តណាស់ទើបតែរៀនលេងក៏បានជ័យជម្នះទៅហើយ ការសន្ទនារវាងគេនិងមិត្តក្នុងហ្គេមក៏បានផ្ដាច់ដូចគ្នានៅពេលដែលហ្គេមចប់។
រាងល្អិតក៏ដើរទៅបើកទូរទឹកករកអីមកញ៉ាំកំដរមាត់ គេក៏កាន់ទឹកដោះគោមួយកែវនិងនំអូរីអូរសជាតិទឹកដោះគោមកមួយកញ្ចប់។
ស៊ូហ្កាគេដើរចូលមកក្នុងផ្ទះដោយសេចក្ដីម៉ួម៉ៅព្រោះមុននេះលោកស្រីហ្វារីសបានខលមកផ្ដាំផ្ញើរព្រមទាំងព្រមានគេមិនឲ្យយកស្រីមកផ្ទះឬទាក់ទងស្រីស្នេហ៍របស់គេបន្តទៀត បើមិនពំនុះទេគាត់និងបិទកុងធនាគាររបស់គេព្រមទាំងដកហូតគ្រប់យ៉ាងរបស់គេផងដែរ ជីមីនមិនបានមើលស៊ូហ្កានោះទេគេកំពុងតែអង្គុយលើសាឡុងកាន់ Ipad លេងនិងយកនំអូរីអូមួយដុំមកញ៉ាំ។
ស៊ូហ្កាក៏ដាក់ខ្លួនអង្គុយលើសាឡុងឆ្វេងដៃពីរាងល្អិត។

" លោកឲ្យមកខ្ញុំមែនទេ " ស៊ូហ្កាក៏ដាក់ទូរស័ព្ទលើតុបំណងចង់ហុចឲ្យជីមីនតែសុខចិត្តទុកលើតុកញ្ចក់ដែលនៅកណ្ដាលសាឡុងនេះ រាងល្អិតក៏ឧទានសួរដោយភ្ញាក់ផ្អើលរួចក៏បិទ Ipad ទុកមួយឡែកសិន នេះស៊ូហ្កាឲ្យទូរស័ព្ទម៉ាកសេរីល្បីឲ្យគេ??គេក៏បើកប្រអប់នោះមើលឃើញថានៅក្នុងនោះមាន IPhone 12 Pro max ពណ៌ខ្មៅយ៉ាងស្អាតសាច់រលើបរលោង។

" ប្រាកដហើយ នេះបងជុនផ្ញើរឲ្យយកមកឲ្យឯង " គេក៏ញាក់ស្មាររំភើយ ឯរាងល្អិតគេឡើងកល់ទឹកភ្នែកទៅហើយ គេមិនដែលស្រម៉ៃថាបានប្រើទូរស័ព្ទម៉ាកទំនើបបែបនេះនោះទេគ្រាន់តែឃើញក៏មិនហ៊ានប្រាថ្នាដែរតែឥឡូវគេបានវាមកកាន់ក្នុងដៃហើយ។នាយក្រាស់ក៏ដើរឡើងទៅបន្ទប់បាត់ទៅក្រោយយកទូរស័ព្ទឲ្យរាងតូចហើយ។

" ហិហិ មិនដែលគិតថាបានឯងមកកាន់នៅក្នុងដៃបែបនេះសោះ " គេក៏ញញឹមឡើងដោយមានទឹកភ្នែកតិចៗនៅក្នុងរង្វង់ភ្នែកដោយសារតែសប្បាយចិត្តពេក។
________

" យ៉ាងមិចដែរស្រឡាញ់ទូរស័ព្ទថ្មីដែរទេ " ណាមជុនក៏ចូលមកនិយាយជាមួយជីមីន គេគិតថាជីមីនជាក្មេងគួរឲ្យស្រឡាញ់ណាស់ម៉្យាងគេក៏កំព្រាគ្មានឪពុកម្ដាយ គ្មានភាពកក់ក្ដៅទោះជីមីនគ្មានប្រវត្តិច្បាស់លាស់ក៏គេនៅតែគិតថាជីមីនជាក្មេងល្អ។

" ខ្ញុំអរគុណបងច្រើនហើយណា " ជីមីនគេក៏ឧទានអរគុណ ដោយស្នាមញញឹមបែបនេះហើយមិនគួរឲ្យស្រឡាញ់បានយ៉ាងមិច គេក៏ញញឹមចេញថ្ពាល់ខួចយ៉ាងសង្ហារទៅកាន់ជីមីនដូចគ្នា។

" អូ៎ នៅក្នុងនេះមានឆ្នាំងសាកមានកាស Case និង power band កុំគិតច្រើនអីណាព្រោះឯងគឺជាប្អូនប្រុសរបស់បង " ណាមជុនក៏ហុចថង់នោះទៅឲ្យជីមីន
ជីមីនក៏ទទួលយកថង់នោះ ពាក្យមួយឃ្លារចុងក្រោយកាន់តែធ្វើឲ្យគេសប្បាយចិត្ត គេមានអារម្មណ៍ថាកក់ក្ដៅខ្លាំងណាស់ដែលបានចូលមកនៅទីនេះគ្រប់គ្នាសុទ្ធតែជាមនុស្សល្អរួសរាយ ប៉ុន្តែដកស៊ូចេញមួយចុះមុខងាប់សម្ដីអត់ជាតិ។
________
ស៊ូហ្កាកំពុងតែបើកទ្វារបម្រុងនិងចុះទៅក្រោមទៅហើយស្រាប់តែជីមីនបើកទ្វារ បណ្ដាលឲ្យទ្វាបុកត្រូវក្បាលរបស់គេយ៉ាងខ្លាំងគួរសម។ទ្វារបើកចូលក្នុងហើយស៊ូហ្កានៅខាងក្នុងបន្ទប់មុខទ្វារទើបពេលដែលជីមីនបើកទ្វារមកត្រូវ។

" អូ៎យ បែកក្បាលយើងហើយទេដឹង "
_________
• ស្កាយ៍លែត មីននី •

ព្រះអង្គម្ចាស់តូចរបស់បង (ចប់)Where stories live. Discover now