រឿង ព្រះអង្គម្ចាស់តូចរបស់បង
ភាគទី15
✨❤សូមរីករាយក្នុងការអាន❤✨
ភ្លាមៗពេកហើយពួកគេមិនទាន់ទាំងត្រៀមខ្លួនផងនឹង។
" ប៉ុន្តែខ្ញុំមិនទាន់ត្រៀមខ្លួនទេ " អ្នកទាំងពីរនិយាយឡើងរួមគ្នា គាំងខ្លាំងណាស់!
" អ្នកម៉ាក់តេមកនិយាយជាមួយនិងគាត់ទៅ " ណាមជុនមិនដឹងថានិយាយយ៉ាងមិចព្រោះគេធ្វើតាមម៉ាក់នោះទេ។
" ម៉ាក់ដឹងថាពួកឯងចង់និយាយអ្វីហើយ!ម៉ាក់បានរៀបចំទុកយូរហើយសម្រាប់រឿងនេះ!មុននិងក្រោយពួកកូនគង់តែរៀបការចុះអេតាស៊ីវិលដដែល!ស៊ូដូចគ្នាហាមធ្វើលួចធ្វើបាបប្អូន!កូនមីនបើស៊ូធ្វើបាបត្រូវទាក់ទងមកម៉ាក់ឮទេ " សម្លេងគាត់បន្លឺចេញពីក្នុង Video call គាត់និយាយមិនអាចឲ្យពួកគេទាំងពីរនិយាយប្រកែកអ្វីបានសោះបានតែត្រឹមស្ដាប់គាត់ ពេលដែលគាត់បាននិយាយចប់គាត់បិទវីឌីអូខលនោះតែម្ដង!បង្ខំដោយប្រកែកមិនបានម៉ាក់ឈ្នះគ្រប់យ៉ាង ស៊ូហ្កាមិនសប្បាយចិត្តសោះមិនទាន់លេងស្រីអស់ចិត្តផងបើពួកនាងដឹងថាគេមានប្រពន្ធបែបរត់ចែកជើងចោលគេបាត់ហើយទេដឹង! មេធាវីបានមកដល់ផ្ទះតាមការណាត់ទុករបស់អ្នកស្រីហ្វារីស ស៊ូហ្កាជីមីនបានសញ្ញេលើអេតាស៊ីវិលពីរច្បាប់នោះដោយទឹកមុខគ្មានអារម្មណ៍
ហេតុអ្វីសំបុត្រអេតាស៊ីវិលមានពីរច្បាប់?អ្នកស្រីហ្វារីសយកមួយច្បាប់ទុកនិងមេធាវីមួយច្បាប់ទៀតទុកនិងពួកគេ បើធ្វើតែមួយច្បាប់ពួកគេលួចហែកសំបុត្រអេតាស៊ីវិលចោលបាត់ទៅគិតយ៉ាងមិច??នេះគឺដើម្បីបង្ការ។កម្មវិធីជួបលាងបានបញ្ចប់ ស៊ូហ្កាអង្គុយផឹកឡើងស្រវឹងប៉ុន្តែនៅមានស្មារតី។
__________
ប៉ុន្មានថ្ងៃក្រោយមក.....
ស៊ូហ្កាជីមីនណាមជុននិងជុងហ្គុកមានដំណើរកម្សាន្តទៅលេងកោះជេជូ ព្រោះតែជីមីននៅផ្ទះរាល់ថ្ងអាចនឹងអផ្សុក ជីមីនរីករាយនិងទេពភាពនៅទីនោះជាខ្លាំងពិតជាស្រស់ស្អាតខ្លាំងណាស់។
" លោកខ្ញុំចង់លេងទឹក " ជីមីនដាក់បង្គុយនៅលើពូក!ពួកគេនៅបន្ទប់សណ្ឋាគារមួយពីរនាក់ព្រោះកាលនៅផ្ទះក៏នៅជាមួយគ្នាម៉្លោះហើយវាមានជាបញ្ហារនោះទេ។
" ប៉ុន្តែនេះថ្ងៃក្ដៅខ្លាំងណាស់ចាំល្ងាច ចាំយើងនាំទៅលេង " ម៉ោងទើប12ថ្ងៃត្រង់មេឃក្ដៅជះភាយកម្ដៅពេញតែម្ដងហើយមិនទាន់ទាំងបានញ៉ាំអ្វីចូលពោះផងទារលេងទឹកតែម្ដងមិនកើតទេអាចនិងឈឺណាស់ ជីមីនងក់ក្បាលយល់ព្រមឲ្យតែបានទៅចាំសិនក៏មិនថ្វី ពួកគេទាំងពីរស្រាក់ដៃគ្នាដើរទៅមកភោជនីយដ្ឋានដើម្បីបរិភោគអាហារដោយមានណាមជុននិងជុងហ្គុកចាំនៅទីនេះ។
" បងថ្លៃស្អាតណាស់ " ជុងហ្គុកនិយាយសរសើរទៅកាន់ជីមីនគេពិតជាស្អាតមែនជាមួយនិងអាវដៃខ្លីជាមួយនិងអៀមមុខប៉ោងដូចម៉ូឈីគួរឲ្យស្រឡាញ់មែនទែន ជីមីនខ្ជិបមាត់ចូលគ្នាធ្លាប់តែហៅជីមីនដល់ពេលមកហៅបងថ្លៃមានអារម្មណ៍ថាប្លែកហើយចាស់ជាងអាយុណាស់។
" មិនសង្ហារដូចបងទេ " ជីមីនដាក់ខ្លួនអង្គុយលើកៅអីកៀកស៊ូហ្កាបើកមីនុយយកមកមើលឆ្លើយទៅជុងហ្គុកវិញយ៉ាងអត់ជាតិ ហៅគេឲ្យដូចពីមុនមកគេស្រឡាញ់ជាងជីមីននីពិរោះគួរឲ្យស្រឡាញ់ណាស់!ជីមីនលួចសម្លក់មុខជីមីនបន្តិចសរសើរគេមុខប្ដីមិនសមសោះ ជីមីនធ្វើមិនខ្វល់ពួកគេចាប់ទាញមីនុយយកមកមើលនិងកម្ម៉ង់ម្ហូបមកញ៉ាំ ព្រោះទើបនិងមកដល់ដែរមិនទាន់បានញ៉ាំអ្វីនៅឡើយទេប្រហែលជាតហរូវសម្រាកសិនទើបនាំគ្នាដើរលេងនៅទីនេះតាមក្រោយ
_____
រសៀលក៏ជ្រែទៅហើយពួកគេបានចុះមកលេងទឹកតាមសំណើររបស់ជីមីននៅសណ្ឋាគារដែលពួកគេស្នាក់នៅនេះក៏មានជា Private Pool ដែរប៉ុន្តែជីមីនចង់លេងទឹកសមុទ្រជាងទើបពួកគេលេងទឹកសមុទ្រដែរ ជីមីនកាន់ពោងដែលមានរចនាជាស្ថានឃ្យូតៗគេមិនចេះហែលទឹកនោះទេហើយចង់លេងទឹកបើមិនប្រើពោងជំនួយទេប្រហែលជាអាងលង់ទឹកដូចជាលើកមុន!រាងល្អិតចេញមកលេងទឹកសមុទ្រមុនគេឯអ្នកទាំងបីនោះកំពុងតែចុះមកតាមក្រោយណាមជុនបានឃាត់ថាចាំទៅទាំងអស់គ្នាដែរទៅតែជីមីនចុះមុនដោយសារគេចង់លេងទឹកពេក។
" អាក្មេងសម្រែមកលេងទីនេះដែរ ប្រើមាយាអ្វីដាក់ស៊ូខ្លះទៅទើបបានមកនៅទីនេះដែរ " ហ៊ែលហ្វាបានមកលេងនៅទីនេះដូចគ្នាងាកមើលពីចម្ងាយឃើញភិនភាគក្មេងដែលជេរនាងថ្ងៃមុនក៏ដើរចូលមកនិយាយសម្ដីចម្អកឡកឡឺយស្រូស្រស់ដោះវែនតាខ្មៅការពារកម្ដៅថ្ងៃរបស់ខ្លួនមកកាន់ដោយប្រើទឹកមុខពេបជ្រាយទៅកាន់កាយតូច!ជីមីនព្យាយាមអត់ធ្មត់ថាមិនឈ្លោះជាមួយនាងព្រោះគេមកទីនេះលេងដើម្បីសប្បាយហើយម្យ៉ាងសម្ដីដែលនាងនិយាយគែផ្ទុយស្រឡះគេមិនបានសុំស៊ូឲ្យនាំមកទេប៉ុន្តែណាមជុនជាអ្នកបបួលមក។
" ខ្ញុំមិនចេះមាយាដូចជានាងទេនាងនរកហ៊ែល " ជីមីនញញឹមឌឺទៅកាន់នាងវិញឈ្មោះនាងគឺហ៊ែបានន័យថានរកមិនអញ្ចឹង ក្រែងដឹងដែរថាគេមិនបានស្លូតប៉ុន្តែនៅតែប្រឹងនាំភ្លើងឲ្យខ្លួនឯងក្ដៅក្រហាយគេមិនមែនខ្លាំងបានតែមានអ្នកការពារទេគេខ្លាំងបានគ្រប់ពេលកុំច្រឡំ។
" ឯងអាក្មេងថោកទាប " នាងចាប់ផ្ដើមឆេះទៀតហើយ ស្រីស្រស់ស្ទុះមកបោចសក់ជីមីនពីក្រោយពេលដែលជីមីនបម្រុងនិងដើរចេញ។
" នែ៎ បើនាងនិយាយថាខ្ញុំថោកទាបនាងក៏ទាក់ទងប្ដីរបស់ក្មេងថោកទាបនេះដែរ " ជីមីនព្យាយាមបេះដៃនាងពីសក់របស់គេ!សម្ដីមួយម៉ាត់របស់គេធ្វើឲ្យនាងស្ងាត់នេះពួកគេបានរៀបការហើយ?នាងមិនសុខចិត្តទេ
ស៊ូហ្កា អូហ្វីរ៉ាមិនទាន់មានរៀការហើយក៏ជារបស់នាងតែម្នាក់។
ផាច់.....
" មួយកំផ្លៀងនេះព្រមាននាងកុំមករករឿងខ្ញុំទៀតឲ្យសោះ "
រវល់តែភាំងនាងក៏ទទួលបានមួយកំផ្លៀងពីជីមីននាងយកដៃទប់ថ្ពាល់ទាំងឈឺមុខ ជីមីនដើរចេញហើយរើសពោងរបស់គេយកទៅលេងបន្តរវល់តែឈ្លោះជាមួយនាងខាតពេលអស់។
" យើងសច្ចាយើងនិងសងទង្វើរដែលឯងធ្វើមកលើយើងទ្វេរ " នាងនិយាយពោពេញដោយកំហឹងដោយភ្នែកសម្លឹងមើលទៅកាយវិការលេងទឹកយ៉ាងសប្បាយក្អាកក្អាយរបស់ជីមីន នាងស្អប់គេតាំងពីលើដំបូងមកហើយបន្ទាប់ពីបានមួយកំផ្លៀងនេះទៀតកំហឹងដែលនៅក្នុងចិត្តក៏ពុះទ្វេរនាងចង់តែកំចាត់ក្មេងនេះចោលឥឡូវនេះទេ!ដើរមកដល់កន្លែងស្ងាត់នាងដកទូរស័ព្ទមកនិយាយជាមួយនិងមនុស្សមិនស្គាល់ដោយស្នាមញញឹមកំណាច។
____________
• ស្កាយ៍លែត មីននី •
YOU ARE READING
ព្រះអង្គម្ចាស់តូចរបស់បង (ចប់)
Fanfictionស្នេហាដែលកើតចេញពីការណែនាំមនុស្សម្នាក់ឲ្យមកបង្ក្រាបចរិតព្រានខូចខឹលរបស់គេ ក្មេងតូចរូបស្រស់ជីមីន រ៉ូហ្វីអូ គេធ្វើឲ្យមនុស្សដូចជា ស៊ូហ្កា ហ្វីអូរ៉ាធ្លាក់ក្នុងអន្លង់ស្នេហ៍របស់គេតែគេក៏ព្យាយាមកុហកខ្លួនឯងថាគេមិនមែនជាហ្កេយ៍/ហ្កាយ៍នោះទេ។ ជីមីនគេរឹតតែចង់យកឈ្នះប...
