រឿង ព្រះអង្គម្ចាស់តូចរបស់បង
ជីមីន រ៉ូហ្វីអូ | ស៊ូហ្កា អូហ្វីរ៉ា
ភាគទី33
❤✨សូមរីករាយក្នុងការអាន✨❤
" ថេយ៍ហ៎មិនជេរបងបន្តិចមិនបានទេហ៎ " ជុងហ្គុកពេបមាត់ធ្វើមុខងោចៗដើម្បីឲ្យថេយ៉ុងអាណិតទែមិនគួរឲ្យអាណិតសម្រាប់ថេយ៉ុងនោះទេគឺគួរឲ្យចង់វ៉ៃច្រើនជាង។
" បើសួរភ្លើនិយាយភ្លើឲ្យស្រួលបួលជាមួយយ៉ាងមិចកើត " ទិដ្ឋភាពឈ្លោះគ្នារបស់ពួកគេធ្វើឲ្យជីមីននិង
ស៊ូហ្កាឈរសើច!!សង្សារពួកគេនេះរកកន្លែងផ្អែមមិនឃើញទេ!!ស៊ូហ្កានិងជីមីនមិនដឹងថានៅឈរមើលពួកគេឈ្លោះគ្នាធ្វើអីទៀតមានតែដើរចូលក្នុងមុនទៅ។
" បានហើយតោះចូលក្នុង " ជុងហ្គុកចាប់អូសដៃថេយ៉ុងចូលទៅខាងក្នុងតែម្ដង!!ថេយ៉ុងទះដើមដៃជុងហ្គុកឡើងក្រហមសាច់ទៅហើយដើម្បីឲ្យគេព្រលែង តែយ៉ាងក្ដីជុងហ្គុកមិនបានព្រលែងដៃថេយ៍នោះទេមានតែកាន់រឹតជាងមុនទៅទៀត។និយាយរួមផ្គើនតែម្ដង!!
" ថ្ងៃនេះពួកកូនមករួមគ្នាល្អដល់ហើយ " អ្នកស្រីរីស
គាត់និយាយដោយសេចក្ដីរីករាយកូនកូនរបស់គាត់សុតតែមានគូរគ្រងអស់ហើយ សង្ឃឹមថាគាត់និងបានឃើញពិធីមង្គលរបស់ពួកគេឆាប់ៗ!!ដូច្នេះទើបពួកគាត់ហៅ
ជីនព្រមទាំងថេយ៉ុងមកជួបមុខព្រោះធ្លាប់តែឮតាមណាមជុននិងជុងហ្គុក!!តែពួកគេពិតជាស្រស់ស្អាតមិនធម្មតាដែរ។
" ជម្រាបអ្នកមីង " ជីននិងថេយ៍ឱនលំទោន90ដឺក្រេដើម្បីជាការគោរពដល់គាត់និងលោកអូហ្វីរ៉ា!!អ្នកទាំងពីរញញឹមដើម្បីជាសេរីមង្គលទោះជាមិនសូវសប្បាយចិត្តក៏ដោយដើម្បីកុំឲ្យអ្នកស្រីហ្វារីសដែលខំមកស្វាគមន៍រាក់ទាក់មានអារម្មណ៍ថាមិនមានផាសុខភាព។
" ចា៎ស មិនបាច់ម៉ាក់ថាមីងទេអាចហៅថាម៉ាក់ឲ្យហើយទៅស្រួលស៊ាំមាត់ កូនៗនាំគ្នាអង្គុយសិនទៅ " បើគាត់និយាយបែបនេះទៅហើយអាចបញ្ជាក់បានថាជុងហ្គុកនិងណាមជុនពិតជាច្បាសយលាស់ប្រាកដចិត្តជាមួយពួកគេទើបហ៊ាននាំមកជួបឲ្យគ្រួសារស្គាល់បែបនេះ!!ទាំងអស់គ្នាដាក់បង្គុយលើសាឡុងដោយអង្គុយជាគូរៗតែម្ដង មើលទៅដូចចាបត្រសង!!អ្នកស្រីហ្វារីសនិងលោកអូហ្វីរ៉ាមានស្នាមញញឹមជាប់ផ្ទៃមុខឥតរលុបសោះដោយសារតែបានឃើញកូនកូនសប្បាយចិត្តនិងមានម្ចាស់ចិត្តរាងខ្លួន។
" ម៉ាក់ហើយនិងប៉ាមិនមានអ្វីជំទាស់និងរឿងស្នេហារបស់ពួកកូននោះទេ ស្នេហាវាមិនល្អគ្រប់ពេលនោះទេ ហើយវាជៀសមិនផុតពីមានឧបសគ្គរារាំង ជនទីបីចូលមកជាមាជ្រែកស្នេហា ប៉ុន្តែម៉ាក់សូមប្រាប់ថាត្រូវស្រឡាញ់ហើយជឿជាក់គ្នាប្រយ័ត្នគិតខុសនិងបានស្ដាយក្រោយ ម៉ាក់ប្រាប់ពួកកូនដូច្នេះដើម្បីឲ្យកូនរៀនអាធ្យាស្រ័យអត់ឱនឲ្យគ្នាឲ្យបានច្រើន កំហុសបន្តិចបន្តួចបើអាចគួរតែលើកលែងទៅ " ពួកគេត្រងត្រាប់ស្ដាប់តាមសម្ដីរបស់គាត់ព្រោះវាពិតជាត្រូវគ្រប់យ៉ាងនៅចំណុចខាងលើដែលគាត់បានលើកនិយាយឡើង គាត់ចាប់ដៃជីនថ្នមៗកែវភ្នែកគាត់ពោពេញដោយសេចក្ដីស្រឡាញ់តែគាត់ដឹងថាជីនមកនសូវជាមានអារម្មណ៍ថាសប្បាយចិត្តនោះទេដោយសារតែទើបមិងមានរឿងជាមួយណាមជុន ចំណុចខាងលើដែលគាត់និយាយនោះគឺដើម្បីឲ្យជីនបានយល់ផងនិងដើម្បីឲ្យថេយ៉ុងនិងជុងហ្គុកចេះយល់ដឹងពីវាខ្លះដោយសារតែពួកគេនៅក្មេង ប៉ុន្តែបើជ្រើសក្ដីស្រឡាញ់បែបក្មេងៗដូចចរិតរបស់ពួកគេនោះស្នេហាវាមិនបានល្អគង់វង្សនោះទេ។លោកអូហ្វីរ៉ានិងអ្នកស្រីហ្វារីសក៏ឃាត់ឲ្យជីននិងថេយ៉ុងនៅញ៉ាំបាយល្ងាចនៅទីនេះសិន អាហារពេលល្ងាចវាបានបញ្ចប់ទៅដោយល្អព្រមជាមួយក្ដីរីករាយ។
_______________
" ជីមីន អូនកុំរត់លឿនខ្លាំងពេកប្រយ័ត្នដួលទៅណា៎ "
ស៊ូហ្កាប្រាប់ជីមីនកុំឲ្យរត់លឿនខ្លាំងពេកព្រោះខ្លួនបារម្ភខ្លាចជីមីនដួលទៅនិងឈឺសាច់តែរាងល្អិតហាក់បីដូចជាមិនស្ដាប់សោះគិតតែពីរត់ដោយញញឹមយ៉ាងសប្បាយមិនស្ដាប់សម្ដីស៊ូហ្កាទៅវិញ!!!ពួកគេរត់ប្រលែងគ្នាជុំវិញសួនផ្ការដើម្បីសាងស្នេហ៍ឲ្យរឹងមាំនិងផ្អែមល្ហែមជាងមុន><។
" ហត់ណាស់ " រត់មួយសន្ទុះហើយវាល្មមហត់ម៉្យាងរត់លឿនៗណាស់ សឹងតែខ្យល់បក់ទៅប៉ើងកាយតូចច្រឡឹងរបស់ខ្លួនទៅហើយ ជីមីនដាក់បង្គុយលើកៅអី!!
" អួ៎យ នែ៎ថេយ៍កុំលេងខ្លាំងពេកទៅមើល " អ្នកទាំងពីក្រលេកទៅមើលប្រភពសម្លេង!!ឃើញថាថេយ៉ុងកំពុងតែដេញវាយជុងហ្គុកតែមើលទៅកម្លាំងវាយដូចជាខ្លាំងមិនធម្មតាដែរ!!!ថេយ៉ុងមកលេងនៅទីនេះថានិងបានមកនិយាយជាមួយនិងជីមីនឲ្យយូរបន្តិចប៉ុន្តែស្វាមីគេ'ហួងហែង' ម៉្យាងគេនិងជុងហ្គុកមិនដែលត្រូវគ្នាស្រាប់ជួបគ្នាលើកណាផាំងប្រាវតែរហូត មិនគួរណាបានគ្នាជាសង្សារសោះ។
" អួ៎យ " ជុងហ្គុកប្រហោងពោះធ្លុងក្រោយពីកាំបិតជិតផ្លែឈើហោះមកកៀនក្បាលរបស់គេហើយវាមិនមានស្នាដៃអ្នកណាក្រៅពីស្នាដៃរបស់ថេយ៉ុងឡើយ។
_______
• ស្កាយ៍លែត មីននី •
" ខឹងគប់🧎♀️🦦 "
YOU ARE READING
ព្រះអង្គម្ចាស់តូចរបស់បង (ចប់)
Fanfictionស្នេហាដែលកើតចេញពីការណែនាំមនុស្សម្នាក់ឲ្យមកបង្ក្រាបចរិតព្រានខូចខឹលរបស់គេ ក្មេងតូចរូបស្រស់ជីមីន រ៉ូហ្វីអូ គេធ្វើឲ្យមនុស្សដូចជា ស៊ូហ្កា ហ្វីអូរ៉ាធ្លាក់ក្នុងអន្លង់ស្នេហ៍របស់គេតែគេក៏ព្យាយាមកុហកខ្លួនឯងថាគេមិនមែនជាហ្កេយ៍/ហ្កាយ៍នោះទេ។ ជីមីនគេរឹតតែចង់យកឈ្នះប...
