ភាគទី3:ធុញ

2.2K 215 4
                                        

✨❤សូមរីករាយក្នុងការអាន❤✨

" យប់ហើយឆាប់ចូលគេងផងណា៎កូនមីនប៉ាម៉ាក់ទៅគេងសិនហើយណា " លោកអូហ្វីរ៉ាជាអ្នកបន្លឺប្រយោគនេះឡើងមក ពួកគាត់ក៏អង្អែលសក់ជីមីនតិចៗដោយស្នាមញញឹមជីមីនក៏ញញឹមលឹបភ្នែកទៅកាន់ពួកគាត់វិញមើលទៅគេពិតជាគួរឲ្យស្រឡាញ់ខ្លាំងណាស់ ពួកគាត់ក៏ដើរទៅបន្ទប់របស់គាត់ដើម្បីសម្រាកព្រោះពេលនេះក៏យប់ហើយ។

" នៅមាយាអីខ្លះដាក់ប៉ាម៉ាក់យើងហ្នឹង " ស៊ូហ្កាដែលឈរមើលទិដ្ឋភាពអ្នកទាំងបីនៅមាត់ទ្វារ ពេលចូលមកដល់ក៏សួរនៅសំណួរមិនសមគួរ មាយាស្អី មាយាដាក់អ្នកណា ក្នុងគំនិតខួរក្បាលរបស់គេនិងខ្លួនអាក្រក់ដល់ម្លឹងផង យ៉ាងណាក៏គេមិនខ្វល់ ស៊ូហ្កាគេមិនទាន់ចូលដល់ក្នុងបន្ទប់នោះទេ គេឈរផ្អែកខ្លួននិងពិតនិងមាត់ទ្វារឱបដៃសួរទៅរាងតូចដោយលើកចិញ្ចើមឡើងបន្តិច រាងល្អិតគេក៏មិនបានខ្វល់និងសម្ដីរបស់រាងក្រាស់ឡើយធ្វើជាមិនឮ គេមិនដឹងឆ្លើយថាយ៉ាងមិចបើគេគិតថាខ្លួនមានចរិតមិនល្អរហូតខ្ជិលខ្វល់។

" ប្រហែលជាត្រូវចំណុចហើយទើបមិនឆ្លើយត្រូវទេតែថាក្មេងដូចជាឯងមិនសមនិងទទួលបានការលើកតម្កើងសោះចរិតបែនេះដែលអ្នកម៉ាក់ហៅថាល្អ ...ឌឹប " គេក៏ចាប់ផ្ដើមនិយាយបញ្ឆេះកំហឹងក្នុងខ្លួនរាងតូច មនុស្សណាបើគេថាឲ្យបែបនេះគឺឈឺនឹងហើយ ការអត់ធ្មត់វាក៏មានដែនកំណត់ដែរកុំដដែលៗពេក ដោយទ្រាំមិនបានជីមីនក៏គប់ខ្នើយកណ្ដាលមុខរបស់រាងក្រាស់ស៊ូហ្កាពេញៗតែម្ដង គេក៏មិនភ្លេចងាកមកសម្លក់ស៊ូហ្កាដែរ មនុស្សដូចជាគេមិនសមឲ្យខ្លួនស្លូតជាមួយនោះទេនិយាយលើកណាក៏ដៀលគេរហូតគេមិនចេះឈឺមែនទេ??ស៊ូហ្កាគេក៏ខឹងនិងរាងតូចមិនស្ទើរដែរព្រឹកមិញស្ដីថាឲ្យគេយប់ឡើងគប់មួយខ្នើយកណ្ដាលមុខ តើវាមិនគួរឲ្យខឹងទេមែនទេ??

" លោកឯងចេះតែយ៉ាងក្នុងខ្លួន បើមិនបានរករឿងខ្ញុំដាច់ខ្យល់ស្លាប់ឬយ៉ាងមិច ចរិតអន់ខុសគេ ពូកែណាស់អាខាងវាយតម្លៃហើយថាឲ្យគេ លោកមានដែលមើលចរិតរបស់លោកដែរទេថាវាយ៉ាងមិច ចរិតបែបនេះសមឲ្យគេនិយាយល្អធ្វើល្អជាមួយទេ " រាងតូចក៏ស្រែកថាឲ្យទៅគេវិញទាំងកំហឹងនិងសេចក្ដីអន់ចិត្តយ៉ាងខ្លាំង គេខុសអីហេតុអីក៏គ្រប់គ្នាចូលចិត្តមើលងាយគេខ្លាំងម៉្លេះគេក៏មានបេះដូងគេក៏ចេះឈឺ គេក៏មិនបានទៅរករឿងអ្នកណាមុនតែមកធ្វើចរិតបែបនេះដាក់គេឲ្យគេទៅល្អទៅគោរពវិញជាមួយយ៉ាងវិញទឹកភ្នែកគេក៏ស្រក់ចុះ គេក៏ឈឺចាប់ខ្លាំងដែរព្រមជាមួយនិងការអន់ចិត្ត ស៊ូហ្កាគេក៏គាំងបន្តិចដែរនេះគេនិយាយជ្រុលដាក់ក្មេងម្នាក់នេះឬ
គេគ្មានចេតនានោះទេតែមាត់គេវាបែបនិងអត់គម្របហើយគម្រក់តែម្ដង។

ព្រះអង្គម្ចាស់តូចរបស់បង (ចប់)Место, где живут истории. Откройте их для себя