ភាគ28:ស្ដាយខុស?!

1.7K 134 1
                                        

រឿង ព្រះអង្គម្ចាស់តូចរបស់បង
ជីមីន រ៉ូហ្វីអូ | ស៊ូហ្កា អូហ្វីរ៉ា
ភាគទី28

❤✨សូមរីករាយក្នុងការអាន✨❤

" បានហើយបងមិនបាច់និយាយអញ្ចឹងទេ ខ្ញុំគ្រាន់តែតេទៅជួយឲ្យបងគិតនិងជួយដោះស្រាយតែប៉ុន្នោះ ខ្ញុំដឹងថាខ្ញុំខុសពិតមែន " ដោយហេតុថាបងគេមិនព្រមចូលសាច់រឿងសោះទើបគេចោលមួយម៉ាត់ទៅ។
" ហឺយ ឯងនេះយើងមិនដឹងឲ្យទៅជួយយ៉ាងមិចទេ បើលេងដល់ថ្នាក់ហែកសំបុត្រអេតាស៊ីវិលចោលទៅហើយ" ណាមជុននិយាយដោយតឹងទ្រង់ជំនួសពេលនិយាយមិនគិតទេដល់ពេលឥឡូវមានរឿងវាពិបាកអញ្ចឹង ការដែលនិយាយឬធ្វើអ្វីមិនចេះគិតវាតែងតែមានហេតុដែលប៉ះពាល់ហើយ។
" ខ្ញុំមិនចង់ឲ្យវាក្លាយជាបែបនេះដូងគ្នា បើអញ្ចឹងយប់ហើយបងឆាប់ចូលសម្រាកទៅ " ថាតែប៉ុន្នឹងគេក៏ចុចបិទទូរស័ព្ទទៅ គេស្មុគចិត្តខ្លាំងណាស់ ហើយគេរឹតតែពិបាកនិងប្រឈមមុខជាមួយជីមីនទៀត សម្ដីដែលគេបាននិយាយទាំងប៉ុន្មានគេសុទតែចាំទាំងអស់មិនភ្លេចបន្តិចទេ គិតទៅគេនិយាយលើសលួសច្រើនខ្លាំងណាស់ព្រមទាំងទង្វើររបស់គេផងដែរ។ត្រូវហើយជីមីននិងស៊ូហ្កាមិនបានដេងនោះទេថាអេតាស៊ីវិលដែខ្លួនចុះមានពីរទើបគិតថាវាជាក្រដាសតែមួយជាប់គ្នាមិនបានគិតច្រើន។
" បងសុំទោស បងខុសចំពោះអូនណាស់មួយរយៈនេះ បងនិងព្យាយាមកែប្រែកំហុសដែលបងបានសាងឲ្យអូនទឹកភ្នែក បងសុំទោសដែលធ្វើឲ្យកែវភ្នែកដ៏ស្រស់ស្អាតរបស់អូនពោពេញទៅដោយទឹកភ្នែក អូនមិនសមទទួលបានបែបនេះទេបងសុំទោសណាស់ " ស៊ូគេដឹងថាខ្លួនខុសចំពោះជីមីនគេមិនមែនធ្វើហើយនៅតែគិតថាខ្លួនត្រូវនោះទេ គឺទទួលយកនៅអំពើអ្វីដែលខ្លួនគេផ្ទាល់បានប្រព្រឹត្ត ទោះជាយ៉ាងណាជីមីនក៏មិនបានឮដោយសារតែគេលង់លក់បាត់ទៅហើយ។
" បងទៅហើយ " ស៊ូសម្លឹងមើលជីមីនរួចដើរចេញពីបន្ទប់ដើម្បីទៅគេងនៅខុនដូររបស់ខ្លួនបាត់ទៅ គេដឹងថាបើជីមីនបានឃើញមុខរបស់គេ ជីនិងឈឺចាប់គេសុខចិត្តគេចវេះមិខគ្នាមួយរយៈសិនចុះ ពេលណាស្ថានការស្បើយជាងនេះសឹមនិយាយសម្រុះសម្រួលជាមួយ
ជីមីនវិញ។
ព្រឹកឡើងគឺជាថ្ងៃដែលល្អមានសេរីសទស្ដីត្រចេះត្រចង់តែសម្រាប់ជីមីនពេលភ្ញាក់ឡើងវាមិនបានស្រស់ស្រាយដូចដែលរំពឹងសោះទឹកនេត្រាក៏ហូរស្រង់ចេញពីរង្វង់ភ្នែកមួយនោះ ឲ្យតែនឹកឃើញរឿងរវាងគេនិងស៊ូពេលណាគេទប់ចិត្តមិនបានទន់ជ្រាយតែម្ដងជាពិសេសនៅពេលដែលភ្ញាក់មិនបានឃើញវត្តមានរបស់បុរសម្នាក់នោះទោះគេឈឺចិត្តខឹងនិងស៊ូហ្កាពិតមែនប៉ុន្តែគេនៅតែមានចិត្តទន់ចំពោះអនុស្សាវរីយ៍កន្លង។
" ជី កុំគិតច្រើនអីធ្វើចិត្តឲ្យសប្បាយៗទៅណា៎ " ជុងហ្គុកនិយាយលើកទឹកចិត្តជីមីនព្រោះឃើញតែស្ងៀមស្ងាត់មិននិយាយលេងសើចដូចរាល់ដងសោះ គេមិនចង់ឃើញបែបនេះទេ។
" បាទ ខ្ញុំមិនអីទេម៉្យាងវាជារឿងតិចតួចប៉ុន្នោះ " ជីមីនខំញញឹមឡើងវិញកុំឲ្យជុងហ្គុកបារម្ភឃើញបែបនេះ
ជុងហ្គុកគេញញឹមឡើងដូចគ្នា ពួកគេនាំគ្នានិយាយពីនេះពីនោះយ៉ាងសប្បាយក្អាកក្អាយ។
_______________
" ហា៎ស នេះពួកគេឈ្លោះគ្នាដល់ថ្នាក់និងផង " អ្នកស្រីហ្វារីសសួរឡើងទាំងភ្ញាក់ផ្អើលគាត់ដឹងរឿងនេះដោយសារតែមានណាមជុនជាអ្នកនិយាយប្រាប់ ណាមជុនគេដោះស្រាយមិនចេញទើបមកនិយាយប្រាប់ម៉ាក់របស់គេតែម្ដងទៅ ព្រោះពេលដែលពួកគេឈ្លោះគ្នាទំនងជាមានការទាស់ទែងខ្លាំងណាស់ហើយ។
" រឿងនេះពិបាកពិតមែន ប៉ុន្តែមិនអីទេបើពួកគេសម្រុះសម្រួលគ្នាទៅវានិងមិនអីនោះទេ " លោកអូហ្វីរ៉ាដកដង្ហើមធំដោយនឿយណាយចិត្ត គាត់ស្គាល់ចរិតស៊ូច្បាស់ណាស់គេពិបាកនិងប្រឈមហេតុការណ៍ភ្លាមៗណាស់គេត្រូវការពេលវេលាដើម្បីដោះស្រាយ!!គេនិងត្រឡប់មកដោះស្រាយរឿងនេះឲ្យប្រសើរឡើងប៉ុន្តែមិនមានន័យថាគេមិនខុសឡើយ គេមានចំណែកខុសដែលមិនដោះស្រាយបញ្ហារដែលកើតមានភ្លាមៗ ។
" អូនអាណិតជីមីនណាស់!!ជីជាក្មេងល្អណាស់ "
" កូនគិតដូចលោកប៉ាអញ្ចឹងម៉ាក់ពួកគេទាំងពីរនិងសម្រុះសម្រួលគ្នាវិញ អ្នកម៉ាក់កុំបារម្ភពេកអីមើលថែសុខភាពផង " ណាមជុននិយាយដោយបារម្ភទៅកាន់អ្នកជាម្ដាយ ព្រោះខ្លាចគាត់គិតច្រើននិងប៉ះពាល់សុខភាព។
____________
ងាកមកអ្នកខាងនេះវិញក៏នៅមិនសុខសោះឡើយ នឹកគេ ចង់ជួបមុខគេតែ ចង់និយាយថាអរុណសួស្ដីរាត្រីសួស្ដី ចង់ប្រលែងលេងជាមួយគ្នាដូចរាល់ដង ប៉ុន្តែពេលនេះពួកគេគឺនៅរាងខ្លួននៅឡើយ ។
" បងនឹកអូនណាស់ជីមីន សុំទោសខ្លាំងណាស់ដែលមិនបាននៅក្បែរអូន " គេពោលយ៉ាងខ្សោយក្បែរមាត់បង្អួចដែលអាចមើលឃើញពីទិដ្ឋភាពដ៏ស្រស់ស្អាតរបស់ទីក្រុង។គេក្ដាប់ទូរស័ព្ទជាប់ចិត្តរបស់គេចង់ខលឮសម្លេងរបស់រាងតូចជាខ្លាំងប៉ុន្តែបានត្រឹមតែក្ដាប់ទូរស៏ព្ទណែនក្នុងដៃគេចាត់ទុកថាការដែលចាកចេញពីរាងតូចមួយរយៈនេះគឺដើម្បីជាការពិចារណាកំហុសនិងជាការដាក់ទោសខ្លួនឯងដែលនិយាយមិនគិត។
" តើបងនិងនិយាយពាក្យអ្វីបានទៅក្រៅពីសុំទោសទៅកាន់រូបអូនដោយប្រយោលបែបនេះ ប៉ុន្តែបងដឹងខុសចំពោះទង្វើរនោះខ្លាំងណាស់ "
___________
• ស្កាយ៍លែត មីននី •

ព្រះអង្គម្ចាស់តូចរបស់បង (ចប់)Where stories live. Discover now