ភាគទី13:ផាំង

1.8K 170 10
                                        

រឿង ព្រះអង្គម្ចាស់តូចរបស់បង
ភាគទី13

❤✨សូមរីករាយក្នុងការអាន✨❤

" បើលេងតែប៉ុន្នឹងឯងខ្លាចហើយ អញ្ចឹងមានតែទៅផ្ទះវិញទេ " កម្លោះស៊ូក៏និយាយហីៗតែជាការពិតទូកសមុទ្រមុននេះជាកន្លែងដែលមិនសូវភ័យជាងគេ ប៉ុន្តែរាងតូចមានការភ័យខ្លាចឡើងយំគេបារម្ភខ្លាចរាងល្អិតមិនហ៊ានលេងឧបករណ៍ដែលខ្លាំងជាងនេះ។
" ប៉ុន្តែខ្ញុំនៅលេងមិនទាន់អស់ចិត្តនោះទេ " កាយតូចពេបមាត់ព្រិចភ្នែកញាប់ញាប់សឹងចេញទឹកនេត្រា គេមិនដែលបានដើរលេងនោះទេព្រោះតែជីវភាពពីមុនលំបាក។
" បានអញ្ចឹងយើងទៅជិះ Roller Coaster វិញយ៉ាងមិចដែរ " ពួកគេបន្តដំណើរដើរទៅមុន ស៊ូហ្កាតបរួចចង្អុលទៅកន្លែងជិះ Roller Coaster ដែលមានកម្ពស់ខ្ពស់ល្មម វាជាប្រភេទកម្រិតស្រាលមិនសូវមានការធ្វើឲ្យតក់ស្លុតភ័យខ្លាចបុកពោះនោះទេ សម្រាប់អ្នកដែលចេះជិះដូចជាស៊ូហ្កាប៉ុន្តែមិនដឹងថាជីមីនអាចជាយ៉ាងណា
រាងល្អិតជាប្រភេទដែលឆាប់ភ័យខ្លាចនិងឆាប់ប៉ះទង្គិចអារម្មណ៍ កាយមាំប្រើកម្លាំងទាញដៃរាងតូចល្អិតមកកន្លែងលេងនោះ ពួកគេទាំងពីរក៏ចូលមកអង្គុយកន្លែងជិះវាអាចជិះមួយពីរនាក់ដែលមានពីមុននិងក្រោយក្នុងកន្លែងដែលដាក់អង្គុយឲ្យជិះមួយ បុគ្គលិកទាញខ្សែរក្រវ៉ាត់សុវត្ថិភាពដែលមានជាប់នៅក្នុងនោះកិបជាប់គ្នាដើម្បីសុវត្ថិភាពនៅពេលដែលពួកគេរួចរាល់វាក៏ចាប់ផ្ដើមដំណើរការមុនដំបូងដើម្បីបន្លាយអារម្មណ៍ឧបករណ៍នេះមានចលនាយឺតៗដល់កន្លែងកំពូលត្រូវឡើហើយវាក៏ចុះទៅវិញកាច់យ៉ាងលឿនស៊ឺតពោះមិនធម្មតាទេ។
" អ្ហា៎យ អ្ហា៎យ " ជីមីនគេស្រែកដោយភ័យខ្លាចព្រមទាំងជាមួយភាពសប្បាយរីករាយគេមានអារម្មណ៍ថាវាក៏មិនសូវរន្ធត់ចិត្តប៉ុន្មានដែរដៃរបស់ស៊ូហ្កាក៏កាន់ក្រសោបដៃតូចច្រឡឹងរបស់គេជាប់ដៃប្រុសសង្ហារក៏មានស្នាមក្រហមព្រោះជីមីនមានអាការៈខ្លាចទើបខ្ញាំដៃគេបំបាត់ភាពភ័យខ្លាច។
" អ្ហា៎យ សប្បាយណាស់ " ជិះមុនដំបូងក៏ភ័យបន្ទាប់ពីជិះវាលេងមួយសន្ទុះក៏មានអារម្មណ៍ថាសប្បាយ វាសប្បាយខ្លាំងណាស់ខ្យល់ត្រជាក់បក់ផាត់ប៉ះកាយព្រមទាំងឧបករណ៍ដែលដំណើរទៅមុខឥតអាក់មានកាច់មកឆ្វេងស្ដាំ ប៉ុន្តែកម្លោះស៊ូមុខឡើងស្វាយ សង្ស័យតែកំពុងតែភ័យហើយ ជិះបីជុំទៀតឧបករណ៍មកដល់ចំណតឈប់បន្តទៅមុខជីមីនចុះពីលើនោះដោយស្នាមញញឹមព្រោះតែសប្បាយឯស៊ូហ្កាមុនស្មឿកដើររេរាសឹងមិនត្រង់ផ្លូវ ជីមីនខ្ទប់មាត់អស់សំណើចស្មានតែមិនចេះភ័យទេតើទើបនាំគេជិះលេងប៉ុន្តែខ្លួនឯងក៏ភ័យមិនធម្មតាដែរឲ្យយល់អារម្មណ៍មនុស្សដែលភ័យខ្លាចផង ជីមីនក្រៀកដៃស៊ូហ្កាហើយដាក់ឲ្យនាយអង្គុយឲ្យបានស្រួលបួលនៅលើបង់នោះ មុននិងសើចបាត់ភ្នែកបន្តទឹកមុខបែបនេះគេទើបនិងឃើញលើកទីមួយនោះទេពូកែណាស់ប្រុសមាត់ដាចសុខចិត្តទប់មិនស្រែក។
" បានហើយតោះទៅផ្ទះវិញ " គេឡើងស៊ីសឺអស់ទៅហើយមានតែទៅផ្ទះវិញទេលេងទៀតលែងបានហើយ ពួកគេធ្វើដំណើរមកចំណតឡាន។
" លើកក្រោយជូនខ្ញុំមកលេងទៀតផងណា៎ " ជីមីនបែទៅនិយាយជាមួយគេដោយស្នាមញញឹមយ៉ាងស្រស់ដូចផ្ការីក បើនាំគេមកលើកក្រោយណាគេបបួលជិះឧបករណ៍ Roller Coaster នេះទៀត ស៊ូហ្កាមិនមាត់ធ្វើមិនឮក៏បង្វែចង្កូតឡានចេញដំណើរទៅផ្ទះវិញតែថាពេលដែលពួកគេទៅមិនសូវមានមនុស្សទៅនោះទេគឺពេលព្រឹក មនុស្សម្នារច្រើនមកលេងតែពេលយប់ព្រោះវាសប្បាយហើយជាពេលដែលទំនេរ។
" លោកថាបង្រៀនខ្ញុំបើកឡាននោះអី " មកដល់ផ្ទះភ្លាមជីមីនក៏ទាមទារភ្លាមមនុស្សគេគឺមិនមែនមិនចេះទំនេរទេតែគ្រាន់តែចង់ឲ្យស៊ូហ្កាឈឺក្បាលលេង រាងក្រាស់នាំកាយល្អិតមកឃ្លាំងដាក់ឡាន។
" ស្រឡាញ់មួយណាយកមួយនិងទៅ " ជីមីនក៏ចង្អុលទៅឡាន Lambogini ពណ៍ខ្មៅក្រឹបស៊ូហ្កាយកសោពីកន្លែងទូរកញ្ចក់ដែលមានសោគ្រប់ប្រភេទរបស់ឡាន រាងមាំបោះសោឡាន Lambogini ឲ្យទៅជីមីន។
" ដាក់ខ្សែរក្រវ៉ាត់ផងរៀនជិះឲ្យស្រួលបួលកុំគិតថាជាការលេងសើចឬសប្បាយវាអាចបណ្ដាលឲ្យឯងគ្រោះថ្នាក់ "
ជីមីនចាប់ទាញខ្សែរខ្សែរក្រវ៉ាត់មកពាក់ឆៀងខ្លួនមុននិងស្ដាប់តាមការទូន្មានរបស់អ្នកជំនាញដូចជាស៊ូហ្កាប្រាប់គេមិនឲ្យគេជិះលឿនប៉ុន្តែខ្លួនឯងបែជាជិះដូចជាហោះ
ជំហានដំបូងស៊ូហ្កាបង្រៀនឲ្យគេសារ៉េឡានចេញពីក្នុងឃ្លាំងមកខាងក្រៅរាងល្អិតពង្រឹងស្មារតីហើយព្យាយាមយ៉ាងខ្លាំងវាគឺដូចជាពាក្យដែលស៊ូហ្កានិយាយអញ្ចឹងធ្វេសប្រហែសគិតថាធ្វើឡូយប៉ុន្តែអាចបង្ករគ្រោះថ្នាហើយប៉ះពាល់ដល់អាយុជីវិតផងដែរ។
" ប្រសិនជាចង់បត់ទៅណាត្រូវសញ្ញ៉ូមុនឲ្យបានយ៉ាងតិច2ម៉ែត្របើមានអ្នកនៅពីក្រោយអាចបណ្ដាលឲ្យគ្រោះថ្នាក់ " ជីមីនងក់ក្បាលយល់ស៊ូអាចសង្កេតដឹងថាក្មេងនេះពេលម៉ឺងម៉ាត់អញ្ចឹងក៏គួរឲ្យស្រឡាញ់ដែរ ដាច់ចិត្តដាក់កាយណាស់ ដៃវិញក្ដាប់បង្កូតយ៉ាងណែនព្រោះចង្កូតតឹងត្រូវប្រកម្លាំង បន្តិចក្រោយមកជីមីនក៏បញ្ជារឡានទៅមុខដោយទឹកមុខក្រម៉ូវ។
" បើកឡានមើលផ្លូវទៅកុំមកមើលមុខយើងប្រយ័ត្នគ្រោះថ្នាក់ " ដោយឃើញជីមីនងាកមកសម្លឹងខ្លួនដោយទឹកមុខអន់ចិត្តមុខជូរខ្មេះតែម្ដងគេក៏ប្រាប់ខ្លាច រាងល្អិតជាប់យកៗល្បឿនលឿនកប់មើលទៅគេដូចជាកំពុងតែបញ្ចេញកំហឹងដោយកាបើកបរបន្ថែមល្បឿន
ផាំង
__________
• ស្កាយ៍លែត មីននី •

( កុំគិតជ្រៅពេកអ្នកអាន😂💗  បើអាចសូមអ្នកដែលគាត់បានអានជួយខមិនផងណា៎ចា៎សខមិនជាស្ទីកគ័រជារូបemoji យ៉ាងមិចក៏បានតាមចិត្តចា៎សប៉ុន្នឹងខ្ញុំដឹងហើយថារឿងខ្ញុំមានអ្នកអានដែរឬអត់ ខ្ញុំសូមសំណូមពរតែប៉ុន្នឹងទេ🙏🏻💞អរគុណច្រើន )

ព្រះអង្គម្ចាស់តូចរបស់បង (ចប់)Where stories live. Discover now