រឿង ព្រះអង្គម្ចាស់តូចរបស់បង
ភាគទី8:ស្នាមថើបដំបូង
❤✨សូមរីករាយក្នុងការអាន✨❤
ជីមីនជាអ្នកប្រមូលចានយកទៅទុកនៅកន្លែងលាងចាន
រួចពួកគេក៏នាំគ្នាឡើងទៅបន្ទប់ ជីមីនស្រវ៉ាយកកន្សែងនិងឈុតគេងយប់ចូលទៅក្នុងបន្ទប់ទឹកបាត់ ខ្មាស់ខ្លួនឯងណាស់សូម្បីចៀនពងទាក៏ខ្លោចបើកហ្គាសក៏មិនចេះ ថ្ងៃនេះប្រុសសម្អុយនោះធ្វើម្ហូបឲ្យគេញ៉ាំអញ្ចឹងប្រហែលយប់ឡើងភ្លៀងផងផ្គរលាន់ផងទេ។ប៉ុន្មាននាទីក្រោយមកជីមីនក៏ចេញមកជាមួយឈុតគេងយប់ពណ៌ទឹកសមុទ្រសាច់លាត ស៊ូហ្កាឈរមើលគេហើយក៏គិតថាឈុតនេះដូចជាប្រហែលៗ។
" ឈុតនេះដូចជាធ្លាប់ឃើញ ឈុតរបស់ឯង?? " រាងក្រាស់ក៏រេភ្នែកសម្លឹងទៅឈុតរបស់ជីមីនព្រមទាំងមានអារម្មណ៍ប្រហែលៗ។
" ឈុតនេះជារបស់លោកមិនឲ្យធ្លាប់ឃើញយ៉ាងមិច ខ្ញុំខ្ចីឈុតនេះសិន " រាងល្អិតក៏ឆ្លើយគ្មានខ្វល់ចិត្តម្ចាស់នោះទេ គឺហីហី គេក៏ទាញភួយនិងខ្នើយរបស់គេចេញពីទូរ យកមករៀបចំលើសាឡុងបម្រុងនិងសម្រាក ស៊ូហ្កាមិនពេញចិត្តសោះឡើយយករបស់គេសោះនិយាយគ្មានខ្វល់អីបន្តិច។
" ថី សម្លឹងនឹងចង់យ៉ាងមិច ប្រយ័ត្នខ្ញុំស្រែកប្រាប់ ជុងហ្គុក ណាមជុន Hyung ទៅ " ជីមីនក៏លើកចិញ្ចើមសួរនៅពេលដែលឃើញស៊ូហ្កាមុខមាំភ្នែកសម្លឹងមកគេមិនដាក់ រាងល្អិតក៏លើកឈ្មោះបងប្រុសថ្មីថ្មោងទាំងពីរបស់ខ្លួនមកគម្រាមស៊ូហ្កាមុខនិងបម្រុងឈ្លោះគេទៀតហើយ។
" តែវាជាឈុតរបស់យើង យើងមិនចង់ឲ្យឯងខ្ចីក៏ជារឿងរបស់យើង " គេក៏ឱនខិតទៅមុខជីមីនដោយសម្ដីផ្ចាញ់ផ្ចាលបន្ត ឈ្លោះមិនឈ្នះក៏ប្ដឹង?ក្មេង!
" ជុងហ្គុក ណាមជុន Hyunggggg " ជីមីនក្ដាប់មាត់មើលមុខគេមុននិងស្រែកយ៉ាងខ្លាំង គេស្រែកនេះមានបំណងឲ្យជុងហ្គុក និងណាមជុនឮគិតថាស៊ូហ្កាកំពុងតែធ្វើបាបគេ។
[ Hyung = យ៉ុង ពាក្យសម្រាប់បុរសហៅទៅកាន់មនុស្សប្រុសដែលមានអាយុបងខ្លួន។ ] ស៊ូហ្កាក៏ប្រញ៉ាប់យកដៃទៅបិទមាត់គេយ៉ាងលឿន បើបងរបស់គេថាគេធ្វើបាបជីមីនសំណព្វចិត្តរបស់ប៉ាម៉ាក់ណា៎ ច្បាស់ណាស់គេនិងរលាយមួយរំពេចដោយសារតែម៉ាក់គេជាមិនខាន ជិមីនក៏ខំប្រឹងដកដៃគេចេញពីមាត់របស់ខ្លួនក្ដិចខ្ញាំឡើងក្រហមសាច់របស់គេ ស៊ូហ្កាក៏ព្រមព្រលែងដៃពីមាត់របស់ជីមីនឈឺមិនស្ទើរទេបើដាច់សាច់ចេញឈាមបែបនេះ។
" ហាមស្រែក បើស្រែកប្រយ័ត្នតែយើងចាប់ថើបទៅ " រាងក្រាស់និយាយដោយសម្ដីរឹងកញ្ជ្រឹសមុននិងបោះពាក្យគម្រាមទៅកាន់រាងល្អិត។
" អ្ហា៎យ " គេមិនបានខ្លាចនិងពាក្យគម្រាមរបស់ស៊ូហ្កានោះទេមានតែឌឺស្រែកហៅជុងហ្គុក ណាមជុនបន្តទៀត រាងក្រាស់ក្នាញ់រាងល្អិតពេកក៏ប្រថាប់បបូរមាត់របស់គេលើបបូរមាត់ស្ទីករបស់ជីមីនរាងល្អិតបើកភ្នែកធំៗគេគាំងស្ញេញតែម្ដងក្នុងវិនាទីប្រុសម្នាក់នេះបានប្លន់យកស្នាមថើបលើកដំបូងរបស់គេហើយ ស៊ូហ្កាគេមិនយល់ដូចគ្នាថាហេតុអីក៏គេថើបក្មេងតូចម្នាក់នេះទេគេមិនមែនជាហ្កាយ៍ទេ រាងក្រាស់ក៏ប្រញ៉ាប់ដកបបូរមាត់ចេញពីជីមីន ពួកគេក៏ដើរចេញពីគ្នាស៊ូហ្កាក៏មកជិតបង្អួចជីមីនគេនៅលើសាឡុងដដែល បេះដូងគេវាលោតញាប់ញាប់ឯមុខក៏ក្រហមដូចជាមនុស្សស្រវឹងតែតាមពិតក៏ក្រហមដោយសារតែការអៀនខ្មាស់។ស៊ូហ្កាគេក៏ភាំងជាមួយខ្លួនឯងដូចគ្នាម្ដេចក៏លើកពាក្យនោះមកនិយាយហើយព្រមទាំងថើបជីមីនទៀតឆ្កួតខ្លាំងណាស់។
តុក តុក
" ជីមីនមានរឿងអីមែនទេ??ស៊ូហ្កាឯងធ្វើបាបជីមីនមែនទេ " ណាមជុនព្រមនិងជុងហ្គុកក៏ដើរមកគោះទ្វារបន្ទប់ស៊ូហ្កាតែម្ដងព្រោះតែឮសម្រែកស្រែករបស់រាងល្អិតពួកគេបារម្ភពីជីមីនណាស់។
" ខ-ខ្ញុំសុំទោសដែលរំខានពួកបងណា៎តែខ្ញុំស្រែកលេងទេពិតជាសុំទោសមែនណាបងប្រុស " ជីមីនក៏ដើរមកបើកទ្វារមុននិងសុំទោសពួកគេដោយសារតែការលេងរបស់ខ្លួនធ្វើឲ្យរំខានដល់ពួកគេជីមីនក៏ឱនសុំទោស គេនិយាយត្រដិតនៅដើមដំបូងក៏ព្រោះនៅតែគាំងមិនទាន់បាត់ពេលដែលស៊ូហ្កាថើបទើបធ្វើឲ្យគេពិបាកនិងហាស្ដី។
" មិនអីទេជីមីន អញ្ចឹងពួកបងទៅបន្ទប់វិញហើយណា រាត្រីសួស្ដី " ពួកគេក៏ញញឹមរួចទៅបន្ទប់រៀងខ្លួនពេលឮរាងល្អិតស្រែកហៅអម្បាញ់មិញពួកគេបារម្ភពីរាងល្អិតណាស់ស្មានថាមានរឿងអីទើបខំស្ទុះមកមើលប៉ុន្តែក៏មិនអីឲ្យតែជីមីនមិនកើតអីគឺល្អហើយ។រាងតូចជីមីនក៏បិទទ្វារបន្ទប់រួចមកគេងលើសាឡុងគ្របភួយជិតតែម្ដងពេលនេះគេកំពុងតែរួញខ្លួននៅក្នុងភួយ មុននេះគេភាំងស្មារតីប៉ុន្តែពេលចាប់ដឹងស្មារតីវិញគេសែនខឹងស្រែកលេងបន្តិចបន្តួចសោះមកចាប់គេថើប ស្នាមថើបដំបូងរបស់គេផងចង់ទះឲ្យបែកមុខខ្លាំងណាស់ រវល់តែទន្ទ្រាំខ្លួនមិនសុខចិត្តស្រាប់តែ ព្រូស រាងកាយតូចល្អិតក៏ធ្លាប់ពីលើសាឡុងរុំដោយភួយរមៀលចុះ2-3ត្រឡប់
ភូស....។
__________
• ស្កាយ៍លែត មីននី •
( កម្មក្រាស់ណាស់បងមីន😭 )
YOU ARE READING
ព្រះអង្គម្ចាស់តូចរបស់បង (ចប់)
Fanfictionស្នេហាដែលកើតចេញពីការណែនាំមនុស្សម្នាក់ឲ្យមកបង្ក្រាបចរិតព្រានខូចខឹលរបស់គេ ក្មេងតូចរូបស្រស់ជីមីន រ៉ូហ្វីអូ គេធ្វើឲ្យមនុស្សដូចជា ស៊ូហ្កា ហ្វីអូរ៉ាធ្លាក់ក្នុងអន្លង់ស្នេហ៍របស់គេតែគេក៏ព្យាយាមកុហកខ្លួនឯងថាគេមិនមែនជាហ្កេយ៍/ហ្កាយ៍នោះទេ។ ជីមីនគេរឹតតែចង់យកឈ្នះប...
