ភាគទី30:កូនពៅមានស្នេហា?!

1.5K 133 16
                                        

រឿង ព្រះអង្គម្ចាស់តូចរបស់បង
ជីមីន រ៉ូហ្វីអូ | ស៊ូហ្កា អូហ្វីរ៉ា
ភាគទី30

❤✨សូមរីករាយក្នុងការអាន✨❤

" បងដឹងហើយម្ចាស់ចិត្ត " ស៊ូហ្កានិយាយយកចិត្តយកថ្លើមជីមីនដើម្បីកុំឲ្យបន្តខឹងគេ!
" ឆឺស ចេញកុំមកធ្វើស្វីត " ជីមីនរុញដៃស៊ូហ្កាដែលតោងគេអម្បាញ់នេះចេញដោយខ្នក់ចិត្ត ស្អីទេទើបធ្វើឲ្យគេយំសោះមកធ្វើយកចិត្តសមតែទះទេ។
" បងស្វីតព្រោះស្រឡាញ់អូន "
" ឈ្លោះគ្នាបន្តិចសោះ ឡប់ខួរហើយ? " ចាក់ដោត!!!
" ឥឡូវអូនឆ្នាស់ដូចខ្លាអញ្ចឹង " ស៊ូហ្កានិយាយពេបមាត់ធ្វើដូចជាកំពុងតែអន់ចិត្ត!!!តែថាធ្វើបែបនិងគិតថាជីមីននិងខ្វល់មែនទេ មានតែចង់ទះថែម!!!
" បើឆ្នាស់អញ្ចឹងកុំមកស្រឡាញ់ " ជីមីនគេធ្វើជាអន់ចិត្តរកដើរទៅចោលស៊ូហ្កា តែស៊ូហ្កាប្រញ៉ាប់ទាញដៃជីមីនមកវិញ!និយាយលេងសោះបែជាមកខឹងគេ ប៉ុន្តែរាងក្រាស់មិនដឹងនោះទេថានេះជាបំណងរបស់ជីមីនដែលគេចង់ឲ្យស៊ូហ្កាលួងខ្លួន!!!!គេលួងបន្តិចបានចិត្តណាស់។
" ទេពៅមាសបងស្រឡាញ់តែអូនទេ " ជីមីនលួចញញឹមក្នុងចិត្ត ចេះញ៉ែចេះព្រានទៀតឥឡូវ!!
" បានហើយបើនិយាយអញ្ចឹងរឿងអេតាស៊ីវិលវិញពួកយើងហែកវាចោលបាត់ទៅហើយនិង " ជីមីននិយាយដោយទឹកមុខស្រពោនប្ដូរពីប្ដីប្រពន្ធមកជាសង្សារវិញ!!!បើនិយាយរឿងនេះពួកគេសុទ្ធតែខុសទាំងពីរ។
" ទៅនិយាយគ្នាក្នុងផ្ទះវិញ " ស៊ូក្រសោបដៃតូចរួចកាន់យ៉ាងជាប់ព្រៀបបាននិងគេបញ្ជាក់ថាគេនិងកាន់ដៃជីមីនឲ្យជាប់មិនលែងទៀតទេ។
" ហ៊ឹម តោះ!! " ពួកគេនាំគ្នាដើរចូលទៅក្នុងផ្ទះដើម្បីដោះស្រាយរឿងទាំងនេះ រឿងវាបានបញ្ចប់ទៅហើយប៉ុន្តែពួកគេគ្រាន់តែចង់និយាយអ្វីដែលបានកើតឡើងតែប៉ុន្នោះ។
" ពួកកូនមិនបាច់និយាយអ្វីច្រើនួម៉ាក់បានដឹងរឿងអស់ខ្លះហើយ មិនបាច់ភ័យទេព្រោះអេតាស៊ីវិលម៉ាក់បានធ្វើត្រៀមជាពីរច្បាប់ទៅហើយ ម៉្យាងច្បាប់ដែលកូនមីនហែកចោលវាគ្រាន់តែជាច្បាប់កូពីតែប៉ុន្នោះចំណែកក្រដាសអេតាស៊ីវិលច្បាប់ដើមនិងពិតប្រាកដគឺនៅនិងម៉ាក់ ព្រោះម៉ាក់ដឹងថាពួកឯងមិនសូវជាត្រូវរូវគ្នាបើហែកអេតាស៊ីវិលហើយរត់ចោលគ្នាទៅបាត់ម៉ាក់ស្ទះទ្រង់ស្លាប់ហើយ " ពេលដែលពួកគេចូលមកដល់ដាក់បង្គុយលើសាឡុងបម្រុងនិងនិយាយរឿងខ្លះទៅហើយប៉ុន្តែអ្នកស្រីហ្វារីសក៏ហាឡើងកាត់ផ្ដាច់ គាត់ប្រាប់ពីរឿងដែលពួកគេកំពុងតែបារម្ភគឺអេតាស៊ីវិលនិងហើយប៉ុន្តែឥឡូវពួកគេបានធូរចិត្តទៅហើយ អ្នកទាំងពីរនៅតែជាប្ដីប្រពន្ធដូចដើម។
" ប៉ាចង់ប្រាប់ពួកកូនថាបើគិតថានិងស្រឡាញ់គ្នាត្រូវចាប់ដៃគ្នាជម្នះនៅឧបសគ្គជាមួយគ្នាត្រូវស្រឡាញ់ស្មោះត្រង់ទុកចិត្តគ្នាទើបស្នេហាពួកកូនវាទៅរលូនពេលខឹងឬប្រច័ណ្ឌត្រូវមានហេតុផល បើសិនជាចង់ឲ្យស្នេហាគង់វង្ស " លោករ៉ូហ្វីអូបានផ្ដល់ជាដំបូន្មានដែលជាបទពិសោធន៍របស់គាត់ទៅកាន់អ្នកទាំងពីរព្រោះមើលទៅពួកគេដូចជាមិនទាន់នៅយល់ច្បាស់ពីអត្ថន័យក្ដីស្រឡាញ់របស់ស្នេហានោះទេ មិនថាតែស៊ូនិងជីនោះទេប៉ុន្តែស្នេហាវាត្រូវការបែបនេះទំនុកចិត្តការជឿជាក់ការអត់ឱនអធ្យាស្រ័យគឺជារឿងមួយដែលគួរធ្វើ។
" បាទ លោកប៉ា " អ្នកទាំងពីរឆ្លើយស្របគ្នាដោយស្នាមញញឹមជាប់ថ្ពាល់។
" គិតទៅមានស្នេហាពិបាកបែបនិងមែនទេ សុខចិត្តនៅលីវក៏បាន " ប្អូនទៅតូចនិយាយឲ្យគ្រប់គ្នាសើចតែម្ដងសុទ្ធតែចង់នៅលីវមានស្នេហាខ្លាចឈឺចាប់វេទនាតែច្រណែននិងអ្នកមានគូរពិបាកយល់ចិត្តណាស់។
" ធ្វើដូចមែនទែនអញ្ចឹង " ណាមជុនបន្ទរបង្អាប់លេង។
" អៅ៎ បើមែនបងជុន " ជុងហ្គុកពេបមាត់ធ្វើចរិតកូនក្មេង!ចរិតកូនពៅតែម្ដង។
" ចាំមើលទៅបងខលសួរជីនហើយ " ណាមជុនគេជាអ្នកដែលដឹងរឿងទើបនិយាយបន្លាចជុងហ្គុកលេងទៅ។
" ជប់លៀងឬអត់បងស៊ូជីមីន? "
" មិនបាច់ទេ ខ្ជិល " សម្ដីបងប្រុសគេឈ្នះតែម្ដងជាមួយប្អូនឡើងស្មើរ។
" អត់អត់ទៅអញ្ចឹង! "
" ពួកកូននេះ " លោកប៉ាអ្នកម៉ាក់ពួកគេក៏សើចធំៗអសយហើយនៅនិយាយលេងសើចដូចកូនក្មេងទៀត ប៉ុន្តែវាជាពេលវេលាដែលកម្រនិងសប្បាយ ព្រោះគ្រួសារមិនសូវបានជួបជុំគ្នានិយាយលេងពេញលេញសប្បាយដូចជាលើកនេះនោះទេ។
" ចាំមើលទៅជុង យើងនិង... " ស៊ូហ្កាដែលដឹងបន្ទាប់ពីឮណាមជុនប្រាប់ក៏និយាយបន្លាចជុងហ្គុកម្ដង!!
ជុងហ្គុកប្រញ៉ាប់យកដៃទៅខ្ទប់មាត់ស៊ូហ្កា គេមិនទាន់ចង់ឲ្យបែកធ្លាយទេកុំមកចង់ប្រាប់ឲ្យបែកធ្លាយ។
" ស៊ូបានហើយបងនេះ " ដោយឃើញថាបងប្អូនរបស់ពួកគេនៅតែបន្តសម្ដីគ្នាឥតឈប់ឈរជាពិសេសគឺស៊ូហ្កាតែម្ដងមួយម៉ាត់ចុកៗកណ្ដាលទ្រូងតែម្ដងទើបជីមីនប្រញ៉ាប់ហៅបញ្ឈប់។
" ឈប់ក៏បានព្រោះអូន!! "
" ពួកបងអាងតែមានគូរស្វីតមុខខ្ញុំរហូត "
" ឯងនិយាយដូចជាតួរកម្សត់ម៉្លេះធ្វើមើលតែអត់គូរ "
ណាមជុនដាក់មួយម៉ាត់គ្រប់គ្នាសម្លឹងមុខជុងហ្គុក
ព្រៀត កូនពៅមានស្នេហាហើយ!!!
" អ្នករាល់គ្នាកុំសម្លឹងមុខខ្ញុំអញ្ចឹងពេកបានទេ! "
_________
• ស្កាយ៍លែតមីននី •
( សុំទោសបើមានការឆ្គាំឆ្គងខ្លាំងព្រោះតែមីនមីនមាន
បញ្ហារផ្នែកអារម្មណ៍មិនមានអារម្មណ៍មូល✨🙏💕 )

ព្រះអង្គម្ចាស់តូចរបស់បង (ចប់)Where stories live. Discover now