រឿង ព្រះអង្គម្ចាស់តូចរបស់បង
ភាគទី3
❤✨សូមរីករាយក្នុងការអាន✨❤
" លោកហា៎ខ្ញុំចង់ញ៉ាំផ្លែ Kiwi " កំពុងតែដើរលេងសុខៗខួរក្បាលរបស់រាងល្អិតក៏ផុសទៅដល់ផ្លែ Kiwi គេធ្លាប់តែឃើញមិនដែលបានញ៉ាំនោះទេបានឱកាសក៏សុំទិញតែម្ដងទៅ គ្រាន់តែផ្លែឈើប៉ុន្នឹងដែលថាគេមិនទិញឲ្យមិនទិញឲ្យមែនទេប្ដឹងម៉ាក់។
" ឯងចូលទៅទិញ Kiwi Strawberry និង Cherry បន្តិចទៅ " ស៊ូគេក៏ងាកទៅប្រាប់អង្គរក្សខាងក្រោយឲ្យទៅទិញរបស់ដែលរាងល្អិតចង់ញ៉ាំ គេអាចមើលដឹងថាក្មេងនេះប្រាកដជាចង់ញ៉ាំផ្លែឈើទាំងនោះជាមិនខានគ្រាន់តែមិនហ៊ានសុំ អង្គរក្សមិនចាំយូរក៏ចូលទៅទិញផ្លែឈើដែលចៅហ្វាយបានប្រើនិងចេញមកវិញជាមួយនិងផ្លែឈើទាំងនោះមួយថង់ ជីមីនគេលួចញញឹមឡើងខ្ជឹបព្រោះផ្លែឈើដែលគេចង់ញ៉ាំក៏បានញ៉ាំ។
" យើងគិតថាគួរតែទៅផ្ទះវិញហើយព្រោះពួកយើងមកក៏យូរហើយ " គេក៏ប្រញ៉ាប់ជម្លៀសខ្លួនទៅផ្ទះវិញព្រោះតែស្រីស្នេហ៍របស់គេបានមករកដល់ផ្ទះតែម្ដង មកជាមួយជីមីននេះគឺថាគេធុញពេញទំហឹងតែម្ដងជាធម្មតាហើយបើក្នុងចិត្តមិនបានចូលចិត្តនោះ ជីក៏មិនបានតវ៉ាអីដែរដើរផ្សាររៀងយូរគួរសមដែរហើយល្មមហត់ ទៅផ្ទះគេងមើលទូរទស្សន៍សប្បាយជាង។
_____________
" បងស៊ូអូននឹកបងខ្លាំងណាស់ My Love " មកដក់ផ្ទះភ្លាមស៊ូមិនទាន់ទាំងបានចុះដើរទៅផ្ទះស្រួលបួលផងស្រាប់តែស្រីស្នេហ៍នាយស្ទុះមកឱបដៃរបស់នាយជាប់ព្រមទាំងពោលពាក្យផ្អែមល្ហែមបែបម្ញិកម្ញ៉ក់អន្ទោងចិត្តគេ ជីមីនគេឈរមើលយ៉ាងជ្រេញរឹកមុខដូចខ្មោចឆៅអញ្ចឹងសោះចេះមានស្រីមករកដល់ផ្ទះដែរ។
" បានហើយរីកាពួកយើងចូលទៅក្នុងសិនទៅណា៎អូន " ស៊ូគេក៏ចាប់បេះដៃនាងចេញពីគេ នាងតោងស្អិតដល់ហើយដើរសឹងតែផ្កាប់មុខទើបគេប្រាប់ឲ្យនាងប្រលែងដៃចេញ ហើយក៏បណ្ដើរនាងចូលទៅក្នុងផ្ទះមិនបានខ្វល់ពីជីមីនដែលឈរនៅទីនោះដែរទេ។
ពេលចូលទៅដល់ខាងក្នុងកែវភ្នែកមិនពេញចិត្តរបស់អ្នកស្រីហ្វារីសក៏បញ្ចេញឡើង នេះខ្លួនជិតមានប្រពន្ធហើយមកបណ្ដើរស្រីចោលប្រពន្ធអញ្ចឹងឬ វីកាស្រីស្នេហ៍ស៊ូហ្កានាងមិនបានខ្វល់និងក្រសែរភ្នែករបស់អ្នកស្រី
ហ្វារីសបន្តិចឡើយនាងស្រឡាញ់ស៊ូមិនមែនស្រឡាញ់គាត់ឯណា តែថានាងស្រឡាញ់ទ្រព្យសម្បត្តិរបស់ស៊ូក៏ដូចជាស្រឡាញ់ទ្រព្យរបស់គ្រួសារនេះដែរ ពេលជីមីនដើរមកដល់គាត់ក៏ដើរទៅជិតកាន់ដៃជីមីនមកនិយាយគ្នានៅជ្រុងម្ខាងឆ្ងាយពីខាងស៊ូ។
YOU ARE READING
ព្រះអង្គម្ចាស់តូចរបស់បង (ចប់)
Fanfictionស្នេហាដែលកើតចេញពីការណែនាំមនុស្សម្នាក់ឲ្យមកបង្ក្រាបចរិតព្រានខូចខឹលរបស់គេ ក្មេងតូចរូបស្រស់ជីមីន រ៉ូហ្វីអូ គេធ្វើឲ្យមនុស្សដូចជា ស៊ូហ្កា ហ្វីអូរ៉ាធ្លាក់ក្នុងអន្លង់ស្នេហ៍របស់គេតែគេក៏ព្យាយាមកុហកខ្លួនឯងថាគេមិនមែនជាហ្កេយ៍/ហ្កាយ៍នោះទេ។ ជីមីនគេរឹតតែចង់យកឈ្នះប...
