💜JKប្រាថ្នា ✨

9.6K 493 14
                                    

ភាគ1 : 10ឆ្នាំមុន

10ឆ្នាំមុន...
  ផាំង ឌាំង...ការផ្ទុះគ្រាប់បែកមួយបានបន្លឺឡើងយ៉ាងខ្លាំង ស្របពេលដែល វិមានទាំងមូលត្រូវលេបត្របាក់ទៅដោយអណ្តាតភ្លើងយ៉ាងសន្ធោសន្ធោ មុននឹងត្រូវដួលរលំស្រុតចុះមក រហូតដល់វិមានដែលធ្លាប់តែស្អាតនិងល្អ ប្រណិតក្លាយជាកម្ទេចផេះត្រឹមតែប៉ុន្មាននាទី ។

  កែវភ្នែកខ្មៅនិលរបស់ក្មេងប្រុសវ័យ ១៥ឆ្នាំ សម្លឹងមើលការឆាប ឆេះមួយនោះ រហូតប្រាកដថាវានឹងខ្ទេចហើយក៏គ្មានដានអ្វីទាំងអស់ទើប ឡើងឡានដែលសំចតថាជាស្រេច ។ គ្រាន់តែក្មេងតូចឡើងឡានភ្លាម បុរសមាឌមាំជាច្រើននាក់ ក៏ប្រញាប់រត់ឡើងឡានដែរ នៅសេសសល់មុន នឹងបើកចេញពីទីនេះដោយនាំក្មេងតូចវ័យ៨ ឆ្នាំទៅជាមួយ។

  10ឆ្នាំក្រោយ
  ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង
  ងឺតតតតត៚
  សំឡេងកកិតនៃកាចាប់ហ្វាំងឡាន លាន់លឺកងរំពងស្របពេលដែលឡានពណ៌ខ្មៅរលើបសេរីទំនើបម៉ាកចុងក្រោយ បានឈប់សំចតនៅមុខសណ្ឋាគារផ្កាយប្រាំលំដាប់ប្រទេស ។

  *ក្រិកៗ
  សំឡេងកាំម៉ារ៉ាលាន់លឺយ៉ាងខ្លាំង ស្របពេលដែលគ្រប់ដៃរបស់អ្នកសារព័ត៌មាននាំគ្នាថតរូបយ៉ាងស្វះស្វែង ពេលដែលអ្នកនៅក្នុងឡានទំនើបឈានជើងចុះមកជាន់លើកម្រាលព្រំក្រហម ។ ហើយម្នាក់នោះគឺ Jeon Jungkook អ្នកជំនួញវ័យក្មេងអាយុត្រឹម ២៥ឆ្នាំ ក៏រកស៊ីចំណេញរាប់រយលានដុល្លាត្រឹមតែប៉ុន្មានឆ្នាំ ហើយក៏ជាសុភាពបុរសក្នុងភ្នែកនារីៗនិងជាមនុស្សប្រុសម្នាក់ដែលគួឱ្យកោតសរសើរនិងស្ញប់ស្ញែងពីមនុស្សគ្រប់គ្នា ... ។

  " លោក ជុងគុក ពិតជាមនុស្សពូកែមែន អាចរកស៊ីចំណេញដល់ថ្នាក់នេះត្រឹមតែមួយឆ្នាំសោះ "

  " សង្ហាក៏សង្ហា ពូកែក៏ពូកែ ទ្រព្យសម្បត្តិក៏មហាលទៀត "

  " ពិតមែនហើយ អស្ចារ្យណាស់ៗ " គ្រប់គ្នាកោតសរសើរ ទេពកោសល្យរបស់សុភាពបុរសម្នាក់នេះ មិនដាច់ពីមាត់ ឯអ្នកខ្លះទៀតក៏ហ៊ានប៉ងស្រមៃចង់រស់នៅក្នុងរង្វង់ដៃ សុភាពបុរសម្នាក់នេះដែរ ។

  មែនហើយ Jeon Jungkook ទាំងសង្ហា ទាំងក្មេង ថែមទាំងពូកែ នៅជាសុភាពបុរសម្នាក់ទៀត ស្រីៗណាដែលមិនចង់នៅ ក្បែរនោះ ? ចំណែកឯម្ចាស់ឈ្មោះក៏ញញឹមរាយមន្តស្នេហ៍ ទើបបោះជំហានៃ ងៗចូលទៅខាងក្នុងកម្មវិធីដែលធ្វើឡើងនៅខាងក្នុង។

✨ JKប្រាថ្នា 💜Where stories live. Discover now