PART 37: ក្នុងចិត្តបងត្រូវតែមានអូនតែម្នាក់

1K 90 2
                                    

  Jimin រត់ទាំងយំ អន់ចិត្តណាស់ ខ្លួនគេសុខចិត្តធ្វើថោកប្រុងថាទៅអង្វរ តែបែរជាឃើញរាងក្រាស់កំពុងតែមានក្តីសុខជាមួយនិង គូរដណ្តឹងទៅវិញ ទើបគេរត់ចេញភ្លាម ។

  ផឹប!!! Jungkook រត់មកចាប់អោប jimin មិនឲ្យរត់ទៅណាទៀត ។

" Jimin វាមិនដូចជាអ្វីដែរអូនឃើញទេណា "

" អូនខ្វាក់ភ្នែកមែនទេ ដែលបាមឃើញបងនិងនាងឈរថើបគ្នា ហ្ហឹកៗ..ហ្ហឺៗ.."  Jimin ទប់ទឹកភ្នែក ហើយនិយាយឡើងទាំងអួលដើមក ។

" Jimin អូន..." Jungkook ហត់នឿយគ្រប់យ៉ាង គេមិនអាចប្រកែកបាននោះទេ ព្រោះរូបភាពគឺពិតជាបែបនោះមែន ។

" លែងអូនទៅ បងគួរតែត្រឡប់ទៅថ្នាក់ថ្មមនាងវិញទៅណា អូនមិនចង់ឲ្យនាងចាំបងយូរទេ " Jimin របេះដៃ jungkook ចេញតែនាយមិនព្រមលេងនោះទេ ។

" បងថាអូនពិតជាយល់ច្រឡំមែនណា បងមិនបានថើបគ្នាជាមួយ sohi ទេ " នៅពេលដែលjungkook នៅស្ងៀម ឲ្យនាងថើបគេចង់ដឹងចិត្តថាមានអារម្មណ៍យ៉ាងមិចក៏អត់ តែគេបែរជាគ្មានអារម្មណ៍ជ្រួតជ្រាបអីបន្តិច ។

" បងចេះរកលេសកុហកតាំងពីរពេលណា "

" បើបងមានក្តីសុខជាមួយនិងនាងណា បងក៏មិនសុខចិត្តល្ហាមរត់មកអង្វរ អូនទេណា បើអ៊ីចឹងបងសុខចិត្តមានក្តីសុខជាមួយនិងនាងនោះហើយ បងនិយាយការពិតណា " សម្លេងស្រទន់ដែលមិនធ្លាប់មាន នេះកំពុងតែមកនិយាយអង្វរហើយ ។

" ចុះស្នាមក្រេម និងក្លិនទឹកអប់ជាប់អាវបងជារបស់អ្នកណា វាជារបស់អ្នកនាង sohi តើមែនទេ" Jimin សើចហួសចិត្តបន្តិច ដល់ថ្នាក់អ្នកស្តាប់ជ្រួញចិញ្ចើមភ្លាម។

" អូននិយាយរឿងអីទៅ បងស្តាប់មិនយល់ទេ "

" បងកុំមកធ្វើមិនដឹង អូនពិតជាមើលឃើញមែនណា "  Jimin សម្លុតហើយ មិនចាំយូរគេក៏រុញទ្រូង jungkook ចេញពីខ្លួនគេភ្លាម ។

" វាមិនមែនជារបស់ស្រីម្នាក់នោះទេ " jungkook ឈរនឹកមើលបន្តិច ទើបដឹងថាវាជាស្នាមក្រេមរបស់អតីតស្រីលើគ្រែរបស់គេមកអង្គុយពីលើ នៅក្នុងការិយាល័យ។

" បងវាលើសពីអាក្រក់ខ្លាំង បងសុីច្រើនអ៊ីចឹងបងមិនចេះឆ្អែតទេមែនទេ បងមានអូនអូនមិនគ្រប់ ហើយគូរដណ្តឹងមិនគ្រប់ទៀតមែនទេ " Jimin និយាយតាមបែបមិនចង់ជឿសោះ ។

( Debt Meets Love) បំណុលជួបស្នេហ៍🥀ចប់🥀Where stories live. Discover now