part 03" មាត់ផ្អែមខ្លាំងណាស់ "

1.6K 123 1
                                    

ព្រឹកបន្ទាប់  jimin ត្រូវបានងើបពីព្រឹកតែងខ្លួនរួចរាល់ ទើបឡានរបស់ jungkook បានបើកមកទទួល តាមម៉ោងណាត់ត្រឹមត្រូវ ។

   Jimin ដើរចូលសណ្ឋាគារតាម samuel ប្រាប់ផ្លូវទាំងបេះដូងលោតញាប់ ហើយស្ទាក់ស្ទើរបន្តិចពេលមកដល់មុខបន្ទប់ ។

  " ចូលទៅ Jimin លោកប្រុស jungkook នៅក្នុងឯង " samuel និយាយឡើងភ្លាមមិនឲ្យចាំយូរ ព្រោះមើលទៅដូចភ័យៗមិចទេ ។

  " អគុណ " Jimin និយាយចប់ក៏ដើរចូលទៅភ្លាម ទើបងាកមកសួរ samuel ពោពេញដោយចម្ងល់ មិចក៏មិនចូលមកក្នុងជាមួយនិងគេ ។

" លោកប្រុសចង់និយាយគ្នាជាមួយ jimin តែ2 អ្នកស្ងាត់ៗ ចឹងខ្ញុំមិនពាក់ព័ន្ធអ្វីទេសុំទៅសិនហើយ " samuel គេដឹងភ្លាមថាចង់សួរពីអ្វី ទើបគេនិយាយ កុំឲ្យ jimin សង្ស័យទើបបិទទ្វារចាក់សោរខាងក្រៅ យ៉ាងត្រឹមត្រូវ ។

" មិចក៏ចាំនិយាយរឿងការប្រាក់ក្នុងបន្ទប់ "  jimin ដើរតិចៗហើយងាកមកសួរក្និងចិត្តភ្លាម បន្ទប់នេះពិតជាទំនើបទានសម័យខ្លាំងណាស់  មានទាំងកន្លែងទទួលភ្ញៀវ ហើយមានទងកន្លែងឈរមើលទេសភាពទៀត នេះជាបន្ទប់ចំណុចកណ្តាលអគារ ។

   Jimin ដើរចូលជារឿយៗរហូតឃើញ jungkook ពាក់ឈុតឃ្លុំនិយាយទូរសព្ទ័ទាំងញញឹម ប្រហែលជាចេញពីងូតទឹកហើយ ដោយគេក្រឡេកឃើញក្មេងក្បាលរឹងភ្លាម គេក៏រហ័សចុចបិទយ៉ាងលឿនភ្លាម ។

  " អង្គុយទៅ  jimin ចង់ញាំុអ្វីដែរទេ " ម្ចាស់បន្ទប់ និយាយបែបអញ្ជើញភ្លាម ។

" អត់ទេលោកត្រូវការ ការប្រាក់ប៉ុន្មាន ប្រាប់ខ្ញុំមក " jungkook មកអង្គុយជិត jimin ភ្លាមតែរាងតូចគេចខ្លួនចេញយ៉ាងលឿន ។

" ការប្រាក់អីគេ ខ្ញុំមិនបានថាមកផង សឺុត..ក្រអូបណាស់ " jungkook ធ្វើជាមិនដឹងហើយអោនទៅថើបចុងសក់ jimin ធ្វើព្រងើយ ។

   " លោក jungkook ធ្វើចរឹកឲ្យស្រួលបួលជាមួយខ្ញុំ បន្តិចទៅ "  Jimin និយាយាញ័រៗធ្វើឲ្យ jungkookថឹងភ្លាមប្រហែលជាភ័យខ្លាចហើយ ។

  " តែខ្ញុំចង់ចរចាបែបនេះ មិនបានពិតមែនហ៎េ " jungkook អោនមុខមកជិតភ្លាម ។

  " ខ្ញុំទៅផ្ទះវិញហើយ " jimin ប្រុងងើប តែត្រូវរាងក្រាសចាប់អោបចង្កេះហើយមកអង្គុយសង្កត់ពីលើភ្លៅមាំភ្លាម ហាក់បីដូចជាមិនឲ្យចង់រត់ទៅណាចឹង ។

( Debt Meets Love) បំណុលជួបស្នេហ៍🥀ចប់🥀Where stories live. Discover now