PART 19+20: ងាប់+ បំបាត់ភស្តុតាង

1.2K 117 8
                                    

ម៉ោង12 ជិតដល់ម៉ោង1 យប់ Jimin ត្រូវនៅជាមួយប្រុសមិនស្គាល់មុខតែ2 អ្នក ដោយប្រុសម្នាក់ទៀតបានដើរទៅទទួលលុយ បន្ទាប់ពីបានលុយហើយ ពួកវាក៏បានខលទៅនិយាយគ្នា ដោយការសប្បាយចិត្ត ព្រោះលុយដល់ដៃ ។

" បានលុយហើយឯងដឹងទេ យើងចាប់ឯងមិនខាតទេ យើងស្រាយឯងចេញទៅ ព្រោះឯងត្រូវនាំផ្លូវយើង បើរើគឺងាប់ដឹងទេ គ្មានសិទ្ធិនិងប្រឆាំង" និយាយចប់ វាក៏ចាប់ទាញ Jimin ងើបហើយរុញឲ្យដើរទៅមុខភ្លាម ។

" ទោះឯងចង់រត់យ៉ាងណា ក៏ឯងគ្មានថ្ងៃគេចផុតដែរ " Jimin ត្បកទៅវិញ ព្រោះគំនិតថោកទាបបែបនេះ អ្នកស្មោះត្រង់ដូចជារាងតូចនេះ មិនសូវជាកាចណាស់ណាទេ ។

" ឯងនេះមាត់គ្រាន់បើតើ យើងចង់បាញ់ឯងឲ្យងាប់ណាស់ តែពេលវេលាមិនទាន់ដល់គួរឲ្យស្តាយ តែយើងចង់បែបនេះ " ប្រុសម្នាក់នោះ ប្រុងលើកដៃទៅទះភ្លាម តែសម្លេងគម្រាមរបស់jungkook បានហោះមកចូលត្រចៀកភ្លាម ( បើឯងហ៊ានទះ ពួកឯងនិងងាប់)

" មិចមិនទះ ទះមកព្រោះយើងនិយាយត្រូវ " Jimin និយាយម្តងទៀត ដែលធ្វើឲ្យប្រុសម្នាក់នោះអត់ទ្រាំពុំបានក៏លើកដៃទះភ្លាម ។

  ផាច់!!

  " ភាពខ្លាំងរបស់ឯងនេះណាវាខ្សោយពិតមែន គ្រាន់តែវានិយាយគម្រាមយើង ណាគ្មានខ្លាចអីបន្តិច ព្រោះវានិងធ្វើអីយើងមិនបាននោះទេ " ដោយសារតែការក្អេងក្អាងរបស់ Jimin បានធ្វើឲ្យវាទ្រាំលេងបាន ពេលទះរួច វាក៏និយាយចម្អកខ្លាំងៗ មុននិងបើកទ្វារ ចេញភ្លាម ។

  Jimin មិនទាន់និងបានដើរចេញស្រួលបួលផង ក៏ត្រូវឆ្កាងមួយកន្លែងភ្លាម ព្រោះដៃត្រជាក់លូកមកចាប់ជាប់ ទើបjimin រហ័សកន្ត្រាក់ដៃរត់ទៅជិត jungkook យ៉ាងលឿន ។

  " Jungkook ហ្ហឹក " Jimin រត់មកស្រវ៉ាអោបទាំងចង់យំភ្លាម ព្រោះតែអារម្មណ៍សប្បាយចិត្តនៅពេលដែលប្រុសខ្លួនបានលួចស្រលាញ់ មកជួយ ។

  " Jimin មិនអីទេមែនទេ សឺុត..." Jungkook ស្រវ៉ាចាប់ចង្កេះយកមកអោបយ៉ាងជាប់ ទាំងមិនភ្លេចថើបថ្ងាសមួយខ្សឺត មុននិងសួរទៅវិញដោយការព្រួយបារម្ភ ។

  ព្រឹប!!
  នៅពេលដែលយំអស់ចិត្ត សម្លេងលុតជង្គង់ដួល បានធ្វើឲ្យ Jimin ងាកមើលភ្លាម មនុស្សប្រុសពីរអ្នកដែលបានចាប់ខ្លួនរបស់គេ ត្រូវបានត្រឡប់មកវិញ ដោយមានកូនក្រុម samuel ចាប់មកវិញទាំងអស់។ដោយកូនក្រុមរបស់ samuel និងបុរសមានធំម្នាក់ទៀត កំពុងតែកាន់សាមូរ៉ៃនិងកាំភ្លើង តម្រង់ទៅប្រុស2 អ្នកនោះមិនដាច់។

( Debt Meets Love) បំណុលជួបស្នេហ៍🥀ចប់🥀Waar verhalen tot leven komen. Ontdek het nu