PART 30: គូរដណ្តឹងដូចជានាងក៏វាមិនល្អ ដូចជាអតីតគូរដណ្តឹងគាត់ដែរ

1K 97 2
                                    

" អា sam យកទូរស័ព្ទចូលទៅលោកយាយទៅ " jungkook ងាកមកបញ្ជាភ្លាម ព្រោះគេសម្លឹងមើល sohi មានភាពមានះពេកហើយ ។

( ចៅ Jung យាយមានរឿងចង់ប្រាប់ណា )

  " គូរដណ្តឹងដែលលោកយាយបញ្ជូនមកតើមែនទេ ហើយខ្ញុំក៏បានជួប នាង chang sohi រួចហើយដែរ"

( ចៅយាយនិយាយស្តីអត់ពិរោះ សោះ ចៅ sohiជាក្មេងគួរឲ្យស្រឡាញ់ ប្រហែលជានាងអាចធ្វើឲ្យចៅលង់ស្នេហ៍នាងលឿនណា )

  " ខ្ញុំមិនយកទៀតទេ ប្រាប់ផងទៅ លោកយាយហើយ ឲ្យនាងត្រឡប់ទៅវិញទៅ ចៅមិនយកទេ "

(ចៅមានអ្នកណាដែលលង់ស្រឡាញ់ហើយមែនទេ )

" មិនទាន់មានទេ តែកំពុងតែរក " jungkook និយាយទាំងមិនខ្វល់ច្រើន តែខួរក្បាលរបស់គេស្រាប់តែនឹកឃើញ Jiminភ្លាម ។

( បាន យាយថាឲ្យនាងនៅសិនទៅ អាចជានៅយូរៗចៅពេញចិត្ត បានណា យាយលាសិនហើយ ចាំនិយាយគ្នាពេលក្រោយណា ) លោកយាយរបស់ jungkook រហ័សបិទយ៉ាងលឿន កុំឲ្យ jungkook ប្រកែកទាន់ ។

" លោកយាយជាមនុស្ស យល់តែចិត្តខ្លួនឯង " jungkookក្តៅចិត្តភ្លាម ព្រោះគេពិតជាខឹងណាស់។

" លោកយាយថាអ្វីខ្លះទៅ " sohi នាងសួរយ៉ាងលឿន ។

" នាងនៅទីនេះសិនហើយ ហើយនាងក៏គ្មានសិទ្ធិមកប៉ះពាល់របស់ខ្ញុំដែរ ពិសេសបន្ទប់ដេករបស់ខ្ញុំ លឺទេ ហើយប្រាប់ម្តងទៀត ខ្ញុំគ្មានគូរដណ្តឹងទេ តាមសប្បាយ " jungkook មិនខ្វល់ច្រើន ហើយដើរតាំងៗ ទៅបន្ទប់អាហារភ្លាម ព្រោះគេក៏ប្រញាប់លួងក្មេងតូចរបស់ គេដែរ ។

  អាហារដ៍សែនទើសទាល់ ត្រូវបានបញ្ចប់ ដោយjimin ក៏រហ័សសុំទៅបន្ទប់ ព្រោះតែនិយាយថាឈឺក្បាលចង់សម្រាក ។ ដោយ jungkook គេក៏មិនព្រលែងដែរ រហ័សរត់ទៅតាមដល់បន្ទប់ដេក ។

  " លោកមកមានការអ្វីមែនទេ "

  " ទាល់តែមានការមែនទេ ទើបតែអាចចូលបាន ហឹម" jungkook រហ័សទាញរាងតូចយក មកអោបថើបភ្លាម ។

" លោកទុកអនាគតប្រពន្ធ លោកចូលហើយណា "

  " គ្មានទេ ប្រាប់ឲ្យហើយទៅ ថាខ្ញុំមិនមានគូរដណ្តឹងទេយល់ទេ សឺត.." jungkook ថើបថ្ពាល់ហើយនិយាយតិចៗភ្លាម ដែលថ្នាក់ Jimin ងាកមើលទាំងញញឹម ។

( Debt Meets Love) បំណុលជួបស្នេហ៍🥀ចប់🥀Where stories live. Discover now