PART 36: សុំទោសដែលមកកាត់ចង្វាក់

1K 96 2
                                    

" បងដឹង បងដឹងច្បាស់ថាអូនមិនចង់ធ្វើអ្នកជ្រៀតជ្រែកទេ តែបងមិនចង់បានជីវិតយកទៅជំពាក់ជាមួយស្រីបែបនេះទេ " jungkook បន្តនិយាយសម្តីលួងលោមភ្លាម ។

" បងខ្លាចស្រីមែនទេ ចរឹកនាងអាចមិនដូចអ្នកនាង hanna ទេ sohi នាងអាចលង់ស្រលាញ់ហើយមើលថែ និងស្មោះត្រង់និងបង ខ្លាំងណាស់បងត្រូវដឹងណា "  Jimin និយាយលួងលោមទាំងខ្លួនឯងកំពុងឈឺចាប់ ។

" ហើយអូន ស្រលាញ់ស្មោះត្រង់បងបែបណា អូនមិនទុកចិត្តបង ឬក៏ទុកចិត្តបង "

" អូនច្បាស់ជាទុកចិត្តបងហើយ អូនស្រលាញ់បងខ្លាំងរហូតដល់អូន មិនអាចរៀនក្បត់បងបាន "  Jimin ញញឹមទាំងថ្ពាល់ទាំងសងខាងសើមៗ ដល់ថ្នាក់ jungkook  ត្រូវញញឹមតាមភ្លាម ។

" បើអ៊ីចឹង អូនត្រូវតែស្រលាញ់បង ហើយលើកទឹកចិត្តបងមួយជីវិតណា " សម្លេងបែបនេះ បានធ្វើឲ្យ Jimin រារែកបន្តិចនិងការសន្យា ។

" មិនបានទេ បងដឹងទេ បងត្រូវមានគ្រួសារមួយពេញលេញ មានកូនតូចៗហើយធំ ដែលអាចមើលថែពេលបងចាស់ទៅណា បងដឹងទេ "

" បងមិនត្រូវការទេ បើសិនជាមានបងនិងដោះស្រាយមិនចេញទេ តែបងចង់បានកូនជាមួយនិងអូន jimin " jungkook និយាយភ្លាមដែលធ្វើឲ្យ Jimin ភ្ងាក់ផ្អើលភ្លាម ព្រោះតែស្មានចិត្តរាងក្រាស់មិនបាន ។

" ជាមួយអូន ហើយ.." Jimin ភ្ងាក់ផ្អើល ហើយគ្រវីក្បាលហួសចិត្តបន្តិច ។

" មែនហើយ បងចង់បានកូនជាមួយនិងអូន "

" មិចវាចាំបាច់បែបនេះ បងក៏ដឹងហើយថាអូនជាប្រុស អូនគ្មានផ្លូវមានកូនបានទេ រឿងអ្វីដែលបងទុកចិត្តអូនបែបនេះ "

" អូនជាមនុស្សថែលបងទុកចិត្ត ហើយបងជឿជាក់លើអូនថាអូនមិនក្បត់បង " សម្តីបែបនេះបានធ្វើឲ្យ Jimin សឹងតែធ្លាក់បេះដូងមកដល់ដីភ្លាម ។

" បើសិនបងចង់បានរឿងត្រឹមប៉ុណ្ណេះ អូនក៏គ្មានក្តីសង្ឃឹមមានកូនជាមួយបងបានដែរ "  Jimin និយាយបដិសេធភ្លាម តូចចិត្តបន្តិចបន្តួចដែល ព្រោះតែគេក៏ប្រហែលជាគ្មានកូនឲ្យដែរ ។

  " ហេតុអ្វីទៅ "

  " បងមិនដឹងក៏ធ្វើជាល្ងង់់ និយាយឲ្យអស់មក " Jimin សកទៅវិញ មិនខ្វល់និងការសម្លឹងរបស់រាងក្រាស់តាមបែបរឿងមិនពេញចិត្ត ។

( Debt Meets Love) បំណុលជួបស្នេហ៍🥀ចប់🥀Where stories live. Discover now