part 10" កុហកម្តងទៀតហើយ ក្មេងក្បាលខូច"

1.2K 88 1
                                    

  អារម្មណ៍ឈឺចាប់ បានឆេះឈួលឡើងម្តងទៀត ដែលធ្វើឲ្យខ្លួនគេហួសចិត្តយ៉ាងខ្លាំង ខំហាមចិត្តខ្លួនឯងហើយថានិងមិនប៉ះពាល់ ប្រុសម្នាក់នេះឲ្យជ្រាបមកក្នុងបេះដូង ចុះនេះជាស្អីមកខូចចិត្តខូចថ្លើមមែនទេ ។

" មិនគួរណាចិត្តទន់ឲ្យគេ ថើបបានទេលោកអើយ " Jimin ដើរមកដល់បន្ទប់ទទួលភ្ញៀវហើយរអ៊ូរភ្លាមតេមិនបានដឹងថាអ្នកណានៅពីក្រោយនោះទេ ។

" គេថើបអ្នកណាទៅ "

" គឺគេថើបមាត់ខ្ញុំនិងណា អ៎េ..លោក samuel មិចមិនដើរមកឲ្យមានសម្លេងចឹងខ្ញុំភ្ញាក់ទេមិញនិង កុំស្តាប់អី " Jimin សើចតិចៗ ថែមទាំងលាយសម្លេងដោះសារភ្លាម ។

" សុំទោសផងស្មានតែ jimin មិនភ្ញាក់ " samuel បញ្ចេញសម្លេងបែបអៀនៗ ។

"លោកមានការអីមែនទេ  "

" ទៅដើរលេងជាមួយនិងចៅហ្វាយយ៉ាងមិចដែរ "

" ធម្មតាតែចៅហ្វាយលោក លឺនិយាយថា Hanna រហូតឈ្មោះអ្នកណាទេមែនទេ មើលទៅគេនោះដូចខូចចិត្តណាស់ "  Jimin សួរភ្លាមទោះជាគេមិនបាននៅទីនេះពីមុនមក តែអាចសរុបបានខ្លួនហើយ ។

" ចុម! ខ្ញុំដឹងហើយថាជាសំណួរនេះ "

" ប្រាប់បន្តិចក៏បានណា ហើយលោកបានទៅទេ"

" ទៅតាមបានម្តង តែមិនបានជានៅជិតគាត់អីទេ គឺលួចមើលពីរចម្ងាយ ជាពិសេសខ្លាចគាត់មានអារម្មណ៍ថា "

" មិនសប្បាយចិត្តមែនទេ " samuel បញ្ឈប់ពាក្យភ្លាមទុកឲ្យ jimin និយាយពីក្រោយ ។

" ចុះឈ្មោះhanna នោះជាអ្នកណា "

" ចៅហ្វាយប្រាប់ឯងមែនទេ "

" គេគ្រាន់តែលាន់មាត់និយាយនិង "

" បើចង់ដឹងសួរចៅហ្វាយទៅណា ខ្ញុំមិនដឹងរឿងទាំងនេះទេទៅសួរពីគាត់ទៅ " samuel និយាយរកលេះភ្លាម ព្រោះគេមិនចង់ប្រាប់អ្នកណាឲ្យដឹងទេបើហ៊ានតែមាត់ផ្តេសផ្តាសចប់មុនគេហើយ។

" លោកមកធ្វើជានិយាយដឹងរឿងមុនណាស់ ហើយចៅហ្វាយលោកដើរទៅណាហើយ "

" អាចជាបន្ទប់ខាងស្តាំដៃជិតបន្ទប់ដេកគាត់ បើឃើញហើយក៏ចូលទៅអីវាជាបន្ទប់ដែលចៅហ្វាយចូលចិត្តនៅពេលខូចចិត្ត ហើយគាត់ក៏មិនឲ្យអ្នកណាចូលទៅដែល " samuel និយាយចប់ក៏ដើរចេញទៅភ្លាមធ្វើឲ្យ jimin ឆ្ងល់ហើយក៏ដើរទៅតាមផ្លូវដែល samuel ប្រាប់ភ្លាមនេះប្រហែលជាចង់ចេះចង់ដឹងណាស់ ។

( Debt Meets Love) បំណុលជួបស្នេហ៍🥀ចប់🥀Where stories live. Discover now