part 11" ខ្ញុំព្រមធ្វើជារបស់លោក"

1.2K 97 1
                                    

" លោក ខ្ញុំអត់ដឹងពិតមែនណាថាបន្ទប់នោះមានស្អីទេ ខ្ញុំអត់ដឹងពិតមែន " Jimin និយាយសារភាពភ្លាម ។

" បើដឹងហើយ មិនបាច់ចូលទៅទៀតទេលឺទេ ក្មេងល្ងង់" Jimin ធូរចិត្តភ្លាមនៅពេលដែលប្រុសម្នាក់នោះមិនបាមខឹងអ្វីសោះ ។

" ចុះស្រីក្នុងគំនូរនឹងជាអ្នកណា....."

" ឯងមិនបាច់ចង់ដឹងទេ " jungkook រហ័សកាត់សម្តីភ្លាម ដែលធកវើឲ្យ Jimin ស្ងាត់មាត់មិនហ៊ានសួរអ្វីទៀត វាមិនមែនជាចម្លើយសម្រាប់ប្រុសដូចគេទេ បើសិនជានៅស្តាប់ទៀតប្រហែលជាត្រូវឈឺចាប់ខ្លាំងជាងនេះហើយ ។

" បើអ៊ីចឹងខ្ញុំសួររឿងខ្ញុំក៏បានដែរ លោកនិងឆ្លើយមែនទេ " Jimin ប្រមូលផ្តុំអារម្មណ៍រកសំណួរបែបរករឿងឲ្យទៅ jungkook ចាប់អារម្មណ៍ភ្លាម ។

" មានអ្វីមែនទេ ក្មេងល្ងង់ ចង់សួរអំពីអ្វីក៏សួរមក សឺុត.." jungkook អោនទៅជិតថ្ពាល់របស់ Jimin ហើយក៏អោនទៅថើបភ្លាម ។

" ពេលដែលខ្ញុំដោះបំណុលលុយលោករួច លោកនិងមិនទៅរករឿងអ្នកណាទៀតទេណា លោកចង់គិតការប្រាក់បន្ថែមក៏បានដែរ កុំយកអ្នកណាមកទៀតណា " Jimin ចាប់ដៃមាំហើយនិយាយអង្វរភ្លាម តែអ្នកម្ខាងទៀតត្រូវបានស្ងប់ស្ងាត់ ព្រោះគេមិនទាន់បានគិតទេថាពេលដែលបំណុលរួចរាល់តើគេត្រូវដោះលេងមែនទេ ។

" បើសិនជាខ្ញុំធុញទ្រាន់ ខ្ញុំនិងដោះលេងឯងហើយ "

" លុយមិនតោចទេណាលោកដឹងទេ បើគិតការប្រាក់ថែមវាក្បែរនិងជិត700 ហើយដឹងទេ " Jung kook ស្តាប់លឺហើយហួសចិត្តនិងក្មេងម្នាក់នេះមែន គេបានដឹងហើយថាក្មេងម្នាក់នេះមិនទាន់មានក្តីស្រលាញ់ទេ ដូចពេលនៅក្នុងបន្ទប់គំនូរសង្សារចាស់គេចឹង បើសិនជាស្រលាញ់និងត្រូវការគេគឺរូបគំនូរអស់នោះធ្លាក់បែកដាច់រហែកអស់ហើយ ។

" ក្មេងឆ្កួត ឯងមិនចេះចាប់ឱកាសទេមែនទេ "

" ខ្ញុំដឹងថាលោកយកខ្ញុំមកដោះដូរបំណុលសោះ ហើយលុយបំណុលក៏ដូចដើមដែរ " Jiminនិយាយ តិចៗ គេដឹងថាមកទីនេះគឺដូរខ្លួនដោះបំណុល វាក៏ចប់ ។

" ហើយ បើសិនខ្ញុំដេកជាមួយឯងធុញហើយ ឯងក៏មិននៅទៀតដែរ មើលទៅឯងអាយុ40 ក៏ដោះមិនទាន់អស់ផង តិចទៀតខ្ញុំក៏ធុញហើយ " jungkook ហួសចិត្តភ្លាម ក្មេងម្នាក់នេះប្លែកជាងគេមែន ធ្លាប់អ្នកមកដេកជាមួយគេកាលពីមុន ទាមទារចង់នៅណាស់ តែ Jimin គឺចង់ទៅវិញឆាប់ៗ ។

( Debt Meets Love) បំណុលជួបស្នេហ៍🥀ចប់🥀Where stories live. Discover now