part 07 " អតីតមិត្តភក្តិមកលេង"

1.3K 99 0
                                    

  Jimin ត្រូវបានដេកលង់លក់ភ្លាមនៅម៉ោង11 យប់ដោយសារតែល្វើយនិងមើលថែ jungkook  តែត្រូវភ្ងាក់ឡើងវិញសផយសារតែ jungkook សម្លឹងមើលមុខរបស់ jimin រហូត ។

" លោកភ្ងាក់យូរហើយមែនទេ "  Jimin ងើបអង្គុយភ្លាមដែលធ្វើឲ្យភួយរបូតចេញមកភ្លាម ។

" ងូតទឹក រួចអស់ហើយបានជាមកមើលក្មេងតូចម្នាក់នេះ " មុនពេលដែលគេចាកចេញពីបន្ទប់ គេក៏ងាកមកឃើញទាសករតូចរបស់គេ ដេកលក់នៅលើសាឡុង ។

" ចុះភួយនេះ "

" ទើបតែយកមកដណ្តប់ឲ្យនិងណា មិចក៏មិនទៅគេងលើគ្រែជាមួយខ្ញុំ " jungkook គេពិតជាភ្ងាក់ផ្អើលណាស់ដែលរាងតូចមិនទៅឡេងជាមួយនិងខ្លួន បែរមកគេងនិងសាឡុងទៅវិញ ។

" លោកមិនបានប្រាប់ខ្ញុំផង ទើបខ្ញុំមិនហ៊ានទៅ បើលោកភ្ងាក់ហើយខ្ញុំទៅសិនហើយ "  Jimin ងើបពីលើសាឡុងនៅពេល jungkook ញញឹម ។

  " នរណាអនុញ្ញាតទៅហឹម ស្តាប់បញ្ជាឲ្យច្បាស់សិន " jungkook អង្គុយលើសាឡុង ហើយទះសាឡុងតិចៗ ផ្តល់សិទ្ធិឲ្យក្មេងតូចល្អិតមកអង្គុយ ។

" មានការអីមែនទេ "

" មិចក៏អង្គុយឆ្ងាយម្ល៉េះ ខិតមកនេះមក "

" លោកមានការអីមែនទេ "  Jimin ខិតទៅតាមភ្លាម ដោយពេលនេះបង្ហាញថាមុខរបស់ពួកគេគឺនៅជិតគ្នានៅឡើយទេ ។

" ខ្ញុំចង់ប្រាប់ថាឯងគិតតែខ្លួនឯងទេណា " jungkook លូកដៃទៅអោបចង្កេះរបស់រាងតូច ជាប់មិនឲ្យទៅណាសោះ ។

" អឺស..គឺមេដោះមិនឲ្យលោកប្រើកម្លាំងលើសទេណា " jimin ត្រូវទុបភ្លាមដោយសារតែដៃមាំច្របាច់ត្រកៀកជាប់ ហើយគេរកពាក្យនិយាយផ្សេងដើម្បីកុំឲ្យអ្នកម្ខាងទៀតលូកលាន់បានទៀត ។

" ខ្ញុំមិនចូលចិត្តឲ្យអ្នកណាមកបញ្ជាទេយល់ទេ ចង់រត់ទៅគេងមែនទេ ខ្ញុំមិនចូលចិត្តដាក់ច្រវាក់អ្នកណាទេ " ដៃម្ខាងចាប់ត្រកៀក ហើយដៃរបស់គេម្ខាងទៀតគឺលូកស្ទាបអង្អែលផ្ទៃមុខរលោងរបស់ jimin ។

" ព្រោះលោកនិងគម្រាមខ្ញុំ " jimin បូញមាត់ស្រួចៗនិយាយភ្លាម ។

" ពិតមែនហ៎រ "  jungkook ធ្វើជាសួរហើយ jimin ក៏ងក់ក្បាលតាមពីក្រោយ ដែលធ្វើឲ្យ jungkook សើចភ្លាម ។

( Debt Meets Love) បំណុលជួបស្នេហ៍🥀ចប់🥀Where stories live. Discover now