PART 26: ចៅហ្វាយខ្ញុំត្រូវគេទាត់ចោលហើយ

1.1K 96 1
                                    

ថ្ងៃត្រង់បានមកដល់ តែសម្រាប់អ្នកនៅក្នុងបន្ទប់នៅវិញមិនទាន់បានភ្ងាក់ទេ ព្រោះតែពួកគេទើបតែគេងបាន3 ម៉ោងគត់។ ដោយ Jungkook បានងើបមុនអ្នកដែលដេកសន្លប់ ដោយទុកឲ្យរាងតូចដេកទាំងល្ហល្ហេវគ្មានអ្នកអោប នៅដេកអោបអង្អែលមួយយប់ហើយ នៅតែខ្វះមិនបានទៀត ។

" ហើយលោកងើបចូលខ្ញុំ ប្រុសអាក្រក់ " Jimin រុំភួយនិងខ្លួនហើយ ចុះមករើសយកខោអាវភ្លាម ភាពឈឺចាប់ ពេញរាងកាយមិនបានធ្វើឲ្យ Jimin ខឹងនោះទេ តែមានអារម្មណ៍ថាសប្បាយចិត្តទៅវិញ ។

  " ហើយស្រស់ស្រាយបន្តិច លេងស្អិតខ្លួនហើយ " Jimin ដើរចេញពីរបន្ទប់ទឹកទាំងញញឹម មុននិងរៀបចំភួយនិងប្តូរស្រោបពូកថ្មីរួចរាល់ បានដើរចេញទៅក្រៅភ្លាម តែពេលគេងាកមកឃើញបន្ទប់ដែលបើកទ្វារតិចៗ ទើបគេសើចហួសចិត្តបន្តិច ។

" ដដែលខ្ញុំមិនអាចឲ្យលោកដាច់ចិត្តពីរនាង នោះទេ jungkook ខ្ញុំមិនមែនជារបស់សំខាន់ទេ " Jimin មានអារម្មណ៍ថាអន់ចិត្តចង់យំភ្លាម ទើបគេរហ័សរត់ទៅបន្ទប់ដេករបស់ខ្លួនយ៉ាងលឿន ខ្លាចហូរទឹកភ្នែកមក ។

   បន្ទាប់ពីយំរួចរាល់ហើយ Jimin ក៏ផ្លាស់ប្តូរខោអាវហើយចុះមកក្រោមដើម្បីទទួលទាន អាហារពេលថ្ងៃភ្លាម ហើយគេក៏ញុំាមិនបានច្រើនដែរ ព្រោះតែនៅខឹងនិង jungkook មិនទាន់បាត់នៅឡើង ។

  " ហើយ..ឆ្កួតមែនទេ " Jimin ទម្លាក់សមខ្លាំងៗ មុនពេលនិងលើកទឹកយកមកផឹក ។

" អ្នកប្រុស អាហារមិនត្រូវជាតិមែនទេ ចាំខ្ញុំរៀបថ្មីឲ្យណា"  មេដោះនិយាយភ្លាម ព្រោះតែឃើញអារម្មណ៍ Jimin មួម៉ៅខុសពីធម្មតា ។

  " មិនអីទេ មេដោះខ្ញុំញាំុបាន " Jimin និយាយមិនទាន់ចប់ផងក៏មានសម្លេង ជ្រែតៗឡើងមកភ្លាម ហើយគ្មានអ្នកណាដែរក្រៅពីស្រីរបស់ jungkook ទេ។

  " លោក jungkook នៅទេ ខ្ញុំមានការចង់ជួបឆាប់ទៅប្រាប់ទៅ " Ahly និយាយទាំងដៀងភ្នែកមើលទៅ Jimin ភ្លាម ។

" ចាំបន្តិចណា ចាស " និយាយចប់មេដោះក៏ឡើងទៅលើភ្លាម ។
 
  " មើលទៅប្រហែលជាត្រូវលោក jungkook ដេញក្បាលឲ្យចេញហើយណា ព្រោះឯងជាប្រុសគ្មានតម្លៃទេមើលទៅ " Ahly ប្រើពាក្យឌឺដងភ្លាម ទើបjimin ទម្លាក់សមខ្លាំងៗ ហើយងាកមកមកផ្លែផ្កា ដាក់វិញ។

( Debt Meets Love) បំណុលជួបស្នេហ៍🥀ចប់🥀Where stories live. Discover now