ភាគទី5:មកផ្ទះគេជំទាលដូចឆ្កែព្រូស

Start from the beginning
                                        

" បាទ កូនមិនហ៊ានទេ " គេឆ្លើយយ៉ាងបង្អូស គេស្គាល់អ្នកម៉ាក់គេច្បាស់ណាស់គាត់និយាយហើយគឺគាត់ធ្វើមែនទែន ប្រសិនបើគាត់បិទកាតរបស់គេនិងលុយក្នុងកុងជីវិតរបស់គេដូចរលាយអញ្ចឹង ជីមីនក៏លួចញញឹមពេលនិយាយបង្អូសៗភ្នែកតឹងៗដូចជាឆ្មារយ៉ាងអញ្ចឹងគួរឲ្យស្រឡាញ់ គេក៏លើកទឹកដោះគោក្នុងកែវមកផឹកបន្តរហូតអស់ទើបដាក់កែវលើតុគេនៅមិនទាន់លេបទឹកដោះគោនោះចូលក្នុងពោះទេ ទឹកដោះគោគឺនៅពេញក្នុងមាត់របស់គេជីមីនគេពិតជាចង់សើចនិងចរិតស៊ូហ្កាយុងខ្លាំងឃើញសោះកក្រោះរហូតសោះពេលឃើញធ្វើចរិតបែបនេះអត់សើចមិនបាន។

" អញ្ចឹងប៉ាម៉ាក់លាហើយណាកូនៗ " លោកអូហ្វីរ៉ាក៏លើកនាឡិការស៊េរីទំនើបម៉ាកល្បីរបស់គាត់យកមកផ្ទៀងម៉ោងវាក៏ជិតដល់ម៉ោងដែលគាត់ត្រូវទៅ ការណាត់របស់គាត់រវាងនិងដៃគូរជំនួញគឺប្រហែលជាពេលល្ងាច
វាអាចចំណាយពេលយូរក្នុងការធ្វើដំណើរទើបគាត់ណាត់ពេលល្ងាច មុននិងទៅលោកអូហ្វីរ៉ាក៏ឆ្លៀតឱនទៅថើបថ្ងាសរបស់ជីមីនដើម្បីឲ្យគេមានអារម្មណ៍ថាកក់ក្ដៅមុននិងចាកចេញទៅព្រលានយន្តហោះ។ស៊ូហ្កាគេកំពុងតែឈរច្រណែននិងជីមីនគេក៏ចង់ឲ្យលោកប៉ាថើបដែរតែគាត់មិនថើបគេសោះ អន់ចិត្តណាស់។
______
ស៊ូហ្កាក៏ត្រូវទៅធ្វើការ គេធ្វើការនៅក្រុមហ៊ុនអចលនទ្រព្យ ណាមជុនគេធ្វើការនៅក្រុមហ៊ុនលក់គ្រឿងសង្ហារឹម លើកលែងតែជុងហ្គុកទេដែលមិនទាន់ធ្វើការក៏ព្រោះអ្នកស្រីហ្វារីសគិតថាអាយុគេនៅតិចបណ្ដោយឲ្យគេសប្បាយអស់ចិត្តសិនទៅ។

" បងស៊ូ បងនៅផ្ទះឬអត់ " ហ៊ែលហ្វាមកដល់ទីនេះភ្លាមក៏ស្រែករកស៊ូហ្កាតែម្ដង អត់មាយាទខ្លាំងណាស់មកផ្ទះគេដោយគ្មានការអនុញ្ញាតហើយថែមទាំងមកតម្លង់ត្រចៀកទៀត ធ្វើឲ្យជីមីនអស់ម៉ួម៉ៅមិនបានស្រែកនោះស្រែករំខានចិត្តគេដល់ហើយកំពុងតែលេងហ្គេមឲ្យផ្ចង់ផ្ដោតលើហ្គេមយ៉ាងមិចបានបើមកជំទាលឮៗបែបនេះ។

" នែ៎ អ្នកនាងផ្ទះនៅទីនេះមែនទេបានជាស្រែកនោះស្រែកអត់មាយាទ " ដោយថ្លង់ពេកគេក៏ទុក Ipad លើសាឡុងរួចស្រែកសួរ ជំទាលៗមើលតែផ្ទះខ្លួនឯងនៅទីនេះហើយ ចុងកន្ទុយគឺគេថាឲ្យតែម្ដងមនុស្សមានមាយាទឯណាមកផ្ទះគេហើយមិនសួរសុខទុក្ខរាក់ទាក់អ្នកដែលនៅក្នុងផ្ទះអីបន្តិច ព្រមទាំងស្រែកដើរឡើងពេញផ្ទះគេ។

" មិនមែនផ្ទះយើងតែជាផ្ទះសង្សារយើងចង់យ៉ាងមិចអាក្មេងឆ្កួត " នាងនិយាយដូចជាអួតអាងដល់ហើយ
ស៊ូហ្កាក៏មិនដែលនិយាយថានាងជាសង្សារគេដែរមិនដែលទាក់និយាយថាសុំនាងធ្វើជាសង្សារផងមកនិយាយក្ដែងៗថាជាសង្សារមិនខ្មាស់មាត់សោះ??

" អ្នកអត់ឆ្កួតគេហ៎ក មកផ្ទះគេជំទាលឮៗដូចឆ្កែព្រុសដេញមនុស្ស " ឆ្កែវាព្រូសតែនាងជំទាល មួយបែបម្នាក់នោះទេនាងខឹងខ្លាំងណាស់នៅពេលដែលឮថាគេប្រៀបធៀបនាងជាមួយនិងសុនខបែបនេះ ស្រីស្រស់ក៏ស្ទុះមកបម្រុងនិងបោចសក់រាងតូងទៅហើយប៉ុន្តែគេក៏ចាប់ដៃនាងជាប់ គេនិយាយត្រូវឬបានជាខឹងឆេះឆួល។

" សាកតែបោចសក់ខ្ញុំមួយសសៃមើល ប្រយ័ត្នខ្ញុំទះលែងដឹងថាជាមនុស្សស្រី " បើនាងវាយគេណា៎គេប្រាកដថាគេនិងវាយនាងវិញជាមិនខាន ស្រីក៏ដោយបើមកវ៉ៃមិនឲ្យតដៃ មិនមែនគេមិនចេះឈឺឯណា នាងក៏ទម្លាក់ដៃចុះរួចក៏សម្លក់រាងតូចមុននិងដើរចេញត្រឡប់ទៅរកឡាននាងទៅផ្ទះវិញ មើលក៏ដឹងថាក្មេងនេះមិននិយាយលេង បើគេវាយមែនមុខរបស់នាងប្រាកដជាមានស្លាកស្នាមលែងស្អាតជាមិនខាន ហើយនាងគឺជាមនុស្សដែលចូលចិត្តដើរហើរចេញទៅក្រៅ បើមុខមានស្នាមនាងមិចនិងហ៊ានចេញទៅខាងក្រៅទៅ។ជុងហ្គុកគេមិនដឹងនោះទេព្រោះគេនៅក្នុងបន្ទប់របស់គេដាក់កាសស្ដាប់បទចម្រៀង។
__________
• ស្កាយ៍លែត មីននី •

( បើបងមីនត្រូវវ៉ៃបងមីនវ៉ៃមែនទែនអត់កាត់តទេ🤣☠ )

ព្រះអង្គម្ចាស់តូចរបស់បង (ចប់)Where stories live. Discover now