" ច្បាស់ជាចឹងហើយ ខ្ញុំមិនចង់ធ្វើការងារច្រើនដល់ថ្នាក់គ្មានពេលឲ្យខ្លួនឯងឬក៏សង្សារនោះទេ " ជុងគុក
" ល្អណាស់...បែបនេះហើយទើបខ្ញុំស្រឡាញ់ " ជីមីន
" បងហា៎...និយាយមែន! អាយុជិតចូលដល់ខ្ទង់ 30 ហើយនៅញ់គ្នាដល់ពេលណា ល្មមចូលរោងការនឹងគេហើយមិនខ្មាស់ខ្ញុំទេឬ? " ជុងហ្គុក
" រួចឯងមកខ្វល់ខ្វាយរឿងយើងធ្វើអី? គិតតែពីរឿងខ្លួនឯងទៅ នៅដេញវ៉ៃគ្នារាល់ថ្ងៃសោះ " ជុងគុក
" អាគុក....!! " ជុងហ្គុក
" យ៉ាងមិច? ចង់វ៉ៃគ្នា.... "
ជុងគុក លើកចិញ្ចើមពេបមាត់ឌឺដាក់ប្អូនធ្វើឲ្យកំហឹងកាន់តែឆេះទាំងសងខាងរហូតដល់ត្រូវរត់ហក់ទៅបោចសក់ វ៉ៃគ្នាហុយដីពេញឆ្នេរសាច់ ។
" ងាប់ហើយ...អេ៎...រួចមិចបានទៅវ៉ៃគ្នាចឹង! "
ជីមីន បើកភ្នែកៗធំស្រវ៉ាទៅទាញ ជុងគុក ចេញពីប្អូនតែក៏មិនបាន ព្រោះថាវ៉ៃគ្នាតោងស្និតដូចតុកកែ
" ជុងហ្គុក...!! លែងៗ " ជុងគុក
" លែងខ្ញុំមុនទៅ... " ជុងហ្គុក
" អត់...! " ជុងគុក
" អាគុក...អាបងឆ្កួត...អាបងអត់បានការ "
ទាំងពីរនាក់បងប្អូនបន្តវ៉ៃគ្នាមិនឈប់ គ្រាន់តែទាស់សម្ដីបន្តិចសោះក៏ហក់ទៅបោចសក់គ្នាពេញនឹងទៅហើយ~~ ទោះបីហាមក៏មុនស្ដាប់ ទាញក៏មិនចេញទើប ថេហ្យុង ដែលនៅជិតនេះក៏ស្ទុះទៅលើកបី ជុងហ្គុក ចេញមកឯ ជីមីន ក៏ស្ទុះទៅទាញ
ជុងគុក ចេញមកដូចគ្នា ។
" ណែ៎...បើតែរឿងប៉ុណ្ណឹងក៏អាចវ៉ៃគ្នាបានចឹងនោះ ខ្ញុំនឹងបីឯងទៅទម្លាក់នៅទុកទឹកហើយ " ថេហ្យុង
" លែងខ្ញុំ...!! " ជុងហ្គុក
" នៅចចេស? មិនស្ដាប់? ចាប់ថើបឲ្យស្លេកមាត់ឥឡូវ " ថេហ្យុង
{ បងប្អូនជីដូចមួយនឹង សាឡាវ៉ាត់ 😞✌ }
" ហា៎ហា៎ហា៎...ឲ្យឯងដឹង នៅក្រោមគេបែបនឹងហើយមិនហ៊ានប្រកែកខ្លាចដើរអត់រួច!! មើលបងនេះវិញ មិនបាច់ត្រូវខ្លាចដូចឯងអីបន្តិចទេ "
ជុងគុក ឆ្លៀតចេញមកលៀនអណ្ដាតឌឺទៅប្អូន ដោយសារពេលបានលឺ ថេហ្យុង គម្រាមរួចក៏ស្ងាត់បាត់មាត់មិនហ៊ានប្រកែក ឯ ជុងគុក វិញអាងថាជាអ្នកនៅខាងលើ ឡូយជាងប្អូនក៏ហ៊ានចេញមកឌឺទៅ ។
YOU ARE READING
ស្នេហាក្នុងការចងចាំ | Kookmin ft Taekook
RandomKookmin novel " ស្នេហា.....!!! គិតថាវាងាយស្រួលនឹងតាមរកមែនទេ?ដឹងទេថាត្រូវឆ្លងកាត់អ្វីខ្លះ? " គេមិនធ្លាប់រារែកនោះទេ សម្រាប់ការប្រឈមមុខនឹងបញ្ហា...គេតែងតែដោះស្រាយ ព្យាយាមធ្វើយ៉ាងណា៎ឲ្យតែបាននៅក្បែរមនុស្សដែលគេស្រឡាញ់ ប៉ុន្តែមនុស្សពេលខ្លះក៏ចេះហត់ នឹ...
The End
Start from the beginning
