ម៉ោង 5 ល្ងាច.....!
ជីមីន ទើបនឹងចេញពីរៀន ថ្ងៃនេះ ជុងគុក នឹង ជុងហ្គុក មិនបានតាមមកជាមួយឡើយ~~ ដូច្នេះ ជីន ត្រូវដើរទៅផ្ទះវិញតែម្នាក់ឯង ។ កំឡុងពេលធ្វើដំណើរ ទូរស័ព្ទក៏រោទិ៍ឡើង ជីមីន ទាញមកមើលទើបដឹងថាបងស្រីរបស់គេ Call មក
< ជីមីន....ស្អែកទំនេរអត់? >
មែរី ជាកូនស្រីរបស់ប្រពន្ធចុងប៉ារបស់ ជីមីន ! ទោះបីជាបែបនេះតែពួកគេទាំងពីរនាក់រាប់អានស្រឡាញ់គ្នាដូចបងប្អូនបង្កើតចឹង ។
" បាទ....ទំនេរ ! បងមានការអ្វីឬ? "
ស្អែកក៏មានម៉ោងរៀនខ្លះប៉ុន្តែ ជីមីន បដិសេធនឹង មែរី មិនបានឡើយដោយសារយូរៗទើបបានជួបគ្នាម្ដងព្រោះរវល់រៀងៗខ្លួន
< បងចង់ណែនាំឯងឲ្យស្គាល់សង្សារ
របស់បង..... > មែរី
" ហាស៎? បងមានសង្សារហ៎? "
ជីមីន ស្រែកភ្លាត់សម្លេងដោយសារតែភ្ញាក់ផ្អើលខ្លាំងបាត់ដំណឹងមិនបានទាក់ទងគ្នាតែជាងមួយខែសោះបងស្រីរបស់គេក៏មានសង្សារទៅហើយ
< អឹម....ក៏ទាក់ទងគ្នាមកជាង 6 ខែហើយ ! ទើបបងចង់ណែនាំឲ្យគ្រួសារបានស្គាលជាពិសេសគឺឯង > មែរី
" ចាំខ្ញុំទៅ...ចង់ជួបមុខអនាគតបងថ្លៃ " ជីមីន
< ចេះតែនិយាយហើយ > មែរី
" ចឹងខ្ញុំនាំមិត្តទៅជាមួយផងបានអត់? "
ក្នុងគំនិតគឺចង់នាំ ជុងគុក នឹង ជុងហ្គុក ទៅដែរដើម្បីណែនាំឲ្យស្គាល់ មែរី !!
< បានតើស៎...គ្នាច្រើនក៏ល្អ > មែរី
" បាទ~ ចឹងជម្រាបលាណា៎បង ស្អែកជួបគ្នា "
ប្រព័ន្ធទូរស័ព្ទត្រូវបានកាត់ផ្ដាច់ ជីមីន ដាក់ទូរស័ព្ទចូលទៅក្នុងហោប៉ៅខោវិញស្រាប់តែអ្នកណាមិនដឹងហក់មកទ្រោបពីលើគេវិះនឹងដួលស៊ីដី
" ទុកឲ្យដើរតែម្នាក់ឯង អផ្សុកទេ? " ជុងគុក
" អឺ...ស្មានថាត្រូវដើរទៅផ្ទះម្នាក់ឯងទៅហើយ " ជីមីន
" បងកុំភ័យ~ ខ្ញុំមិនទៅណា៎ចោលបងទេ! "
ប្រាប់យកបុណ្យចុះ ជុងហ្គុក នេះណា៎ស្រឡាញ់ ជីមីន ជាជាងបងប្រុសបង្កើតរបស់ខ្លួនឯងទៅទៀត...ហ៊ានតែអ្នកណាមកប៉ះពាល់ធ្វើបាប ជីមីន គឺមិនបានដាច់ខាត
YOU ARE READING
ស្នេហាក្នុងការចងចាំ | Kookmin ft Taekook
RandomKookmin novel " ស្នេហា.....!!! គិតថាវាងាយស្រួលនឹងតាមរកមែនទេ?ដឹងទេថាត្រូវឆ្លងកាត់អ្វីខ្លះ? " គេមិនធ្លាប់រារែកនោះទេ សម្រាប់ការប្រឈមមុខនឹងបញ្ហា...គេតែងតែដោះស្រាយ ព្យាយាមធ្វើយ៉ាងណា៎ឲ្យតែបាននៅក្បែរមនុស្សដែលគេស្រឡាញ់ ប៉ុន្តែមនុស្សពេលខ្លះក៏ចេះហត់ នឹ...
