☘ ភាគទី 41 ☘
< ស្វីស >
រយៈពេលជាងមួយឆ្នាំបានកន្លងផុតទៅស្ថានភាពជំងឺរបស់
ជីមីន ក៏មានការប្រសើរឡើងរហូតអាចនិយាយបានថាគេជាសះស្បើយរួចរាល់ហើយដោយប្រើពេលព្យាបាលមិនដល់ 2 ឆ្នាំផង ។
ចំណែកខាង ជុងហ្គុក ក៏មិនមានអ្វីគួរឲ្យបារម្ភ គេនឹង យុនគូ ក៏ល្អនឹងគ្នាមើលថែគ្នាទៅវិញទៅមកក្នុងនាមជាគូរដណ្ដឹង ប៉ុន្តែ ជុងហ្គុកនៅតែមិនអាចកាត់ចិត្តពី ថេហ្យុង បាននៅឡើយទោះបីជា យុនគូ ល្អដាក់គេឬស្រឡាញ់គេយ៉ាងណា៎ក៏គេមិនអាចស្រឡាញ់ យុនគូ បានវិញ ។
{ សូមទោស 😞🙏 បងល្អគ្រប់យ៉ាង តែបងមិនមែនគេ }
" បង....លឺថា បងប្រុសរបស់ខ្ញុំគាត់មកលេងនឹងទទួលបងទៅវិញមែនទេ?? " ជុងហ្គុក
" អឹម...ថ្ងៃស្អែកមកដល់ហើយ គ្រាន់តែមិនដឹងថាម៉ោងប៉ុន្មាន តែបងក៏ដឹងមកថា ថេហ្យុង គេមកដែរណា៎ " ជីមីន
" ហឹម.... " ជុងហ្គុក
" គ្មានប្រតិកម្ម? នេះឯងមិនរំភើបទេឬ? "
ជីមីន ស្រាប់តែអាក់អន់ចិត្តបន្តិចបន្តួចព្រោះគេខំរៀបចំឱកាសឲ្យទាំងពីរនាក់នេះបានជួបគ្នាទៅហើយតែពេលប្រាប់ដំណឹងបែរជាមិនឃើញ ជុងហ្គុក រំភើបអ្វីសោះ!! បើសិនជារាល់ដងមិនមែនត្រូវអង្គុយញញឹម សម្លឹងមើលទ្វាររង់ចាំឲ្យ ថេហ្យុង មកដល់លឿនៗទេឬ? ក្មេងម្នាក់នេះ ត្រឹមតែមួយឆ្នាំអាចផ្លាស់ប្ដូរបានឆ្ងាយយ៉ាងនេះផង ។
" មានហេតុផលអ្វីខ្ញុំត្រូវមានអារម្មណ៍រំភើប? មិនយូរទេខ្ញុំត្រូវចូលរោងការ ស៊ីញ៉េលើសំបុត្រអាពាហ៍ពិពាហ៍ជាមួយ យុនគូ ហើយ!! ខ្ញុំចង់រៀនស្រឡាញ់គេវិញ ចង់ឲ្យជីវិតគូររវាងពួកយើងដំណើរការទៅយ៉ាងរលូន " ជុងហ្គុក
" តែឯងក៏ស្រឡាញ់ យុនគូ មិនបាន តើវាមិនពិតទេឬ? បើសិនជាឯងធ្វើមិនបានក៏ប្រាប់គេត្រង់ៗទៅ បងជឿថាគេច្បាស់ជាយល់ព្រមដោះលែងឲ្យឯងទៅរកមនុស្សដែលឯងចង់រស់នៅជាមួយ ព្រោះគេស្រឡាញ់ឯងពិត គេចង់ឃើញឯងមានក្ដីសុខច្រើនជាងនៅក្បែរខ្លួនគេតែបែរជាកើតទុក្ខ " ជីមីន
" បង!! ធ្វើបែបនឹងវាមិនចិត្តអាក្រក់ដាក់គេពេកទេឬ? ធ្វើតែងតែល្អដាក់ខ្ញុំ មើលថែការពារខ្ញុំ " ជុងហ្គុក
YOU ARE READING
ស្នេហាក្នុងការចងចាំ | Kookmin ft Taekook
RandomKookmin novel " ស្នេហា.....!!! គិតថាវាងាយស្រួលនឹងតាមរកមែនទេ?ដឹងទេថាត្រូវឆ្លងកាត់អ្វីខ្លះ? " គេមិនធ្លាប់រារែកនោះទេ សម្រាប់ការប្រឈមមុខនឹងបញ្ហា...គេតែងតែដោះស្រាយ ព្យាយាមធ្វើយ៉ាងណា៎ឲ្យតែបាននៅក្បែរមនុស្សដែលគេស្រឡាញ់ ប៉ុន្តែមនុស្សពេលខ្លះក៏ចេះហត់ នឹ...
