Episode 1 : Take Care ( Friend )

2.1K 117 2
                                        

" អរុណ....សួរស្ដី!!! "
ព្រឹកប្រលឹមម៉ោងទើបតែ 6 កន្លះសោះបែរជាមានក្មេងប្រុសវ័យ 17 ឆ្នាំម្នាក់មកឈរស្រែកសួរស្ដីនៅខាងមុខផ្ទះរបស់មិត្តគេបាត់ទៅហើយ ~ កុំឆ្ងល់ គ្មានអ្នកណាក្រៅពី ជីមីន ដែលរត់មកចាំទទួលមិត្តសម្លាញ់ដើម្បីទៅរៀនជាមួយគ្នារាល់ព្រឹក

" បង ជីមីន មែនទេ?? "
ជុងហ្គុក ដើរចេញពីខាងក្នុងផ្ទះមកឈរនិយាយជាមួយនឹង ជីមីន ព្រោះគេដឹងថា ជីមីន ច្បាស់ជាមកដើម្បីរង់ចាំបងប្រុសរបស់គេដូចរាល់ដងមិនខាន

" ជុងគុក គេរៀបចំខ្លួនហើយឬនៅ? "
ជីមីន សួរទៅ ជុងហ្គុក វិញដោយគ្មានការភាន់ច្រឡំថាម្នាក់ណាជាបងនឹងម្នាក់ណាជាប្អូនដោយសារគេគឺស្គាល់បងប្អូនភ្លោះមួយគូរនេះច្បាស់ណាស់

" គាត់កំពុងតែរៀបចំចាក់សោរទ្វារខាងក្រោយ បន្តិចទៀតមកហើយ " ជុងហ្គុក

" ឯងញ៉ាំអីហើយនៅ? " ជីមីន

" ញ៉ាំរួចហើយ..... ចុះបងវិញ? " ជុងហ្គុក

" បងនៅមិនទាន់បានញ៉ាំទេ ! "
ជីមីន ញញឹមតបទៅកាន់ ជុងគុក វិញតាមបែបបងប្អូនដែលនិយាយជាមួយគ្នាផ្អែមល្ហែមតែតាមពិតបើគិតតាមអាយុក៏ប្រហែលគ្នា ប៉ុន្តែ ជុងហ្គុក គេចូលចិត្តហៅ ជីមីន ថាបងឲ្យបានដូចដែលគេហៅ ជុងគុក ថាបងដែរ ។

" ហក៎.....!!! "
ជុងគុក ដែលទើបនឹងចាក់សោរទ្វាររួចបានដើរចេញមកខាងក្រៅភ្លាមក៏ស្រាប់តែបោះនំសាន់វិចមួយដុំទៅចំកណ្ដាលទ្រូងរបស់ ជីមីន ។

" អូយ៎~ លេងស្អីរបស់ឯង? "
ជីមីន ភ្ញាក់ច្រង៉ាងដៃច្រង៉ាងជើងស្រវ៉ាចាប់នំសាន់វិចអោបជាប់នឹងដៃខ្លាចជ្រុះបាត់ ហើយក៏ងាកទៅសម្លក់មុខរបស់ ជុងគុក អាមិត្តកំហូចរបស់គេមិនដកភ្នែក

" ក៏មុននេះប្រាប់ថាមិនទាន់បានញ៉ាំអ្វី ទើបបោះឲ្យយ៉ាងមិចខ្ញុំខុស? "
ការឆ្លើយតបពិតជាសមហេតុសមផលសម្បើមទើប
ជុងគុក ញាក់ចិញ្ចឹមញញឹមចុងមាត់បានចិត្តក្នុងឋានៈជាអ្នកឈ្នះ

" ឯងឥឡូវប្រហ៊ើនដាក់ខ្ញុំណាស់ ! " ជីមីន

" ពួកបងកុំឈ្លោះគ្នាអី...ពួកយើងឆាប់ទៅរៀនល្អជាងប្រយ័ត្នយឺតម៉ោង "
ដូចតែរាល់លើកចឹងបើសិនជា ជីមីន នឹង ជុងគុក ឈ្លោះគ្នាគឺ ជុងហ្គុក តែងតែចេញមុខមកដើម្បីសម្របសម្រួលនឹងបញ្ឈប់ជម្លោះរវាងអ្នកទាំងពីរ

  ស្នេហាក្នុងការចងចាំ  |  Kookmin  ft  TaekookWhere stories live. Discover now