Episode 21 : Not the same

427 65 0
                                        

[ ភាគនេះហើយដែលច្រឡំផុសជាភាគ 19 កាលពីប៉ុន្មានថ្ងៃមុន...អ្នកខ្លះអាចជាបានអានរួច🤣 ]

☘ ភាគទី 21 ☘

< Jung-Guk's Room >

" ថ្ងៃនេះខ្ញុំឃើញណា៎បង.... " ជុងហ្គុក

" ឃើញអី?? " ជុងគុក

" ឃើញថាកម្មពារវាកំពុងតែរត់មករកអ្នកសាងវិញនោះអី? បងនឹងឯងកំពុងតែធ្លាក់ក្នងអន្លង់ស្នេហ៍ " ជុងហ្គុក

" វាស្អីឯង និយាយឆ្កួតៗស្ដាប់មិនបាន " ជុងគុក
[ ស្អប់ណាស់ ដឹងហើយនៅជេរគេទៀត 😌👌 ]

" កំពុងតែលង់ស្រឡាញ់បង ជីមីន ហើយនៅមកនិយាយធ្វើដូចខ្លួនឯងអស្ចារ្យដាក់ខ្ញុំទៀត? ឆឹស...ខ្ញុំតឿនពីដំបូងហើយមែនទេថាកុំហ៊ាន ប្រយ័ត្នវាធ្លាក់មកលើខ្លួនឯង " ជុងហ្គុក

" ហើយបើមែន វាពាក់ព័ន្ធអីនឹងឯង?? " ជុងគុក

" មិនពាក់ព័ន្ធទេហ៎? ខ្ញុំគ្រាន់តែចង់ប្រាប់ថា បងគួរតែដឹងហើយថាកន្លងមកធ្លាប់បានធ្វើអ្វីខ្លះដាក់គាត់ ហើយពេលនេះប្រយ័ត្នខ្លួនខ្លះទៅ... " ជុងហ្គុក

" រឿងអី?? រឿងអា ថេហ្យុង ដែលវាស្រឡាញ់ ជីមីន ដែរនឹងមែនទេ...កុំភ័យបងមើលដឹងថា ជីមីន មិនបានចាប់អារម្មណ៍នឹងវាទេ ម្យ៉ាងទៀត ជីមីន គេស្រឡាញ់បង ណាស់តែឯងទេបើស្រឡាញ់អាមួយនោះក៏មើលៗវាឲ្យល្អទៅ " ជុងគុក

" បងត្រូវចាំណា៎...មនុស្សបែកគ្នាជាង 8 ឆ្នាំមិនមែនបានន័យថាចិត្តគំនិតរបស់គេមិនបានផ្លាស់ប្ដូរនោះទេ! ហើយបងក៏មិនបាច់មកចេះដឹងរឿងផ្ទាល់ខ្លួនរបស់ខ្ញុំដែរ " ជុងហ្គុក

" ឯងនិយាយស្អីវ៉ល់ៗទៀតហើយ...អ្នកណាផ្លាស់ប្ដូរ? ជីមីន នឹងឬ? គេមិនធ្វើបាបបងទេ " ជុងគុក

" ខ្ញុំដឹងហើយថាគាត់មិនធ្វើបាបបងទេ...តែបងត្រូវដឹងឈឺចិត្តឈឺកាយវាជាប្រភេទខុសគ្នា " ជុងហ្គុក

" ហ៊ើយ...កុំគិតច្រើនពេក!! បងទេគួរអ្នកអ្នកដាស់តឿនឯង ចាប់ប្រុសរបស់ឯងឲ្យតែជាប់សិនទៅ កុំឲ្យគេមកពាក់ព័ន្ធនឹង ជីមីន របស់បងទៅបានហើយ " ជុងគុក

" ហូ...ជុងគុក អាយស្វេសការ!! បងមើលមុខខ្ញុំឲ្យច្បាស់ទោះបីយើងពីរនាក់មានទម្រង់មុខតែមួយ តែខ្ញុំមានប្រជ្រុញនៅក្រោមភ្នែកខាងស្ដាំខុសពីបង....ចឹងហើយស្គាល់ខ្ញុំឲ្យច្បាស់ មនុស្សដូចខ្ញុំស្រឡាញ់នាក់ណា៎ម្នាក់ មិនត្រូវការចាប់គេដាក់ទ្រុងក្នុង
កំដាប់ដៃទាំងដែលគេមិនបានស្រឡាញ់ខ្ញុំវិញនោះទេ!!! ក្ដីស្រឡាញ់របស់ខ្ញុំវាមានព្រំដែន ការតស៊ូក៏មានកំណត់ដែរបើវាដល់ពេលមួយដែលឆ្អែតពិតៗ ខ្ញុំដោះលែងគេហើយ " ជុងហ្គុក

  ស្នេហាក្នុងការចងចាំ  |  Kookmin  ft  TaekookWhere stories live. Discover now