Episode 14 : It's just a game that I play with him

468 63 0
                                        

☘ ភាគទី 14 ☘

" ខ្ញុំ...ក៏មិនអីដែរ...ធូរស្រាលច្រើន ខ្ញុំទទួលបានចំណេះដឹងថ្មីៗ ជួបមនុស្សប្លែកៗ ទៅកន្លែងដែលមិនធ្លាប់ទៅ!! មានក្ដីសុខមួយបែបដែរណា៎ "
ជីមីន និយាយនេះសុទ្ធតែជាការពិតហើយ ព្រោះជីវិតរបស់គេបន្ទាប់ពីបានទៅនៅជាមួយនឹង អ្នកមឯងលោកពូ គឺប្រសើរជាងនៅជាមួយនឹងប៉ាបង្កើតឆ្ងាយណាស់ គេទទួលបានការមើលថែ ការស្រឡាញ់ ក្ដីបារម្ភ ភាពកក់ក្ដៅរហូតដល់គេអាចបែងចែកដាច់បានថា ប៉ាបង្កើតរបស់គេ ស្រឡាញ់ បារម្ភនឹងមើលថែគេមិនបានមួយចំណិតរបស់ អ្នកមីងនឹងលោកពូ របស់គេផង ។

" មើលទៅឯងសុខសប្បាយណាស់...ចឹងហេតុអីទើបស្រាប់ត្រឡប់មកវិញភ្លាមពេលដល់ពាក់កណ្ដាលវិស្សមកាលតូចទៅហើយ?? " ជុងគុក

" មិនមានអ្វីច្រើនទេខ្ញុំគ្រាន់តែចង់ត្រគប់មកវិញ បន្តការសិក្សាឲ្យចប់នឹងបានឆាប់រៀនសូត្រការងារនៅក្រុមហ៊ុន ណា៎មួយខ្ញុំចង់មកសំពះផ្នូរបងស្រី... " ជីមីន

" បើឯងចង់ទៅចាំខ្ញុំនាំទៅក៏បាន...ទៅពេលណា៎ក៏អាចប្រាប់ពេលវេលាមក " ជុងគុក

" អឹម...អរគុណ...ហើយ... "
លឺសម្ដីរបស់ ជុងគុក បែបនេះធ្វើឲ្យ ជីមីន នឹកឃើញដល់ថ្ងៃមួយកន្លងដែលគេធ្លាប់ត្រូវ ជុងគុក ហាមឃាត់នឹងនិយាយថាគេគ្មានសិទ្ធិសូម្បីទៅបុណ្យសព ជូនដំណើររបស់ មែរី ជាលើកចុងក្រោយ~~ ពេលនោះគេឈឺចាប់ខ្លាំងណាស់ គេយំស្ទើរតែស្លាប់ខ្លួនព្រោះគេឆ្ងល់ថាហេតុអី? គេបានធ្វើអ្វីខុស គេសាងកំហុសអ្វីខ្លះ? គេប្រឹងអស់ពីសមត្ថភាពហើយ ចុះហេតុអីសូម្បីតែទៅបុណ្យសព នឹងជូនដំណើរបងស្រីរបស់គេជាលើកចុងក្រោយគេគ្មានសិទ្ធិទៅ?? ។ វាឈឺណាស់ នៅតែជាស្លាកស្នាមសម្រាប់គេរហូតមកដល់ថ្ងៃនេះ...ហើយកុំគិតថាគេភ្លេច គេចាំ...ចាំបានគ្រប់យ៉ាង!!

" អឹម...បង ជីមីន...នេះពេលល្ងាចហើយ...បងអាចមកចូលរួមញ៉ាំបាយពេលល្ងាចជាមួយខ្ញុំនៅម៉ោង 7 បានទេ? ទំនេរឬអត់? យើងខានញ៉ាំបាយជុំគ្នាយូរហើយ "
ជុងហ្គុក បានទុកពេលឲ្យយ៉ាងយូរទម្រាំតែគេដាច់ចិត្តចេញមកវិញហើយក៏នឹកឃើញរកឱកាសឲ្យ ជីមីន មកជួបឃើញមុខជាមួយនឹង ជុងគុក បានទៀត ព្រោះថាពេលនេះ ជុងគុក គឺនៅខុនដូ ជាមួយគេ ។

  ស្នេហាក្នុងការចងចាំ  |  Kookmin  ft  TaekookМесто, где живут истории. Откройте их для себя