Episode 32 : Lovely family position

398 59 0
                                        

☘ ភាគទី 32 ☘

  ជុងហ្គុក ត្រូវបានបញ្ជូនទៅក្នុងបន្ទប់ពិនិត្យ យកគ្រាប់ចេញហើយក៏រុំរបួសរួចរាល់... នៅតែចាំយកថ្នាំដើម្បីទុកលាបនឹងលេបពេលទៅផ្ទះវិញប៉ុណ្ណោះ ។

" ជុងហ្គុក...បងពិតជាអរគុណឯងណាស់ តែលើកក្រោយបើមានរឿងបែបនេះកើតឡើងទៀតកុំធ្វើបែបនេះ " ជីមីន

" បងបានន័យថាពួកវានឹងមកធ្វើបាបបងម្ដងទៀត? " ជុងហ្គុក

" តាមពិតអ្នកដែលវាចូលចិត្តធ្វើបែបនេះមានតែម្នាក់ប៉ុណ្ណោះ ឯងមិនបាច់បារម្ភពីបងទេ " ជីមីន

" បញ្ចប់វាទៅ...ខ្ញុំមិនចង់ឲ្យបងប្រឈមមុខនឹងគ្រោះថ្នាក់ដូចថ្ងៃនេះទេ " ជុងហ្គុក

" រឿងថ្ងៃនេះបងនឹងចាត់ការឲ្យបានរៀបរយ សូមឲ្យតែឯងទៅផ្ទះវិញសម្រាកព្យាបាលខ្លួន....បងសន្យារឿងដូចជាថ្ងៃនេះវានឹងមិនកើតឡើងម្ដងទៀតចំពោះឯងទេ " ជីមីន

" ជុងហ្គុក....មិនអីទេមែនទេ? " ថេហ្យុង

" គេមិនអីទេ គ្រាន់តែថាដៃនឹងមិនអាចប្រើការបានមួយរយះ ដូច្នេះពិបាកបន្តិចដែរ " ជុងគុក

" ពួកយើងទៅផ្ទះបានហើយមែនទេ ថ្នាំក៏យកមកហើយ? "
ជុងហ្គុក ងាកទៅសួរ ជីមីន ព្រោះថាគេពិតជាចង់ទៅផ្ទះវិញណាស់មិនចូលចិត្តមកនៅមន្ទីរពេទ្យបែបនេះទេ ណា៎មួយក៏ចង់គេងដែរហើយ ។

" បាន...តោះ.... "
ជីមីន ក្រោកឡើងជួយលើកប្អូនឲ្យឈរបានស្រួលបួលនឹងជួយគ្រាពេលដើរផងដែរ

" ជីមីន...បងមកមើលថែខ្ញុំបានទេ? " ជុងហ្គុក

" បើសិនជាឯងចង់បានបែបនេះបងនឹងមកមើលថែឯងរហូតដល់ជាសះស្បើយវិញក៏បានដែរ " ជីមីន

" ល្អណាស់...!! " ជុងហ្គុក

" ចាំខ្ញុំជាអ្នកទៅប្រាប់ម៉ាក់ឲ្យរៀបចំបន្ទប់មួយទៀត " ជុងគុក

" ឲ្យគាត់គេងបន្ទប់ជាមួយខ្ញុំក៏បាន " ជុងហ្គុក

" មែនហើយ...ខ្ញុំអាចគេងជាមួយប្អូនបាន " ជីមីន

" បែបនឹងក៏បាន... "
ជុងគុក ងក់ក្បាលយល់ព្រម ថ្ងៃនេះគេពីតជាធ្វើតាមចិត្តប្អូនច្រើនខ្លាំងណាស់ដោយសារតែ ជុងហ្គុក ឈឺបែបនេះហើយឲ្យគេរឹងចចេសដាក់បានយ៉ាងមិច? ធ្វើមិនបានទេព្រោះគេក៏ស្រឡាញ់ប្អូនមិនចាញ់អ្នកណាដែរ មានតែមនុស្សម្នាក់ទេបែរជាធ្វើប្រងើយកន្តើយនឹងស្នេហាដែលប្អូនរបស់គេមានឲ្យ ហើយក៏មិនយូរដែរបើសិនជា ប្អូនរបស់គេមកប្រាប់គេថាទ្រាំលែងបាននោះគេច្បាស់ជានឹងមិនសម្ងំបណ្ដោយទៀតទេ គេនឹងធ្វើគ្រប់យ៉ាងដើម្បីយក ជុងហ្គុក ចេញពីមនុស្សឆ្កួត ថេហ្យុង ។

  ស្នេហាក្នុងការចងចាំ  |  Kookmin  ft  TaekookWhere stories live. Discover now