Episode 31 : Change place

404 60 0
                                        

☘ ភាគទី 31 ☘

{  បីថ្ងៃក្រោយមក  }

  ជុងគុកនឹងជុងហ្គុក ក៏ត្រូវរើឥវ៉ាន់ដើម្បីទៅនៅផ្ទះរបស់ពួកគេវិញតាមអ្វីដែលម៉ាក់បានបញ្ជា...ឯ ថេហ្យុង
នឹងជីមីន រួមទាំងអង្គរក្សទាំងពីរនាក់របស់គេក៏បានមកជួយគ្នាប្រមូលឥវ៉ាន់ផងដែរ ។
ប៉ុន្តែអ្វីដែលថ្មីគឺថាក្នុងពេលនេះពួកគេក៏មាន យុនគូ មកចូលរួមជាមួយថែមទាំងព្យាយាមស្និតស្នាលនឹង ជុងហ្គុក ជាពិសេសរហូតដល់ ជុងគុក ដែលជាបងប្រុសក៏មានអារម្មណ៍ថាជិតដល់ថ្ងៃមែនទែនហើយ ។

" ពេលមិននៅក្បែរគ្នាចឹងខ្ញុំច្បាស់ជានឹក
ស្លាប់ហើយ " ជុងគុក

" បើនឹក មកលេងខ្ញុំក៏បាន " ជីមីន

" ណា៎...ឯងនៅខុនដូដដែល?? " ជុងគុក

" អឹម...នៅខុនដូ ដដែលទេ ទាល់តែខែក្រោយទើបផ្លាស់ដូច្នេះកុំភ្លេចមកជួយខ្ញុំប្រមូលឥវ៉ាន់ " ជីមីន

" ដឹងហើយមិនភ្លេចទេ...ហើយថ្ងៃនេះអរគុណដែលមកជួយខ្ញុំប្រមូលឥវ៉ាន់ " ជុងគុក

" មិនអីទេ...ជាងសង្សារនឹងគ្នាគឺបែបនេះហើយ " ជីមីន

" គួរឲ្យស្រឡាញ់ណាស់ឯងនេះ... "
ជុងគុក ហក់ទៅអោបរឹត ជីមីន ស្ទើរតែលេបចូលទៅក្នុងពោះទាំងមូលហើយបើសិនជាអាចធ្វើទៅបាននោះ រហូតដល់រាងតូចដកដង្ហើមមិនរួចនោះទេ

" អូយ៎...ចងសម្លាប់ខ្ញុំមែនទេអោបអីយ៉ាងនេះ? "
ជីមីន ស្រែកចាចរួចក៏អុកពោះរបស់ ជុងគុក នឹងកែងដៃមួយទំហឹងនឹងច្រានប្រុសកំហូចចេញឆ្ងាយ បើមិនធ្វើបែបនេះបានហក់មកអោបអង្កៀមទៀតឥឡូវហើយ

" មកពីស្រឡាញ់.... " ជុងគុក

" ឯងនឹះចេញញ៉ែញ៉ងអីបែបនេះតាំងពីកាល? " ជីមីន

" ពេលមានឯងធ្វើសង្សារ " ជុងគុក

" ហ៊ើយ...ជ្រេញណាស់!! " ជីមីន

" ខ្ញុំក៏ជ្រេញពួកបងដែរ.... "
ជុងហ្គុក ឈរច្រត់ចង្កេះសម្លឹងមើលបងៗរបស់គេនិយាយសាសងគ្នាមកមួយសន្ទុះធំ ហើយឃើញថាឥទ្ធិពលមិនព្រមថមថយចុះមានតែឡើងកាន់តែខ្លាំង ពីដំបូងត្រឹមនិយាយគ្នាធម្មតារហូតដល់អោប ហើយក៏ផ្អែមល្ហែមដូចជាស្ករលាយទឹកឃ្មុំ បើតែបែបនេះទឹកនោមផ្អែមឆាប់ហើយចាំតែមើលចុះ ។

  ស្នេហាក្នុងការចងចាំ  |  Kookmin  ft  TaekookWhere stories live. Discover now