Ep 7 [ 2/2 ]
[ ផ្ទះបងប្អូន ជុង ]
នាពេលរាត្រីម៉ោង 7 យប់... ជុងហ្គុក ឈានជើងដើរចូលផ្ទះ បោះកាតាបនឹងឥវ៉ាន់ទៅលើសាឡុងដោយឡែកគេដើរទៅរក ជុងគុក ដែលកំពុងឈរផ្អែកទូរទឹកកកលេខទូរស័ព្ទ ។
" ជុងហ្គុក...?? "
ឃើញប្អូនដើរមកឈប់ស្កុបទល់មុខរបស់ខ្លួនបែបនេះ ជុងគុក ក៏បិទទុរស័ព្ទទុកក្នុងហោប៉ៅហើយក៏ងើយមុខនិយាយជាមួយនឹងប្អូនប្រុស
" មានបេះដូងទេ? ជាមនុស្សនឹងគេដែរមែនទេ ហេតុអីបានជាហ៊ាននិយាយពាក្យបែបនោះដាក់បង ជីមីន កើត?បងហេតុអីជាមនុស្សបែបនេះ? " ជុងហ្គុក
" គេប្ដឹងឯងហេស៎? " ជុងគុក
" អ្នកណាប្រាប់ក៏មិនសំខាន់....! " ជុងហ្គុក
" បើមែនយ៉ាងមិច? បងមិនចង់ឲ្យគេមកស្រឡាញ់ គេក៏ត្រូវតែឈប់ " ជុងគុក
" គ្រាន់តែស្រឡាញ់បងសោះក៏គាត់មានកំហុសដែរៗមែនទេ? ចេះគិតបែបនឹងទៅរួច? " ជុងហ្គុក
" ឯងក៏ដឹងថាបងមិនស្រឡាញ់មនុស្សប្រុស មិនចូលចិត្តមនុស្សប្រភេទនឹង "
កាលពីនៅតូចប៉ារបស់ ជុងគុក បានចាកចេញពីគេព្រោះតែស្រឡាញ់មនុស្សប្រុសដូចគ្នា ទើបបានជាមកដល់បច្ចុប្បន្ន ជុងគុក គេស្អប់អ្នកដែលស្រឡាញ់ភេទដូចគ្នាជាពិសេសគឺ ប្រុសស្រឡាញ់ប្រុស
" ចឹងបើខ្ញុំទៅស្រឡាញ់មនុស្សប្រុសវិញនោះ បងចង់ធ្វើយ៉ាងមិច? សម្លាប់ខ្ញុំចោលមែនទេ? "
ជាការសាកចិត្ត ជុងហ្គុក ចង់ដឹងថាបើវាក្លាយជាការពិតប្រហែលជាបងប្រុសរបស់គេហ៊ានសូម្បីតែសម្លាប់គេចោលហើយទេដឹង?
" ឯងជាប្អូនប្រុសរបស់ខ្ញុំ!!! "
តាំងតែពីពេលប៉ាទៅចោល ជុងគុក សល់តែម៉ាក់នឹងប្អូនប្រុសប៉ុណ្ណោះដែលជាមនុស្សដែរគេស្រឡាញ់នឹងការពារបំផុត ~~ ជឿមែនទេបើសិនជា ជុងហ្គុក ស្រឡាញ់មនុស្សប្រុសមែនគេអាចនឹងស្អប់ប្អូនខ្លួនឯងបាន?
" ចុះបង ជីមីន ? គាត់មិនមែនជាមិត្តរបស់បងទេមែនទេបានជាស្អប់គាត់? " ជុងហ្គុក
" រវាងប្អូនដែលជាសាច់ឈាមបង្កើតនឹងអ្នកដទៃវាខុសគ្នា ! " ជុងគុក
YOU ARE READING
ស្នេហាក្នុងការចងចាំ | Kookmin ft Taekook
RandomKookmin novel " ស្នេហា.....!!! គិតថាវាងាយស្រួលនឹងតាមរកមែនទេ?ដឹងទេថាត្រូវឆ្លងកាត់អ្វីខ្លះ? " គេមិនធ្លាប់រារែកនោះទេ សម្រាប់ការប្រឈមមុខនឹងបញ្ហា...គេតែងតែដោះស្រាយ ព្យាយាមធ្វើយ៉ាងណា៎ឲ្យតែបាននៅក្បែរមនុស្សដែលគេស្រឡាញ់ ប៉ុន្តែមនុស្សពេលខ្លះក៏ចេះហត់ នឹ...
