Episode 06 : Just want to love you

463 71 0
                                        

នៅខាងមុខផ្ទះមានសម្លេងជជែកគ្នាខ្លាំងៗ....។
ហើយអ្នកនោះគឺ ជុងហ្គុក នឹង ថេហ្យុង គ្មានអ្នកណាផ្សេងឡើយ !
ពិតជាជួបខាំ ជួបឈ្លោះ ជួបវ៉ៃមែន

" ឲ្យខ្ញុំចូលទៅក្នុងឥឡូវនេះ ឯងមិនមែនជាម្ចាស់ផ្ទះនោះទេកុំមកឃាត់ខ្ញុំ "
ថេហ្យុង មកឈរឈ្លោះប្រកែកនឹង ជុងហ្គុក ជាយូរព្រោះតែចង់ចូលទៅក្នុងផ្ទះរក ជីមីន

" អត់ទេ.....! "
ជុងហ្គុក ខាំមាត់រក្សាចម្លើយដើម គឺមិនព្រមឲ្យ ថេហ្យុង ចូលទៅខាងក្នុងជាដាច់ខាត

" ធ្វើអី? ឈ្លោះគ្នាធ្វើអី ? "
សម្រែកស្រែកសួរមួយទំហឹងបានបន្លឺចេញពីខាងក្រោយខ្នង ~~ ជុងគុក ដើរចូលមកសម្លឹងមុខប្អូនប្រុសរបស់គេហើយនឹង ថេហ្យុង ផងដែរលឺសម្លេងឈ្លោះគ្នាឡើង
ត្រហឹងតាំងពីខាងក្នុងមក ពិតជាគួរឲ្យរំខានត្រជៀកណាស់

" គេនេះចង់ចូលទៅក្នុងជួបបង ជីមីន តែខ្ញុំមិនឲ្យចូលគេក៏បបួលខ្ញុំឈ្លោះ " ជុងហ្គុក

" ណែ៎....វាជាកំហុសរបស់ឯងទេ កុំមកនិយាយទម្លាក់កំហុសឲ្យអ្នកដទៃ " ថេហ្យុង

" ហើយឯងហាមគេធ្វើស្អី? " ជុងគុក

" ក៏ខ្ញុំមិនចង់ឲ្យគេជួបនឹងបង ជីមីន នោះអី "
ជុងហ្គុក ខឆំមាត់សម្លក់មុខរបស់ ជុងគុក ថ្លែរ ! គេខំចំណាយកម្លាំង ពេលវេលានឹងថ្វីមាត់សម្រាប់ឈ្លោះជាមួយ ថេហ្យុង ឡើងយូរព្រោះតែមិនឲ្យទៅជួបនឹង
ជីមីន តែមើលសម្ដីដែល ជុងគុក និយាយមកកាន់គេចុះដូចជាមិនយល់សាច់ការអ្វីឡើយ

" គេចង់ជួបអ្នកណាវាក៏មិនពាក់ព័ន្ធនឹងឯងដែរ....ឆាប់ទៅផ្ទះវិញ "
ជុងគុក ចាប់ទាញដៃអូសខ្លួន ជុងហ្គុក ឲ្យដើរតាមគេចូលទៅក្នុងឡាន !
កម្លាំងនឹងគោលបំណងទាញប្អូននេះដូចជាទាញសត្វអញ្ចឹងណា៎ ព្រោះកញ្ឆក់ទៅមួយអស់ដៃមិនគិតអាណិតពីមនុស្សខ្លួនតូចដូចជា ជុងហ្គុក សោះស្ទើរតែដួលស៊ីដីទៅហើយ ។

" ហើយចុះប្រញាប់ទៅផ្ទះស្អីយ៉ាងនឹង? " ជុងហ្គុក

" កុំមាត់សួរច្រើនបានទេ? "
ជុងគុក តបទៅវិញដោយមិនងាកមើលមុខប្អូនឡើយ គិតតែពីបើកឡានទៅមុខ

" នេះបងស្ដីឲ្យខ្ញុំគ្រាន់តែសួរប៉ុណ្ណឹងហ៎? ទៅខឹងអ្នកណាមកបានជាបញ្ចេញកំហឹងដាក់ខ្ញុំ? " ជុងហ្គុក

  ស្នេហាក្នុងការចងចាំ  |  Kookmin  ft  TaekookTahanan ng mga kuwento. Tumuklas ngayon