☘ ភាគទី 16 ☘
< ថ្ងៃចូលរៀន >
ជាធម្មតាសាលាថ្លៃៗចំកណ្ដាលទីក្រុងអីបែបនេះច្បាស់ជាមានទីធ្លាធំទូលាយខ្លាំង ឯក្នុងអគារសិក្សាវាក៏ស្អាតប្រណិតទៅតាមលំដាប់របស់សិស្សដែលសុទ្ធសឹងតែជាកូនអ្នកអភិជនមករៀននៅទីនេះ តែមានសិស្សភាគតិចណាស់ដែលទទួលបានអាហារូបករណ៍....។
សាលាមួយនេះដែរ មានចែកឋានៈសិស្សផ្សេងៗគ្នា តែពួកគេទាំងគឺជាកូនអ្នកមានស្ទើរគ្រប់គ្នាគ្រាន់តែថាអ្នកខ្លះចូលដល់កម្រិតសិស្សឆ្នើមព្រោះតែមានសមត្ថភាពខ្ពស់ ឯសិស្សខ្លះក៏មានឈ្មោះជាតារាប្រចាំសាលាព្រោះតែរូបសម្រស់ដ៏ស្រស់ស្អាតរបស់ពួកគេ !!
តែទោះបីជាយ៉ាងណា៎ក្នុងសាលាច្បាស់ជាមានក្រុមរបស់ពួកបងធំ អាចហៅថាជាសិស្សពាលៗ ចរិកកោងកាចក្អេងក្អាងដែលបង្កើតគ្នាជាក្រុមដើម្បីធ្វើបាបអ្នកទន់ខ្សោយ ជាពិសេសអ្នកដែលបានមករៀនព្រោះជាប់ អាហាររូបករណ៍ ។
" ពួកឯង ព័ត៌មានដែលលឺកាលពីលើកមុនជាការពិតវើយ...គឺថាបងប្រុសរបស់ ម៉ារី ម្នាក់ដែលឈ្មោះ ជីមីន នោះគេទើបមកពីអាមេរិក!! ហើយក៏មករៀនសាលារបស់ពួកយើង ផ្នែកជាមួយគ្នាទៀត " Girl1
" លឺថាគាត់ធ្លាប់ទាក់ទងជាមួយនឹង ជុងគុក ម្នាក់មួយដែល ម៉ារី ស្រឡាញ់មែនទេ?? " Girl2
" យើងមិចនឹងដឹងច្បាស់? ទាល់តែសួរ ម៉ារី!! " Girl3
" តោះចឹង...! "
ពួកនាងទាំងបី ក៏រត់ទៅរក ម៉ារី ដែលជាមេក្រុមរបស់ខ្លួនសួរនាំពីរឿងរបស់ ជីមីន ។
ងាកមកមើលមួយផ្នែកទៀត....ជីមីន កំពុងតែដើរចូលទៅក្នុង Office របស់សាលាផ្ទាល់ដោយមាន ជែមីននឹងជេណូ ដើរតាមពីក្រោយ ធ្វើឲ្យសិស្សផ្សេងៗទៀតតាមអើត ក មើលព្រោងព្រាតព្រះតែសម្រស់សស្រស់ស្អាត របស់កំលោះទាំងបី បូករួមជាមួយនឹងពាក្យចចាមម្រាមថា ជីមីន ជាកូនប្រុសដែលត្រូវគ្រួសារ ជែននីរ៉ា មិនទទួលស្គាល់ទវតនោះ កាន់តែធ្វើឲ្យ ជីមីន មានភាពល្បីល្បាយពេញផ្ទៃសាលា ។
" យ៉ាងមិចដែរ...មករឿនថ្ងៃដំបូង?? "
ជីន ជាកូនប្រុសម្ចាស់សាលាដែលទើបតែរៀនចប់នឹងចូលមកកាន់ការងារជំនួសប៉ាបណ្ដោះអាសន្ន ហើយគេក៏ជាកូនប្រុសរបស់មិត្តជិតស្និតរបស់ លោកបូតា ទើបបានជាគេទទួលបានការស្នើរសូមជាពិសេសឲ្យមើលថែ យកចិត្តទុកដាក់លើ
ជីមីន ព្រមទាំងមនុស្សជំនិតទាំង 2 នាក់ទៀតជាលក្ខណៈពិសេស។
YOU ARE READING
ស្នេហាក្នុងការចងចាំ | Kookmin ft Taekook
RandomKookmin novel " ស្នេហា.....!!! គិតថាវាងាយស្រួលនឹងតាមរកមែនទេ?ដឹងទេថាត្រូវឆ្លងកាត់អ្វីខ្លះ? " គេមិនធ្លាប់រារែកនោះទេ សម្រាប់ការប្រឈមមុខនឹងបញ្ហា...គេតែងតែដោះស្រាយ ព្យាយាមធ្វើយ៉ាងណា៎ឲ្យតែបាននៅក្បែរមនុស្សដែលគេស្រឡាញ់ ប៉ុន្តែមនុស្សពេលខ្លះក៏ចេះហត់ នឹ...
