Episode 34 : Truth

383 61 0
                                        

☘ ភាគទី 34 ☘

《  Skip  》

   ជីមីន ជុងគុក ជុងហ្គុក នឹងថេហ្យុង មកនៅផ្ទះជាមួយគ្នាព្រឹកឡើងក្រោកចុះមកក៏ឃើញមុខគ្នាទៅហើយតែខុសគ្នាត្រង់ថាគូរនោះគេឃើញគ្នាហើយក៏សប្បាយចិត្តថែមទាំងរីករាយចង់បានបែបនេះជារៀងរាល់ថ្ងៃ...តែមួយគូរទៀត ឃើញគ្នាហើយក៏មានអារម្មណ៍ថាមិនស្រណុកចិត្តដូចជាមានអ្វីមួយមិនប្រក្រតីដូចជាគេឯងធម្មតា ពេលនៅបែបនេះមើលមុខគ្នាមិនចំនោះទេ ។

" ជុងហ្គុក...កូនរៀនចប់ហើយ...ថែមទាំងកូនក៏មិនចង់គ្រប់គ្រង់ក្រុមហ៊ុនទៀត!! ចឹងហើយម៉ាក់ចង់ឲ្យកូនទៅភ្ជាប់ពាក្យនឹង យុនគូ ណា៎កូន "

" ម៉ាក់ ខ្ញុំនឹង យុនគូ ទើបតែជួបគ្នាមិនដល់មួយខែទេ " ជុងហ្គុក

" ពួកកូនក៏លេងជាមួយគ្នាតាំងពីនៅតូចៗឯណោះ!! "

" តែខ្ញុំមិនបានស្រឡាញ់គេទេ " ជុងហ្គុក

" ម៉ាក់កុំបង្ខំគេអី!! " ជុងគុក

" ណែ៎...ឯងកុំមកចង់ជួយប្អូនខុសពេលវេលា!! ម៉ាក់ត្រូវការឲ្យជំនួរបស់គ្រួសារយើងរីកចម្រើនទៅមុខបន្ថែមទៀត ហើយបើសិនជាម៉ាក់បានកូនប្រសារលំដាប់ដូចជា យុនគូ នោះមានតែពាក្យថារីកចម្រើនណា៎កូន "

" តែម៉ាក់មិនគិតទេថាខ្ញុំស្រឡាញ់គេឬអត់? " ជុងហ្គុក

" ហើយហេតុអីក៏មិនស្រឡាញ់? យុនគូ គេល្អគ្រប់យ៉ាងឬមួយក៏ឯងស្រឡាញ់អ្នផ្សេង? "

" បាទ....!! " ជុងហ្គុក

" អ្នកណា? គ្រួសារគេយ៉ាងមិចដែរ? "

" មានជាង យុនគូ របស់ម៉ាក់ទៅទៀត " ជុងគុក

" ចុះយូរហើយហេតុអីក៏មិនប្រាប់? "

" ទាស់ត្រង់ថាគេខាងនោះមិនបានស្រឡាញ់ ជុងហ្គុក នឹងហើយអ្នកម៉ាក់ " ជីមីន

" ស្លាប់...បែបនេះដដែលនឹង? ឯងខំទៅស្រឡាញ់គេដល់កាលទៀត មករៀបការជាមួយនឹង យុនគូ ល្អជាង "

" ម៉ាក់កុំបង្ខំខ្ញុំបានទេ មនុស្សមិនស្រឡាញ់គ្នាផងទៅរៀបការសាងគ្រួសារបានយ៉ាងមិច? មិនគិតថាវាអាត្មានិយមពេកទេឬម៉ាក់?? " ជុងហ្គុក

  ស្នេហាក្នុងការចងចាំ  |  Kookmin  ft  TaekookWhere stories live. Discover now