" ចឹងឯងស្រឡាញ់គេទៅ បើមិនស្រឡាញ់ក៏ឆាប់ទៅប្រាប់មុនពេលអ្វីៗហួសពេល ត្រឹមរឿងប៉ុណ្ណឹងវាមិនពិបាកជាងពេលបងត្រូវអានីក វាបាញ់ដេកពេទ្យរាប់អាទិត្យទេ " ជីមីន
" ㅋㅋ.....បងខ្ញុំនិយាយខ្បាស់លាស់ណា៎ " ជុងហ្គុក
" ជឿបង~~ ធ្វើបែបនេះវាប្រសើរជាងទុកឲ្យ យុនគូ គេឈឺចាប់ទៅពេលក្រោយ " ជីមីន
" ខ្ញុំ....!! " ជុងហ្គុក
" ជុងហ្គុក....មិនអីទេ....បើសិនជាឯងមិនបានស្រឡាញ់ខ្ញុំ ខ្ញុំយល់ណា៎ " យុនគូ
" យុន...!! "
ជុងហ្គុក ងាកក្រោយទៅឃើញរាងក្រាស់ដើរមកជិត គេក៏ភ្ញាក់
ព្រឺតមិនដឹងថាមកដល់តាំងពីពេលណា៎បានលឺអ្វីខ្លះហើយ...?
" មិនអីទេ...ខ្ញុំមិនខឹងទេ...សំខាន់គឺក្ដីសុខរបស់ឯង!! "
ពីដំបូង យុនគូ គេមិនបានដឹងទេថា ជុងហ្គុក មានមនុស្សដែលស្រឡាញ់ហើយទើបគេធ្វបែបនឹងតែពេលនេះគេដឹងហើយ ដូច្នេះគេមិនចង់ឲ្យ ជុងហ្គុក នៅបែបនេះតទៀតនោះទេ ។
" អរគុណ....!! " ជុងហ្គុក
" ហឹម..!! មិនអីទេ ពួកយើងអាចធ្វើជាមិត្តនឹងគ្នាបាន " យុនគូ
" អឹម...ជាមិត្តល្អនឹងគ្នាណា៎? " ជុងហ្គុក
" okay...បានស្រាប់ទៅហើយ អ្នកប្រុសតូច "
យុនគូ នឹង ជុងហ្គុក ក៏អោបគ្នាបន្តិច ។
{ អ្នកសរសេរខ្ចិលរៀបរាប់ សរសេរឲ្យចប់ៗចឹងហ្មងទៅ😖 }
< 2 ឆ្នាំក្រោយមក >
ទាំង 2 គូរស្នេហ៍ ត្រូវគ្នាល្អណាស់ ស្រឡាញ់គ្នា មើលថែគ្នាតាំងតែពីថ្ងៃត្រឡប់មកពី ស្វីស វិញ!! ពួកគេមិនបានបង្ករឿងឲ្យឈ្លោះទាស់ទែងគ្នានោះទេ មានតែជួយគ្នាទៅវិញទៅមកបង្កើនក្ដីសុខឲ្យគ្នាទាំងសងខាង ព្យាយាមធ្វើឲ្យជីវិតស្នេហាស្រស់ស្អាតបំផុត ។
" ហ៊ើយ...និយាយទៅជាង 10 ឆ្នាំហើយដែលមិនបានមកដើរលេងលំហែអីបែបនេះ!! " ថេហ្យុង
" មកពីមានការងារ រវល់រៀងៗខ្លួន.... " ជុងគុក
" ចឹងចាប់ពីពេលនេះទៅប្រហែលជាត្រូវរកពេលឲ្យខ្លួនឯងឲ្យបានច្រើនជាងមុន ហើយ " ជីមីន
VOCÊ ESTÁ LENDO
ស្នេហាក្នុងការចងចាំ | Kookmin ft Taekook
DiversosKookmin novel " ស្នេហា.....!!! គិតថាវាងាយស្រួលនឹងតាមរកមែនទេ?ដឹងទេថាត្រូវឆ្លងកាត់អ្វីខ្លះ? " គេមិនធ្លាប់រារែកនោះទេ សម្រាប់ការប្រឈមមុខនឹងបញ្ហា...គេតែងតែដោះស្រាយ ព្យាយាមធ្វើយ៉ាងណា៎ឲ្យតែបាននៅក្បែរមនុស្សដែលគេស្រឡាញ់ ប៉ុន្តែមនុស្សពេលខ្លះក៏ចេះហត់ នឹ...
The End
Começar do início
