part 08 " ឯងគ្មានផ្លូវដែលក្បត់ខ្ញុំបានទេ"

Start from the beginning
                                    

" គឺ ពួកយើងបានជួបគ្នាក្នុងកន្លែងតាំងពិពណ៍នៅក្រុមហ៊ុន របស់លោក " jungkook សម្លឹងជាប់នៅពេលដែល jimin និយាយបកស្រាយភ្លាមគេក៏ចាប់ផ្តើមក្តៅស្លឹកត្រចៀកភ្លាម នៅពេលលឺនេះជួបគ្នារួចហើយមែនទេ ។

" ខ្ញុំ Bam jewon រីករាយដែលបានស្គាល់ណាក្មេងតូច " Bam  ញញឹមហើយនិយាយរាក់ទាក់ទៅភ្លាម ទាំងដែលមិននេះគេស្រងូតស្រងាត់ហើយ បែរជាឃើញមុខភ្លាម គេនិយាយបែបសុំរាប់អានភ្លែតតែម្តង។

" អឺ..ខ្ញុំ "

  " មិនបាច់មករៀបរាប់ស្អីទេ  Jimin ទៅផ្ទះបាយវិញទៅ វាមិនមែនជាចំណាប់អារម្មណ៍មកនិយាយរាក់ទាក់ជាមួយនិងអាពពួក ឈ្លើងទាមទេ ចេញទៅខ្ញុំនិងទៅតាមក្រោយ " jungkook ស្រែកខ្លាំងៗភ្លាម ព្រោះគេពេលនេះគឺមិនចង់ឲ្យ Jimin និយាយណែនាំឲ្យអ្នកណាស្គាល់ដែល ។

" ចឹងខ្ញុំសុំទៅវិញហើយ សុំទោសម្តងទៀត " Jimin ងាកមកសម្លក់ jungkook ទាំងអារម្មណ៍ខឹងសម្បារ បានត្រឹមតែចេញទាំងខាំមាត់ នេះមកឆ្កួតឡប់ស្អីមកស្តីឲ្យគេនៅមុខភ្ញៀវនឹង ។

" មិចឯងមិនណែនាំគេឲ្យយើងស្គាល់ យើងមានចំណាប់អារម្មណ៍ខ្លាំងណាស់ ក្មេងតូចក្លិនក្រអូបរូបនេះ" Bam អង្គុយចុះមកវិញទាំងអារម្មណ៍សោកស្តាយតិចតួច ។

  " មកពីយើងវាមិនចង់ឲ្យឯងទៅរវីរវល់និងក្មេងរបស់យើងនិងណា បើទាក់ទងទៅយើងវាខ្លាចក្មេងរបស់យើងងាប់ដោយសារតែឯងទៀត ចេញទៅ  "

  " យើងមិនដឹងថាឯងចេះប្តូររសជាតិសោះ កាលពីមុន ឯងចូលចិត្តបណ្តើរនិងដេកជាមួយស្រីដើមទ្រូងពេញល្អ ហើយនិងសុិចសុីណាស់ តែហេតុផលអ្វីដែលឲ្យឯងយកក្មេងប្រុសអាសុី គ្មានរសជាតិ ហើយតែងខ្លួនសម្រែៗ គេប្រៀបមិនបាននិង hanna បន្តិចផង " Bam ប្រើពាក្យឡកឡើយភ្លាម ទោះជាគេដេញចេញពីផ្ទះក៏ដោយ បើមិនបានប្រើពាក្យមើលងាយគេបន្តិច គេនិងនៅមិនសុខនោះទេ ។

  " បើជារបស់សម្រែឯងក៏ត្រូវចាំថា គេមានភាពស្មោះត្រង់ជាមួយនិងយើងដែរ យើងលាសិនហើយ យើងមិនបានជូនភ្ញៀវដែលអត់បានការឲ្យដល់ទ្វារដែរ " jungkook មិននិយាយច្រើន ដើរចេញទៅភ្លាម។

" អានេះវាចិត្តអាក្រក់មែន គ្រាន់តែបាយមួយពេលឲ្យយើងអង្គុយមើលក្មេងតូចនោះក៏មិនអស់ចិត្តដែរ " Bam ដើរត្រឡប់ទៅវិញទាំងរអ៊ូតិចៗ គេតែងតែគិតថា jungkook តែងតែមានស្រីស្អាតនិងមានគំនិតវ័យឆ្លាតដូចជាអតីតសង្សាររបស់គេ ដោយគេមកថ្ងៃនេះគឺមកចង់ដឹងពីរឿងក្មេងប្រុសតូចល្អិតនេះជំនួសវិញ ។

...

" ពេលឯងជួបវា វាមាននិយាយអ្វីទេ "  jungkook ដេញអ្នកបម្រើចេញឲ្យអស់ ទើបងាកសួរយ៉ាងរហ័សភ្លាម ។

" ខ្ញុំមិនទាននិងនិយាយសួរស្តីដាក់ភ្ញៀវលោកផង លោកមកនិយាយដេញខ្ញុំមកវិញទៅ " Jimin និយាយហើយដែលធ្វើឲ្យ jungkook ទម្លាក់ស្លាបព្រាដាក់ពីលើចានខ្លាំងៗ ។

" ខ្ញុំមិនបានសួរឯងពីរឿងថ្ងៃនេះទេ ថ្ងៃដែលខ្ញុំមិននៅនោះវាយ៉ាងមិច "  jungkook និយាយដោយអារម្មណ៍ឆេវឆាវភ្លាម ។

" ខ្ញុំគ្រាន់តែដើរទៅបុកនិងទ្រូងគាត់ទេ " jimin និយាយខ្សាវៗភ្លាម ព្រោះតែទឹកមុខរបស់ jungkook គឺខឹងខ្លាំងណាស់ ។

" ចឹងតើបានឲ្យវាអោបបានណាស់ លើកក្រោយឯងកុំនៅជិតខ្លួនវាអី ស្ងាត់មាត់កុំមកសួរហេតុផល"

" ខ្ញុំមិនដែលចង់ជំទាស់លោកស្រាប់ហើយ"

" ឯងចង់ប្រឆាំងនិងយើងមែនទេ " jungkookដើរមកជិត ហើយនិយាយឡើងទាំងអារម្មណ៍មិនពេញចិត្តភ្លាម ។

" អត់ទេ មិនហ៊ានទេលោកខឹងមែនទេ រឿងអម្បាញ់មិញខ្ញុំសុំទោសណា " jimin ឈោងចាប់ដៃរបស់ jungkook តែខ្សែរភ្នែកគ្មានអារម្មណ៍បានសម្លឹងមើលមកមិនដាក់ភ្នែកវាធ្វើឲ្យខ្លួនមានអារម្មណ៍ថាភ័យខ្លាច ។

" កុំភ័យអី បើយើងមិនត្រូវការប្រើរបស់រួមទេណា ដឹងទេ ខ្ញុំតែងតែខឹងពេលអ្នកណាមកចង់យករបស់ខ្ញុំ" jungkook អង្អែលមុខរបស់ jimin ស្រាលៗហើយនិយាយឡើងដូចបិសាចចូលខ្លួន ។

" លោកគិតថាខ្ញុំចង់ក្បត់អ្នកមានគុណដូចលោកមែនទេ មិនអាចទេសុំទោសផង ខ្ញុំមិនមែនជាមនុស្សចិត្តងាយទេ ខ្ញុំឆ្អែតហើយលានសិនហើយ " Jimin ដើរចេញទៅមិនហ៊ានងាកក្រោយ ព្រោះតែគេដឹងស្រាប់ហើយ  jungkook  ចូលចិត្ដលើកពាក្យមកគម្រាមខ្លាំងណាស់ អ្នកណាដែលហ៊ានទៅក្បត់នោះ ។
   អគុណសម្រាប់ការអាន💜💜
   Anny 🍁♒🍁

 

( Debt Meets Love) បំណុលជួបស្នេហ៍🥀ចប់🥀Where stories live. Discover now