ផ្ដើមរឿង

833 9 3
                                    


(មនុស្សចង្រៃ)

ប្រាវ
សំឡេងធ្លាក់បែកចាន លាន់ឮពេញផ្ទះទាំងមូល ផ្អើលអស់សមាជិកទូទាំងផ្ទះ ឱ្យរត់ផ្អើលឆោឡោមកមើល តែមិនមែនជាការព្រួយបារម្ភ គឺជាការស្ដីបន្ទោសទៅវិញទេ។
“មានរឿងស្អី ម៉េចក៏បែកចានទៀតហើយ? នាងមីនជី” សំឡេងកំណាចរបស់អ្នកម្ដាយ សាងឱ្យអ្នកបង្កហេតុដែលកំពុងតែភ័យ កាន់តែញ័រខ្លួនលើសដើម។
“ឱ្យ..ឱ្យកូនសុំទោសម៉ាក់ មុននេះរអិលដៃ ទើប...”
ផាច់
មិនទុកឱ្យនាងក្រមុំបានបកស្រាយទាន់ បាតដៃកំណាចក៏ទះថ្ពាល់តូចមួយទំហឹង ថ្នាក់អ្នករងអំពើទៅជាស្ពឹកមុខតិចៗ។
“ហ៊ឹក ខ..ខ្ញុំសុំទោសម៉ាក់” ដៃញ័រលើមកខ្ទប់មុខរបស់ខ្លួនឯង។
“សុំទោសៗៗ លើកណាក៏បែករបស់យើងដែរ មិនគួរណាយើងកើតកូនចង្រៃដូចជានាងឯងសោះ” អ្នកម្ដាយសម្លក់ថ្លែ ខណៈដែលបងស្រីទាំងពីរក៏សម្លក់រាងតូច ព្រមទាំងញញឹមចំអកនាងដូចគ្នា។
“គ្រាន់តែកើតមកភ្លាមម៉ែឳក៏លែងគ្នា  ចង្រៃណាស់   ថែមទាំងប៉ះស្អីវិនាសហ្នឹង មិនដឹងរស់នៅលើលោកនេះនេះធ្វើស្អីទេ” មីនអា សម្លក់រអ៊ូរទាំដាក់រាងតូច ពាក្យសម្ដីដែលស្ដាប់ទៅគិតថាធម្មតា តែបែរជាសាងឱ្យអ្នកស្ដាប់ ក្ដុកក្ដួល ឈឺចាប់ អន់ចិត្តកាន់ខ្លាំង។
“ហ៊ឹកៗ”
“ពូកែណាស់ អាខាងមាយាហ្នឹង ធ្វើពុតស្អី មិនបាច់មកសម្ដែងទេ គ្មានអាណាអាណិតទេ” មីនស៊ូ ដែលជាបងស្រីទីពីរ បោះសម្ដីដូចកំបិតចាក់ចំបេះដូង មីនជី ថែមពីលើម្នាក់ទៀត។
“ហ៊ឹក ច..ចាំខ្ញុំបោះជូតឱ្យស្អាតម៉ាក់” មីនជី ឱនរើសអំបែងចាន តែក៏ត្រូវអ្នកម្ដាយរុញចេញមួយទំហឹង។
“មិនបាច់ជូតមិនបាច់ស្អីទេ ចេញទៅមិនកូនចង្រៃ” ការរុញច្រានរបស់អ្នកម្ដាយ ធ្វើឱ្យដៃតូចទៅប៉ះហ្នឹងអំបែងចាន មុតចេញឈាម តែក៏មិនបានទទួលក្ដីអាណិតពីអ្នកណាម្នាក់ដូចគ្នា។
“ហ៊ឹកៗ” មីនជី លើកដៃមានឈាមរបស់ខ្លួនមកមើល ដោយការឈឺចាប់ តែមិនបានឈឺមុខរបួស តែនាងឈឺចិត្តទៅវិញទេ។ ពេលខ្លះនាងក៏ចង់សួរថានាងជាកូនបង្កើតរបស់គាត់ឬក៏អត់ ហេតុអីចិត្តអាក្រក់ដាក់នាងយ៉ាងនេះ។
“មុតប៉ុណ្ណឹងធ្វើដូចចង់ងាប់ចឹង” មីនអា ពេបមាត់ជ្រេញឫកស្រីតូច។
“ហ៊ឹកៗ” មីនជី និយាយអ្វីលែងចេញ ពេលម្នាក់ៗគិតជាន់ពន្លិចខ្លួនបែបនេះ រាងតូចបានត្រឹមរត់ចេញទៅទាំងមិនងាកក្រោយ មិនមែននាងចិត្តដាច់ តែនាងមិនចង់ឃើញរូបភាពឈឺចាប់ទៅវិញទេ។
“នាងមីនអា បោសជូតឱ្យស្អាតទៅ” អ្នកម្ដាយបញ្ជា។
“ម៉ាក់ម៉េចក៏ជាខ្ញុំ? ឱ្យនាងមីនស៊ូ វាធ្វើទៅ” មីនអា តវ៉ាទាំងមិនពេញចិត្ត ពេលម្ដាយប្រើខ្លួនឱ្យធ្វើការដែលខ្លួនមិនចង់ធ្វើ។
“ម៉ាក់ប្រើឱ្យធ្វើក៏ធ្វើទៅ ម៉េចក៏ទម្លាក់ឱ្យខ្ញុំ” មីនស៊ូ ងាកមកតវ៉ាវិញ។
ពីរនាក់បងប្អូនប្រចាំគ្នាទៅវិញទៅមក សាងភាពរញ៉េរញ៉ៃពេញផ្ទះ ទើបអ្នកម្ដាយថាមាត់ស្ដីឱ្យព្រោះធុញថប់។
“បានហើយ ពួកឯងទាំងពីរនាក់ក៏ធ្វើទាំងពីរហ្នឹងទៅ ម្នាក់លាងចានម្នាក់បោសជូតទៅ” អ្នកម្ដាយបញ្ជារួចក៏ដើរចេញទៅទាំងចិត្តនៅក្ដៅ ដែលក្ដៅព្រោះរាងតូច មីនជី មុននេះ។
ផ្ទុយពីគ្រប់គ្នាពេលនេះ មីនជី រត់មកសំងំពួនយំនៅក្នុងបន្ទប់គេងដែលតូចដូចសំបុកកណ្ដុររបស់ខ្លួន ដៃដែលហូរឈាម ក៏មិនលាងមិនបានរុំរបួស តែបែរជាទុកឱ្យឈាមកកមុខរបួសទៅវិញ។
“ហ៊ឹក ហេតុអី...ហេតុអីគ្រប់គ្នាជិតអាក្រក់ដាក់ខ្ញុំបែបនេះ? ហ៊ឹក ហេតុទៅ? ឬខ្ញុំមិនមែនជាកូនរបស់ម៉ាក់ ទើបម្នាក់ៗអាក្រក់ដាក់ខ្ញុំយ៉ាងនេះ? ហ៊ឹកៗ” មីនជី យំយែកខ្សឹបខ្សួលក្នុងបន្ទប់ ព្យាយាមខ្ទប់សំឡេងឈឺចាប់មិនឱ្យលាន់ឮចេញមកខាងក្រៅ ខ្លាចក្រែងថាធ្វើឱ្យគ្រប់គ្នាធុញទ្រាន់ហ្នឹងខ្លួនខ្លាំងជាងនេះ។
ព្រុស
មីនជី ផ្ដួលខ្លួនគេងយំនៅលើពូកកញ្ជាស់របស់ខ្លួន ទោះជាព្យាយាមឱ្យខ្លួនរឹងមាំយ៉ាងណា តែទឹកភ្នែកនៃភាពទន់ជ្រាយនៅតែស្រក់ចុះមកមិនឈប់។
“ហ៊ឹក   ឈប់យំទៅ  ទោះឯងយំដល់ស្លាប់ក៏គ្មានអ្នកណាអាណិត
ឯងដែល ហ៊ឹក ឯងត្រូវតែរឹងមាំ រឹងមាំឡើង មីនជី” ស្រីតូច ខ្សឹបប្រាប់ខ្លួនឯងជាច្រើនលើកច្រើនសារ ដាស់តើនទាំងទឹកភ្នែកស្រក់ហូរ តើនរហូតដល់សន្លប់ទាំងមិនដឹងខ្លួន ព្រោះមុខរបួសក៏ធ្វើទុក្ខនាងដូចគ្នា។

ធ្នាក់ឯកាWhere stories live. Discover now