Episode 7 ( 2|2 ) : Between brother and friend it's not the same

Start from the beginning
                                        

" អឺ...ចឹងខ្ញុំគ្មានបងប្រុសដែលជាមនុស្សគ្មានហេតុផលចឹងទេ !! "
ជុងហ្គុក ដាក់មួយប្រយោគមុននឹងបែរខ្នងដើរចេញពីផ្ទះទៅព្រោះពេលនេះគេមិនអាចទ្រាំនៅមើលមុខ ជុងគុក ទៀតទេអារម្មណ៍មិនអំណោយផល

" គឺ...បងគ្រាន់តែ...យក Laptop មកសង "
ជីមីន អ្នកដែលមានបំណងចង់យករបស់មកសង
ជុងហ្គុក តែត្រូវឈរស្កុបនៅខាងមុខមាត់ទ្វារផ្ទះបាយព្រោះតែមិនអាចចូលទៅបានពេលដែលបងប្អូនគេកំពុងឈ្លោះគ្នា~~ ហើយក៏បានលឺទាំងអស់នូវការជជែកដ៏តឹងសរសៃកមួយនោះផងដែរ

" បង....អ្នកណាចង់ស្អប់បងក៏ឲ្យគេស្អប់ទៅ តែខ្ញុំស្រឡាញ់បងណា៎ !! "
ជុងហ្គុក ស្ទុះចូលទៅអោបនឹងឈ្មុលក្បាលលើស្មារបស់ ជីមីន ជាការលួងលោមភ្លាមៗ គេអាចយល់ពីអារម្មណ៍ថាពេលនេះ ជីមីន ប្រហែលជាអន់ចិត្តនឹងឈឺចាប់ខ្លាំងណាស់

" បងមិនបានកើតអីទេ..... "
ភ្នែកឡើងក្រហមផ្ទុកទៅដោយទឹកជាច្រើនតំណក់តែម្ចាស់ខ្លួនព្យាយាមទប់មិនឲ្យហូរស្រក់ជៀវាងក្លាយជាមនុស្សគ្មានតម្លៃក្នុងក្រខ្សែភ្នែករបស់ ជុងគុក !!
សុខចិត្តញញឹមស្រាលៗនឹងដើរតាម ជុងហ្គុក ចេញពីផ្ទះមួយនេះឲ្យបាត់ ចេញទៅឲ្យលឿនបំផុតតាមដែលកម្លាំងអាចជំរុញបាន ។

ត្រូវចាំថាពេលមួយដែលអ្នកឈឺចាប់អាចជាគ្មានអ្នកណាមកដើម្បីអង្គុយក្បែរនឹងចាំលួងលោមអ្នកបានគ្រប់ពេលឡើយ....រស់នៅជាមួយខ្លួនឯង រឹងមាំ ក្រោកឈរបន្ទាប់ពីដួល !
ហើយក៏មិនចាំបាច់គិតថាខ្លួនខុសនៅពេលដែលអ្នកគ្រាន់តែស្រឡាញ់អ្នកណាម្នាក់ ។

កន្លងមកមួយខែ....ជីមីន នឹង ជុងគុក ចាប់ផ្ដើមមិននិយាយរកគ្នា ធ្វើដូចជាមនុស្សដែលមិនធ្លាប់ស្គាល់ពីមុនមកអញ្ចឹង~~ តែធ្វើបែបនេះបានក៏ល្អមែនទេ?

< ខែក្រោយនេះបងចង់ទៅទិញផ្កាមកតាំងលម្អនៅផ្ទះថ្មី ឯងអាចទៅរួចរើសនឹងរៀបចំជាមួយបងបានទេ? >
សម្លេងពិរោះស្រួយស្រាលចេះមកពីតាមរយះប្រព័ន្ទទូរស័ព្ទបន្លឺឡើងនៅពេលដែល ជីមីន ចុចទទួលលេខរបស់បងស្រីខ្លួន

" បាទ...បានខ្ញុំនឹងទៅជួយបង ! ទីតាំងចាំ Send ឲ្យខ្ញុំផងណា៎ " ជីមីន

< ចឹងចាំនាំ ជុងហ្គុក មកលេងផងណា៎ >
មែរី បានដឹងថា ជុងគុក មានបងប្អូនភ្លោះ ហើយក៏ជាមិត្តជិតស្និតនឹង ជីមីន ទៀតផង

" ចាំខ្ញុំនាំគេទៅជាមួយដែរ.... " ជីមីន

< ជីមីន...ឯងជិតដល់ថ្នាក់មហាវិទ្យាល័យហើយណា៎ ! ដូច្នេះធំហើយត្រូវចេះមើលថែខ្លួនឯង > មែរី

" ហេតុអីក៏បងនិយាយបែបនេះ? " ជីមីន

< បងលឺពី ជុងហ្គុក មកថាឯងឧស្សារហ៍ផ្ដាស់សាយណាស់ជាពិសេស ក្ដៅខ្លួន > មែរី

" នេះបងយកនំប៉ុន្មានប្រអប់ទៅបញ្ចុះបញ្ចូលក្មេងនោះដើម្បីឲ្យគេប្រាប់? "
ជីមីន ក្រវីក្បាលហួសចិត្តបើបែកធ្លាយរឿងសុខភាពមិនសូវស្រួលច្បាស់ណាស់ថា មែរី ប្រាកដជាទៅស៊កនំជាមួយនឹង ជុងហ្គុក ក្មេងមិនចេះធំនោះមិនខាន

< ក៏មកពីឯងមិនមើលថែខ្លួនឯងមែន.... > មែរី

" ខ្ញុំនឹងមើលថែខ្លួនឯងឲ្យបានល្អជាងនេះបាទ... "

< អឹម...ល្អហើយ បងក៏បានសប្បាយចិត្ត ! ចឹងប៉ុណ្ណឹងបានហើយបងរវល់បន្តិច > មែរី

_ _ _ _ _ _ !!!

" ខែក្រោយទៅណា៎??? "
ដើរចេញមកដល់មាត់ទ្វារបន្ទប់ទឹកក៏ជួបទៅហើយមុខរបស់មនុស្សចេះដឹងរឿងគេដូចជា ថេហ្យុង មិនដឹងថាជាមកឈរលួចស្ដាប់ ជីមីន និយាយទូរស័ព្ទតាំងពីពេលណាមកនោះទេ

" ណែ...មានសុជីវធម៌ខ្លះបានទេ? "
រាងតូចឈរច្រត់ចង្កេះសម្លក់ ថេហ្យុង ថ្លែរព្រោះហត់ចិត្តមកជារៀងរហូតហើយអាទម្លាប់ជ្រៀតជ្រែករឿងផ្ទាល់ខ្លួន

" គ្រាន់តែចង់ដឹងបន្តិចបន្តួចប៉ុណ្ណោះ " ថេហ្យុង

" ដល់ថ្នាក់តាមមកលួចស្ដាប់ដល់បន្ទប់ទឹកនេះណា៎ហៅថាចង់ដឹងតិចតួច?? " ជីមីន

" គឺ...ចង់ជូនទៅ " ថេហ្យុង

" ក៏ល្អ...ចឹងស្អែកជូនខ្ញុំទៅផ្ទះរបស់បងស្រីខ្ញុំផង ទៅជួយរៀបចំផ្កាតុបតែងផ្ទះឲ្យគាត់ " ជីមីន

" បាទ...ហើយថ្ងៃណាដែរ? " ថេហ្យុង

" ចាំប្រាប់តាមក្រោយ ពេលនេះយក Location សិនទៅ "
ជីមីន ឈរបាញ់ Location បន្តឲ្យ ថេហ្យុង រួចក៏ដើរចេញទៅថ្នាក់វិញព្រោះក៏មកបន្ទប់ទឹកហើយដែរខ្លាច ជុងហ្គុក ដែលនៅម្នាក់ឯងនោះអផ្សុក ។

  ស្នេហាក្នុងការចងចាំ  |  Kookmin  ft  TaekookWhere stories live. Discover now