Episode 06 : Just want to love you

Comenzar desde el principio
                                        

" កុំរអ៊ូច្រើនពេកបានទេ? "
ជុងគុក តម្លើងសម្លេងឡើងមួយកម្រិតស្រែកដាក់ ជុងហ្គុក តែម្ដងព្រោះគេធុញ ម៉ួម៉ៅ គ្មានពេលមកបកស្រាយអត់ប្រយោជន៍ប្រាប់ទៅប្អូនទេ

" ឆឹស.....! "
ទោះត្រូវស្ដីឲ្យដោយប្រើសម្លេងខ្លាំងៗក៏ ជុងហ្គុក មិនខ្ចីអន់ចិត្តជាមួយដែរ ។
គេក៏បែរមុខទៅកញ្ចក់រួចបិទភ្នែកគេងតែហ្មងទៅ មិនចូលចិត្តលួង ឬទ្រទេជាពិសេសដាក់មនុស្សដូចជា
ជុងគុក បងប្រុសរបស់គេ ។

មើលមក ថេហ្យុង វិញក៏ប្រញាប់រត់ចូលក្នុងផ្ទះរក
ជីមីន គ្រប់កន្លែងទម្រាំតែឃើញ ប៉ុន្តែសភាពមិនល្អមើលនោះទេ !
ថេហ្យុង លុតជង្គង់ចូលទៅចាប់រាងកាយមនុស្សមាឌតូចដែលកំពុងយំអន្តឺកអន្តកអោនមុខចុះទៅឥដ្ឋខាងក្រោមនោះ មកអោបក្រសោបលួងលោមដើម្បីឲ្យបានធូរស្បើយ ។

" កើតអី អាល្អិត? មានរឿងអី ពិបាកចិត្ត ខូចចិត្តអ្វីអាចនិយាយប្រាប់ខ្ញុំបាន "
មនុស្សដូចជា ថេហ្យុង មិនចេះលួងលោមអ្វីច្រើនទេតែក៏កំពុងព្យាយាមហើយព្រោះគេមិនអាចទ្រាំមើល ជីមីន យំអីបែបនេះទេ ឈឺចាប់ជំនួស

" គ្មានទេ.... " ជីមីន

" ឯងកុហកខ្ញុំ~~ ជុងគុក ជាអ្នកធ្វើឲ្យឯងយំបែបនេះមែនទេ? " ថេហ្យុង

" អត់ទេ...មិនមែនទេ.... " ជីមីន

" គិតថាខ្ញុំមើលមិនដឹងឬ? "
ថេហ្យុង ដឹងតាំងពីយូរមកហើយថា ជីមីន លួចស្រឡាញ់ ជុងគុក ហើយដែលយំនេះបើទាយមិនខុសប្រហែលជាមកពីរឿងនឹងហើយបែប ។

" ខ្ញុំ.... ! ខ្ញុំ...គ្រាន់តែ...ស្រឡាញ់គេប៉ុណ្ណោះ "
ពាក្យមួយនេះវាពិតជាពិបាកនិយាយចេញមកឲ្យអ្នកដទៃបានដឹងនៅពេលដែល ជុងគុក បានហាមមិនឲ្យ ជីមីន លួចស្រឡាញ់ខ្លួនទៀត

" ហេតុអីត្រូវយំដើម្បីវាដែរ? ក៏ដឹងថាវាមិនបានស្រឡាញ់ឯងទេ " ថេហ្យុង

" វាមិនអីទេ...បើគេមិនស្រឡាញ់ខ្ញុំ...! តែខ្ញុំយំ ព្រោះគេហាមខ្ញុំមិនឲ្យស្រឡាញ់គេ "
នេះហើយជារឿងដែលឈឺចាប់បំផុតក្នុងជីវិតស្នេហាមួយនេះ~~ ដែលស្រឡាញ់គេម្នាក់ឯងវាមិនសូវជាឈឺដល់ពេលគេងាមមិនឲ្យស្រឡាញ់នោះទេ ។
ធ្លាប់បានឆ្លងកាត់រស់ជាតិ ល្វីងមិនចំល្វីង ជូរមិនចំជាជូរ បែបនេះដូចជា ជីមីន ហើយឬនៅ? ឈឺខ្លាំងទេ?

  ស្នេហាក្នុងការចងចាំ  |  Kookmin  ft  TaekookDonde viven las historias. Descúbrelo ahora