" ឯង....មនុស្សដំបូងដែលហ៊ានប្រកែកនឹងស្ដីឲ្យយើង! គិតថាខ្លួនឯងជាស្អីទើបហ៊ានថាឲ្យយើង? "
កំហឹងឆេះឆួលឡើងកម្ដៅបុកដល់ខួរក្បាល ថេហ្យ៉ុង ដាក់ភ្នែកសម្លក់មុខរបស់ក្មេងប្រុសខ្លួនតូចតែមួយដែលហ៊ានប្រឆាំងនឹងគេ !
" ឯងធ្វើខុសខ្ញុំក៏ស្ដីឲ្យ...បើចរិកមិនពាលខ្ញុំក៏មិនថាអ្វីឲ្យដែរយល់ទេ? "
ខ្លួនតូចចិត្តធំក្លាហានក្នុងការដាក់ក្រខ្សែភ្នែកសម្លក់តបទៅកាន់ ថេហ្យ៉ុង វិញ មនស្សគ្រប់គ្នាស្រាប់តែភ្ញាក់ផ្អើលហើយក៏កំពុងនឹងភ័យជំនួសខ្លាចថា ជុងហ្គុក អាចនឹងជួបរឿងមហាស៊យក្នុងពេលបន្តិចទៀតបន្ទាប់ពីហ៊ានប្រឆាំងនឹងមេក្រុម NC
" ហ៊ាននិយាយ សម្ដីថ្លោះ...ក្មេងចូលថ្មីហេស៎? "ថេហ្យ៉ុង
" 1 អាទិត្យ!!! " ជុងហ្គុក
" បែបនេះទើបមិនដឹងថាឯងនៅចំណុចណា ហើយខ្ញុំនៅចំណុចណា៎....ចឹងគួរតែប្រដៅចេញ "
ថេហ្យ៉ុង ញញឹមតាមបែបដែលគេធ្លាប់ធ្វើមុននឹងបម្រុងចាត់ការប្រដៅអ្នកណាម្នាក់ឲ្យស្គាល់ពីថ្វីដៃរបស់គេ !
ថេហ្យ៉ុង ដើរសម្ដៅទៅរកក្មេងតូចចិត្តធំ គេចាប់ក្របួចកអាវហើយដាក់ដៃស្ទាបចង្កេះតូចមួយក្ដាប់របស់ ជុងហ្គុក បម្រុងនឹងទាញចេញមកខាងក្រៅដើម្បីវ៉ៃឲ្យទ្រោមម្ដងឲ្យក្មេងវារាងចាល.....
" ថេ...ថេហ្យ៉ុង!! លោកធ្វើស្អី? "
អាចហៅថាថ្ងៃនេះសំណាងរបស់ ជុងហ្គុក ដែលត្រូវ
ថេហ្យ៉ុង ប្រលែងទៅវិញព្រោះតែមានវត្តមានរបស់ ជីមីន ដើរចូលមកឃាត់
" ប្រដៅក្មេងឈ្លើយ ! " ថេហ្យ៉ុង
" មិនអីទេហេស៎? "
ជុងគុក ស្រវ៉ាទាញ ជុងហ្គុក មកឈរក្បែរខ្លួនដើម្បីពិនិត្យមើលរាងកាយរបស់ប្អូនប្រុសឲ្យដឹងថាមានបានរបួសឬឈឺត្រង់ណាខ្លះឬអត់
" ខ្ញុំមិនអីទេបង....តែអាមួយនោះវាចរឹកពាលណាស់ "
ជុងហ្គុក ខាំមាត់សម្លក់មុខ ថេហ្យ៉ុង មិនប្រលែងទាំងដែរមុននេះបិះនឹងត្រូវគេវាយទៅហើយ !
( អត់រាង ព្រោះចរិកឆ្នាស់ឆ្នើម )
" បានហើយ~~ ថេហ្យ៉ុង លោកមករកខ្ញុំទៀតហើយហេស៎? មានការអី? " ជីមីន
" នឹក..... "
មួយម៉ាត់យ៉ាងខ្លីដែលបញ្ចេញមកដោយទឹកមុខមាំទាំដដែលគ្មានការប្រែប្រួលបន្តិចសោះ !
គ្រប់គ្នាដឹងថា ថេហ្យុង តាមចែចង់ ជីមីន មកជាងមួយអាទិត្យហើយ ។
" ហ៊ើយ~ បន្តិចទៀតខ្ញុំដល់ម៉ោងរៀនហើយ លោកកុំរំខានបានទេទៅវិញសិនទៅ "
មានអារម្មណ៍ថាត្រលាន់ពិតមែនមកលើកណាក៏មានតែហេតុផលមួយដែលនិយាយថា នឹក ដោយទឹកមុខងាប់ៗដូចជាគល់ឈើ !!
" ក៏បាន...! "
ថេហ្យ៉ុង ញញឹមចុងមាត់បន្តិចដាក់ ជីមីន រួចក៏ព្រមដើរចេញទៅដោយមិនភ្លេចនឹងងាកភ្នែកសម្លក់សត្រូវចំណូលថ្មីរបស់ខ្លួនគឺ ជុងហ្គុក
" អា.... "
ជុងហ្គុក បិះនឹងហើបមាត់ជេរតែក៏ត្រូវ ជីមីន រត់មកបិទមាត់ជិត
" ចាំណា៎...កុំទៅមានរឿងជាមួយគេអី ! បងមិនអាចមកជួយឯងទាន់ពេលបានរហូតទេ "
ជីមីន និយាយដាស់តឿនដោយក្ដីបារម្ភឯ ជុងគុក ដែលឈរស្ដាប់ក៏ងក់ក្បាលយល់ស្របជាមួយផងដែរ
" ខ្ញុំនឹងព្យាយាម..... "
ជុងហ្គុក មិនហ៊ានប្រកែកព្រោះមើលឃើញទឹកមុខនៃក្ដីបារម្ភរបស់ ជុងគុក ហើយនឹង ជីមីន !!
តែបើការពិតច្បាស់ជាមិនព្យាយាមទប់អារម្មណ៍ទេ ត្រូវជេរគឺជេរ ត្រូវវ៉ៃគឺវ៉ៃហើយទោះបីដឹងថាវ៉ៃមិនឈ្នះក៏ដោយ
" ហឹម....តោះចូលរៀនទៅ ! ជីមីន ឯងថ្ងៃនេះញ៉ាំបាយជាមួយខ្ញុំណា៎ "
ជុងគុក និយាយបង្វែរដើម្បីស្ដារស្ថានភាពឲ្យស្រស់ស្រាយឡើងវិញតាមដែលអាចធ្វើទៅបាន
" អឹម...ឯងបបួលហើយខ្ញុំមិនអាចបដិសេធ "
ស្នាមញញឹមយ៉ាងស្រស់ស្អាតរួមនឹងភ្នែកលិបៗ បានបញ្ចេញឡើងនៅលើផ្ទៃមុខរបស់ ជីមីន ទៅកាន់ ជុងគុក តំបន់មិត្តភក្តិគែញញឹមបែបនេះហើយ~~ គួរយល់ ។
" គួរឲ្យស្រឡាញ់បែបនេះល្អហើយ កុំក្បាលរឹងដូចជា ជុងហ្គុក ខ្ញុំខ្ចិលប្រដៅ !! " ជុងគុក
" គួរតែឲ្យរង្វាន់ខ្ញុំដោយលារប៉ាវបាយណា៎...ព្រោះឥឡូវនេះខ្ញុំដាច់លុយហើយ " ជីមីន
" អឺ...បានតើស៎មិត្ត ! ប៉ាវញ៉ាំគ្រប់ពេលតែម្ដងហើយចង់ញ៉ាំអីប្រាប់បានទិញឲ្យទាំងអស់ញ៉ាំទាល់បែកពោះក៏ Okay "
ជុងគុក និយាយផងសើចផងដូចជាកំប្លែងណាស់ចឹង តែវាក៏ល្អណ៎ជីវិតនេះវាត្រូវតែមានការសើចសប្បាយខ្លះហើយទើបវាមានន័យនោះអី??
[ មិនដឹងថាអ្នកទាំងអស់គ្នាពេញចិត្តឬអត់ទេ តែខ្ញុំនឹងព្យាយាមសរសេរឲ្យដល់ចប់....រង់ចាំភាគបន្ត ]
🥀 អឺនរ៉ូស 🥀
YOU ARE READING
ស្នេហាក្នុងការចងចាំ | Kookmin ft Taekook
RandomKookmin novel " ស្នេហា.....!!! គិតថាវាងាយស្រួលនឹងតាមរកមែនទេ?ដឹងទេថាត្រូវឆ្លងកាត់អ្វីខ្លះ? " គេមិនធ្លាប់រារែកនោះទេ សម្រាប់ការប្រឈមមុខនឹងបញ្ហា...គេតែងតែដោះស្រាយ ព្យាយាមធ្វើយ៉ាងណា៎ឲ្យតែបាននៅក្បែរមនុស្សដែលគេស្រឡាញ់ ប៉ុន្តែមនុស្សពេលខ្លះក៏ចេះហត់ នឹ...
Episode 1 : Take Care ( Friend )
Start from the beginning
