Episode 1 : Take Care ( Friend )

Comenzar desde el principio
                                        

" ហឹម..... "
ជុងគុក ដើរទៅកៀកស្មានឹង ជីមីន យ៉ាងជិតដិតរួចក៏
បន្ដើរគ្នាដើរទៅសាលារៀន !! និយាយចុះ ជុងគុក នឹង ជុងហ្គុក ពួកគេជាកូនអ្នកមានមានឡាន មានម៉ូតូ ជិះមិនចេះខ្វះប៉ុន្តែពួកគេក៏ជ្រើសរើសការដើរដើម្បីធ្វើជាមធ្ធោបាយទៅសាលា~ ឯមូលហេតុគឺសាមញ្ញបំផុតព្រោះចង់យកការដើរជាលំហាត់ប្រាណនាពេលព្រឹក ។

[ វិទ្យាល័យ ]

បរិវេណសាលាដ៏ធំល្វឹងល្វើយ គ្រប់អគារគ្រប់ជាន់គ្រប់ថ្នាក់សិស្សចាប់តាំងពីអនុរហូតដល់វិទ្យាល័យម្នាក់ណាដែលមិនស្គាល់ ថេហ្យ៉ុង ហ្គូហាវ៉ា មេក្រុម NC ?
ក្នុងនាមជាសិស្សថ្នាក់ទី 11 តែមេក្រុម NC គឺអាចគ្រប់គ្រងនឹងធ្វើឲ្យសិស្សគ្រប់ថ្នាក់ខ្លាចនឹងអំណាចរបស់គេណាស់ សូម្បីតែគ្រូខ្លះក៏មិនហ៊ាននឹងគេដែរ ។

ផាំង...ផាំង...ផាំង
សម្លេងប៉ះទង្គិចនឹងវត្ថុអ្វីមួយបានបន្លឺឡើងនៅខាងមុខទ្វារចូលថ្នាក់ទី 11 A ធ្វើឲ្យសិស្សដែលអង្គុយជជែកគ្នាទាំងអស់បញ្ឈប់សកម្មភាពភ្លាមៗនឹងប្រញាប់បែរទៅរកប្រភពសម្លេង ។

" ជីមីន ជែននីរ៉ា នៅឯណា? "
ស្ដាប់តាមសំណួរច្បាស់ជាដឹងថាម្ចាស់សម្លេងគឺ ថេហ្យ៉ុង ព្រោះគេតែងតែមករក ជីមីន រាល់ថ្ងៃមិនដែលខាន !
លើកនេះមកតែក៏មិនបានជួបមនុស្សដែលចង់ជួប ទើបធ្វើឲ្យ ថេហ្យ៉ុង ម៉ួម៉ៅបន្តិចដែរ

{ .......... }
គ្រប់គ្នាស្ងាត់មាត់ជ្រាបគ្មានអ្នកណានិយាយអ្វី ព្រោះតែមិនដឹងផងថា ជីមីន នៅឯណា !!

" សួរថា ជីមីន ជែននីរ៉ា នៅឯណា? ពួកឯងថ្លង់ឬយ៉ាងមិចបានជាយើងសួរមិនឆ្លើយ? "
ថេហ្យ៉ុង ដើរចូលទៅឈរនៅមុខក្ដាខៀនលើកដៃគោះតុមួយទំហឹង តម្លើងសម្លេងយ៉ាងតឹងសសៃកសួរទៅមនុស្សឯទៀតដែលអង្គុយធ្មឹងនៅតុរៀងៗខ្លួនអស់នោះ។ម្នាក់ៗចាប់ផ្ដើមបេះដូងលោតជាប់ទាំងប្រុសទាំងស្រី ញើសប៉ុនៗគ្រាប់ពោតក៏ហូរស្រក់ចុះមកដោយសារតែបានឃើញទឹកមុខមាំរឹងគួរឲ្យខ្លាចរបស់ ថេហ្យ៉ុង

" ណែ៎~ គិតថាខ្លួនឯងជាស្អីនឹង? ក៏ឃើញហើយថាបង ជីមីន មិនបាននៅទីនេះហេតុអីក៏នៅតែសម្លុតគេឯងទៀត! ឬមួយក៏មិនបានបើកភ្នែកមើល? "
រកឃើញមុខមនុស្សក្លាហានហើយ ជុងហ្គុក ស្ទុះងើបឈរស្រែកស្ដីឲ្យ ថេហ្យ៉ុង ញ៉ែតៗមិនខ្ចីខ្លាចញញើតដូចអ្នកផ្សេងដែរមិនហ៊ានសូម្បីតែនឹងហើបមាត់ផង

  ស្នេហាក្នុងការចងចាំ  |  Kookmin  ft  TaekookDonde viven las historias. Descúbrelo ahora