ម្ចាស់ចិត្ត/My lady ✨🤍រដូវកា...

By ParkKyuwin

60.1K 2.2K 34

ពួកគេបែកគ្នាតាំងពីវ័យសិក្សារ ជាស្នេហាគ្រាដំបូង ស្នេហាដែរកើតចេញមកពីគំនិតក្មេងខ្ចី ហើយចុងក្រោយក៏ត្រូវបែកបាក់គ្ន... More

Ephisode 1
Episode2
Episodes 3
Episodes 4
Episodes 5
Episodes 6
Episodes 7
Episodes 8
Episodes 9
Episodes 10
Episodes 11
Episodes 12
Episodes 13
Episodes 14
Episodes 15
Episodes 16
Episodes 17
Episodes 18
Episodes 19
Episodes 20
Episodes 21
Episodes 22
Episodes 23
Episodes 24
Episodes 26
Episodes 27
Episodes 28+Ending part

Episodes 25

1.8K 72 2
By ParkKyuwin

«អ៊ួក អ៊ួកក» Cristsy នៅតែបន្តរក្អួតដោយមានរាងក្រាស់នៅឈររឹតខ្នងពីក្រោយ គេបារម្ភពីនាងស្ទើរស្លាប់ទៅហើយ។

«Cristអូនយ៉ាងមិចហើយ?»Jimin

ឈូ!!

«មិនដឹងទេ អាហារធំក្លិនអាក្រក់ណាស់»Cristsy តបទៅគេវិញទាំងមុខជូរហួញ ហើយក៏បើកក្បាលរ៉ូមីណេដើម្បីលប់មុខ ព្រោះមានអារម្មណ៍ថារសេររសោះ ឈឺក្បាលខ្លាំងណាស់។

«អូននៅញ៉ំាឬទៅផ្ទះ?»Jiminឱនសួរនាងដោយមិនភ្លេចដាក់ដៃឱបស្មាររបស់នាងជាប់ ក៏សួរអោយដឹងថានាងចង់នៅញ៉ំាឬទៅផ្ទះ។

«ទៅផ្ទះទៅ អូនមិនចូលចិត្តក្លិនអាហារនោះទេ»Cristsy

«ម៉ោះបងជួយ ចាំបងទៅគិតលុយ»Jimin បណ្ដើរនាងមកអោយអង្គុយនៅកៅអីស្រួលបួល សឹមដើរទៅគិតលុយអោយបុគ្គលិក ទាំងម្ហូបនិងគ្រប់យ៉ាងសុទ្ធតែទើបចម្អិនហើយក្ដៅៗ។

«ម្ហូបទាំងនោះអោយពួកយើងរៀបចំយ៉ាងមិចជូនចាស?»បុគ្គលិក

«យកទៅអោយអ្នកអត់ឃ្លានទៅ ឬចែកអ្នកដែរចង់ញ៉ំាក៏បានព្រោះនៅថ្មីល្អ»Jiminទទួលកាតពីបុគ្គលិកហើយក៏ដើរមករករាងតូចវិញមុននិងនាំនាងចុះទៅខាងក្រោមសម្ដៅទៅរកចំណតឡានយ៉ាងលឿន។

«ទៅពេទ្យទៅ បើអូនក្អួតយ៉ាងនេះ»Jimin បញ្ជារចង្កូតឡានបើកចេញពីចំណតឡាន ឡើងទៅរកដងផ្លូវ ។ ទោះរវល់បើកក៏គេមិនភ្លេចងាកមកសួរនាំនាងដែរ ព្រោះខ្លាចថានាងមិនស្រួលត្រង់ណា។

«មិនអីទេ គេងបន្តិចក៏បាត់ហើយ»Cristsy

«តែក្អួតបែបនេះច្បាស់ជាមានបញ្ហាមិនខាន ទៅពេទ្យពិនិត្យក៏ល្អ បងបារម្ភ»Jimin មិនត្រឹមនិយាយតែទឹកមុខគេក៏បញ្ជាក់ថាបារម្ភពិតមែន បើគេថានាំនាងទៅហើយនាងទៅប្រកែកយ៉ាងមិច ក៏មានតែទៅតាមគេនិងឯង។

[Hospital ]

ឡានទំនើបពណ៍ខ្មៅរបស់អ្នកកម្លោះបើកមកចតនៅមុខមន្ទីរពេទ្យទាំងយប់ នេះម៉ោងប្រហែល10ហើយ។

«មកខាងនេះមក មិនមានមនុស្សដើរច្រើន»Jimin នាំនាងមកដើរនៅខាងមិនសូវមានមនុស្សព្រោះខ្លាចថានាងងងឹតមុខដួល ហើយក៏បន្តរហួសមកដល់បន្ទប់គ្រូពេទ្យដែរល្បីឈ្មោះជាងគេនៅSeoul និងថែមទាំងជាប់ឈ្មោះជាសេដ្ឋីនាយ ដែរមានប្រាក់វាល់លានជាមួយនិងប្រាប់ខែពេទ្យ ប៉ុន្តែបូករួមនិងហាងអាហារដ៏ល្បីល្បាញ ដែរបានបើកនៅស្ទើរគ្រប់កន្លែងទេសចរណ៍ក្នុងប្រទេសហើយក៏គ្មានអ្នកណាក្រៅពី.......

«Hyung មិនទាន់ទៅផ្ទះទៀតឬ?»Jiminដែរបើកទ្វារក៏សួរឡើងពេលឃើញបងប្រុសខ្លួននៅអង្គុយឈ្ងោកមើលឯកសារនៅឡើយ នេះហួសម៉ោងធ្វើការរបស់គាត់យូរណាស់ទៅហើយ។

«ថ្ងៃនេះមានវះកាត់ ហើយឯងឈឺអីទើបមកពេទ្យទាំងយប់?»Jin កម្លោះដែរយើងកំពុងរៀបរាប់អម្បិញមិញនេះហើយ ។

«ខ្ញុំងងឹតមុខ ឈឺក្បាលនៅពេលធំក្លិនអាហារមុននេះ»Cristsy តបឡើងប្រាប់បីអក្ការៈរបស់ខ្លួនព្រោះ Jiminគេមិនទាន់ដឹងនោះទេ។

«ធំក្លិនអាក្រក់ពីអាហារឬ?»Jin

«មែនហើយ»Cristsy

«មានមកប្រចាំខែឬអត់?»Jin

«គឺ....ខាង1ខែជាងហើយ»Cristsy តបទៅគេវិញទាំងកំពុងរកនឹក ហើយអ្នកកម្លោះដែរឈរស្ដាប់ក៏អត់ឆ្ងល់មិនបាន ថាស្អីគេអាប្រចាំខែនិង???

«ហុចដៃមកបងស្ទាបជីបចរបន្តិច»Jin និយាយជាមួយដោយប្រើសព្វនាមបងតាមដែរកាលពី7ឆ្នាំមុនដដែរ ព្រោះពេលនេះនាងក៏ជិតក្លាយជាប្អូនថ្លៃគេទៅហើយ ។ និយាយហើយភ្លាមរាងតូចក៏រហ័សហុចដៃខ្លួនអោយទៅJinពិនិត្យមើល ពេលពិនិត្យមើលហើយស្នាមញញឹមគេក៏ញោចឡើងនៅលើមាត់ភ្លែត។

«យ៉ាងមិចhyung ?ញញឹមធ្វើអី?»Jimin

«អឺ ឯងជួយពិនិត្យទឹកនោមបន្តិចបានទេ?» Jin

«បងចង់បានន័យថា......» Cristsy

«មែនហើយឆាប់ទៅពិនិត្យទៅ»Jin ថារួចនាងក៏ទទួលប្រដាប់ពិនិត្យទឹកនោមដែលគេហុចអោយមកកាន់នៅក្នុងដៃសឹមដើរចូលទៅបាត់នៅក្នុងបន្ទប់ទឹក ។ មួយសន្ទុះទើបនាងចេញមកវិញជាមួយនិងបន្ទះសរស្តើងមួយនៅក្នុងដៃ ហើយក៏រហ័សហុចទៅអោយជីនពិនិត្យមើល។

«អបអរសាទរ »Jin

«ហេតុអី?» Jinin

«ពួកឯងកំពុងក្លាយជាប៉ាម៉ាក់របស់គេហើយ»Jin

«ថាមិច???Hyunggg កំពុងបោកខ្ញុំមែនទេ?»Jimin សួរឡើងទាំងបើកភ្នែកធំៗ ក្នុងចិត្តបន់អោយវាជាការពិតមិនមែនពាក្យកុហករបស់បងប្រុសខ្លួន បេះដូងគេលោតញាប់ដូចកំពុងត្រូវឆ្នោតរាប់រយលាន នេះគេកំពុងមានកូនឬ???? បងគេនិយាយពិតមែន?????

«កុហកឯងបានអ្វីមកវិញ? cristsy មើលថែសុខភាពខ្លួនអោយល្អណា ។ ថ្ងៃស្អែកចាំមកពិនិត្យអេកូមក ស្មាលនេះពេទ្យផ្នែកអេកូគេទៅផ្ទះអស់ទៅហើយ »Jin ងាកមកនិយាយជាមួយរាងតូចវិញ ឯទឹកមុខនាងក៏ញញឹមមកយ៉ាងស្រស់ស្ទើររហែកមាត់ អ្នកណាមិនសប្បាយចិត្តពេកដឹងថាខ្លួនឯងកំពុងមានកូន?????

«ចាស» Cristsy ញញឹមស្រស់សម្លឹងមើលទៅប៉ារបស់កូនដែលកំពុងលូតលាស់នៅក្នុងពោះរបស់នាង។ នាងនិយាយថាមិនបានត្រៀមខ្លួនក៏ពិតមែន តែពេលមានមែនទេន អារម្មណ៍ដែលជាម្ដាយក៏សប្បាយចិត្តបាត់ទៅហើយនៅពេលដែលដឹងដល់វត្តមានជីវិតកូនតូចមួយនៅក្នុងពោះរបស់ខ្លួននៅពេលនេះ។

«អរគុណអូនណាស់ អូនល្អបំផុតហើយ»Jimin ញញឹមដោយមិនភ្លេចឱនទៅថើបថ្ងាសរបស់នាង ធ្វើអោយកម្លោះចាស់ព្រូវអង្គុយមើលទាំងឈឺបេះដូង ចេះមកស្វីតកណ្ដាលវាលទៅកើត។

«នាំនាងទៅសម្រាកទៅ យប់ជ្រៅហើយព័ត៌មានបន្ថែមចាំបងប្រាប់នៅថ្ងៃស្អែក »Jin ដាស់តឿនប្អូនរបស់ខ្លួន ព្រោះមិនចង់អោយអ្នកទើបតែមានកូនថ្មីថ្មោងចូលគេងយប់ជ្រៅ។

«បាទ បាទ អរគុណhyung ដូចគ្នា »Jimin

«អាK'minកុំថើបយើង ព្រឺសម្បុរណាស់»Jinរុញក្បាលរបស់Jiminចេញអោយឆ្ងាយពីមុខខ្លួនព្រោះគេមិនត្រឹមនិយាយថែមទាំងកាយវិការចង់មកថើបគេទៀត។

«មិនថើបក៏បាន ខ្ញុំលាសិនហើយhyungកុំនៅយប់ជ្រៅពេកប្រយ័ត្នបាន សារ៉ាងម្ចុលធ្វើជាប្រពន្ធ»Jiminនាំនាងតូចចេញមកខាងក្រៅដោយមិនភ្លេចនិយាយឌឺដង អ្នកកម្លោះនៅខាងក្នុង នេះអាយុ27ឆ្នាំជាងហើយនៅឡើយមិនទាន់ស្គាល់រសជាតិស្នេហាទេ ។

To be continued ✨❤️

Continue Reading

You'll Also Like

443K 23.2K 51
အခြေအနေတစ်ခုကြောင့် လက်ထပ်ဖြစ်ခဲ့ကြတယ် အန်တီက ရိုးရဲ့ ဇနီးမယားပါပဲ... အေျခအေနတစ္ခုေၾကာင့္ လက္ထပ္ျဖစ္ခဲ့ၾကတယ္ အန္တီက ရိုးရဲ႕ ဇနီးမယားပါပဲ...
54.4K 3.3K 50
នាងមិនដែលស្ដាយក្នុងការស្រលាញ់បុរសម្នាក់នេះឡើយ ទោះបីពេលគេបានប្រែក្លាយជាមនុស្សម្នាក់ផ្សេងទៀតក៏ដោយតែក្នុងកែវភ្នែករបស់នាងគេនៅតែជាបុរសដែលនាងស្រលាញ់ស្មើរជី...
43.9K 1.2K 21
វាជារឿងដំបូងដែលចាប់ផ្ដើមសរសេរគ្រាន់តែចង់updateទុក
68K 1.9K 44
« លោកគិតថាបេះដូងរបស់ខ្ញុំជាថ្មមែនទេ? វាជាសិលាមែនទេដែលលោកដំវាហើយវាមិនឈឺនោះ? បើលោកគិតបែបនេះខុសហើយថេយ៉ុងវាជាសាច់ ហុឹក.. វាក៏ចេះឈឺដូចគ្នា! វាឈឺខ្ទោកៗឈឺស្...