Episodes 4

2.1K 91 0
                                    

    ក្រោយពីទទួលសាររបស់នាងភ្លាមគេស្ទើរតែបោកក្បាលនៅនិងពូកមួយកម្លែងអោយស្លាប់ទេ នេះនាងប្រាប់ថាចាំ3ថ្ងៃទៀតចាំជួបគ្នា?

«ការងារដេកតែស៊ីលុយហោះចូលមកក្នុងហោរប៉ៅសោះ មិចក៏ចាំបាច់ពន្យារពេលដល់ថ្នាក់នេះ?នាងស៊កសៀតអោយខ្ញុំខ្លាំងណាស់Cristsy »Jimin ចុះពីលើគ្រែដោយដើរចុះទៅខាងក្រោមដើម្បីរកទឹកផឹកទាំង រអ៊ូម្នាក់ឯងដូចមនុស្សឆ្កួតធ្វើអោយកូនចៅគេដែរឃើញហើយ អត់មិនបាននិងសួរឡើង.....

«ចាហ្វាយរអ៊ូអីទាន?»Don

«វាទើសក្បាលឯងឬយ៉ាងមិច?»Jiminតបទៅវិញទាំងមុខចងចញ្ចើម ហើយក៏ឡើងទៅលើបន្ទប់វិញបាត់ នេះកំពុងតែម៉ួរមៅផងនៅមកសួរនាំច្រើនទៀត...

«ខ្មោចជីដូចជីតាឯណា មកចូលទាំងព្រឹកនេះ?»Don

«ជីដូនជីតាឯងនិងហើយ» Taehyung បន្លឺឡើងពីក្រោយគេ ធ្វើអោយគេភ្ញាក់ព្រឺតព្រោះស្មានថាជាJiminដែរឮគេនិយាយ បើជាJiminពិតមែនគេនិងបានដើរទៅធ្វើការនៅថ្ងៃនេះមិនខាន។

«ខ្ញុំស្ដាប់មិនឮទេ!!មានការរវល់សុំលាទៅសិនហើយទាន »Donប្រញ៉ាប់រំដោះខ្លួនចេញអោយហើយកាលបើ ខ្លាចថាTaehyung សំពងក្បាលគេជំនួសចាហ្វាយរបស់គេ នេះគេលេងដល់ជីដូនជីតាចាហ្វាយតែម្ដងហើយ😹

———
@Cristsy scene

       ក្រឡេកមកក្នុងវិមានដ៏ធំស្កឹមស្កៃឯណេះវិញ មានការរចនានិងរៀបចំយ៉ាងប្រណិត ជាពិសេសគឺរបស់ដែរមានតម្លៃថ្លៃរាប់សិបពាន់ដុល្លារដែរត្រូវបានគេដាក់តាំងនៅលើតុ មាត់ជណ្ដើរ បន្ទប់ទទួលភ្ញៀវនិងបន្ទប់គេងសម្រាប់លម្អរអោយមើលទៅទាក់ទាញភ្នែកអីបែបនេះ។

      រាងតូចស្ដើងស្រឡូន សាច់សរខ្ចីម៉ត់ខៃ ចង្កេះអង្ក្រង ដើមទ្រូងធំៗ និងមុខមាត់ពងក្រពើបបូរមាត់ក្រហមឆេះ បានឃើញហើយក៏គិតថាជាស្រីសួគ៌តែឃោរឃៅ កាចឆ្នាស់ ដូចជាមនុស្សស្រីដែរមានបេះដូងថ្ម !!មិនពេញចិត្តក៏ដេញចោល ស្អប់គុំគួនក៏សម្លាប់ ទើសមុខទើសមាត់ក៏នាងត្រូវប្រើកម្លាំងបាយ នេះហើយជាLydru cristsy ជាកូនរបស់លោlyដែរគេស្គាល់ថាជាម្ចាស់ក្លឹបនិងកាស៊ីណូដែរប្រគល់អោយនាងគ្រប់គ្រងសព្វថ្ងៃនេះ។គិតអោយចំទៅនាងមិនមែនជាកូនបង្កើតរបស់គាត់ទេ ប៉ុន្តែពេលនេះក៏ស្ទើរតែក្លាយជាម្ដាយឪពុកដែរមានសាច់ឈាមតែមួយទៅហើយ នាងនៅក្នុងវិមានស្កឹមស្កៃនេះតែម្នាក់ឯងតែប៉ុណ្ណោះ ព្រោះលោកLyនិងភរិយាគឺទៅរស់នៅក្រៅប្រទេសយូរណាស់ដែរហើយ។

ម្ចាស់ចិត្ត/My lady ✨🤍រដូវកាលទី1Where stories live. Discover now