Episodes 17

1.7K 69 4
                                    

    ព្រលឹមថ្ងៃថ្មីមកដល់ មនុស្សម្នាគ្រប់គ្នាប្រញ៉ាប់ទៅបំពេញការងាររាងខ្លួន ចំណែកឯអ្នកកម្លោះបែរជាដើរទារបំណុលគេគ្រប់ទើសទីទាំងព្រឹកទៅវិញ។

«នាំយើងទៅជួបអាម្នាក់បុគ្គលិកដែរបម្រើភ្ញៀវនៅលើកាប៉ាល់ថ្ងៃមុនទៅ»Jiminបន្លឺឡើងបន្ទាប់ពីជិះចេញពីផ្ទះកូនបំណុលជាមួយនិងDon ជាធម្មតាគេចូលចិត្តមកទារដោយផ្ទាល់ជាមួយនិងពួកសារីដែរពិបាកទារខ្លាំងបំផុតបែបនេះឯង។

«តែយើងនៅសល់ផ្ទះរបស់អ្នកស្រីYoAមួយទៀតដែរមិនទាន់ទារ»Don

«ស្រីម្នាក់ដែរចង់លក់កូនស្រីនិងមែនទេ?»Jimin

«បាទ!មែនហើយ»Don

«ទៅៗ អញ្ចឹង»Jimin បញ្ជារជំនិតរបស់គេអោយបត់ឡានត្រឡប់ទៅរកផ្ទះដែរនៅសល់ចុងក្រោយគេយើងរហ័ស ព្រោះចង់មើលមុខនាងក្រមុំអោយបងប្រុសរបស់ខ្លួនផង បើមុននិងក្រោយម្ដាយនាងគង់តែលក់ដដែរ មិនគួរអោយទៅអ្នកផ្សេងបាននោះទេ។

[ផ្ទះអ្នកស្រីYoA]

     ឡានទំនើបរបស់រាងក្រាស់បើកមកចតនៅមុខរបងផ្ទះចាស់មួយ ដែរមើលទៅតូចចង្អៀតមិនបានប៉ុនបន្ទប់ទឹកគេផងទេដឹង?តែកុំទាន់ខ្វល់រឿងនេះអី ខ្វល់រឿងថាមានអ្នកណានៅផ្ទះឬអត់ បើស្ងាត់ជ្រៀបបែបនេះ?

« ចុះទៅមើលទៅហើយ បើយ៉ាងមិចមកប្រាប់យើងវិញ»Jimin

«បាទ»Don បើកទ្វារចុះពីលើឡានដើរទៅឈរ
នៅមាត់ទ្វារមុននិងគោះឡើងតិចៗ មួយសន្ទុះក្រោយទើបឃើញមានស្រីវ័យចំណាស់ម្នាក់ដែរចេញមក។

«លោកជាអ្នកណា?»អ្នកស្រីYoAសួរឡើងទាំងឆ្ងល់នេះមករកអីទាំងថ្ងៃត្រង់និង?

«បំណុលនៅកាស៊ីណូរបស់យើងវាឡើងដល់រាប់ពាន់វ៉ុនហើយ អ្នកស្រីពេលណាទើបសង?»Don

«អូ!!!!ទុកពេលអោយខ្ញុំបន្តិចទៅ ម្ដាយខ្ញុំឈឺនៅខាងក្នុងគ្មានលុយទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យទេពេលនេះខ្ញុំគ្មានលុយពិតមែន»អ្នកស្រីYoA ព្យាយាមសម្រក់ទឹកភ្នែកឡើងមកទាំងកំសត់ នេះយកលុយទៅល្បែងស្ទើររាល់ថ្ងៃ ហើយមកលន់ទារកំសត់រឿងម្ដាយឈឺឬ????

«វាយូរហួសកំណត់ដែរពួកយើងចាំបានហើយ យ៉ាងណាអ្នកស្រីត្រូវមានអ្វីដោះដូរឬបញ្ចាំអោយពួកយើងខ្លះ»Don

ម្ចាស់ចិត្ត/My lady ✨🤍រដូវកាលទី1Where stories live. Discover now