Episodes 3

2.2K 93 0
                                    

     បុរសដែររត់ចេញមកអម្បិញមិញពេលនេះកំពុងដេកដួលនៅក្នុងថ្លុកឈាម ដោយជើងម្ខាងត្រូវគ្រាប់កាំភ្លើងទម្លុះចំ ហូរឈាមមករហាច អ្វីដែរធ្វើអោយអ្នកកម្លោះយើងឈប់នៅនឹងមួយកន្លែងនោះគឺ........

«គ្រីសស៊ី??»Jiminបន្លឺឈ្មោះនារីដែរគេខានហៅមកជាយូរនេះតិចៗ ដោយសំណួរជាច្រើនកំពុងហោះបុកចូលមកក្នុងខួរក្បាលដែរធ្វើអោយបេះដូងរបស់គេកំពុងឈប់ដើរនៅនិងមួយកន្លែងតែម្ដង!!!

      ជានាងនិងហើយដែរគេនិយាយថានឹករាល់ថ្ងៃ។ជានាងនិងហើយដែរជាស្នេហាដំបូងរបស់គេ ហើយក៏ជានាងដែរគេជ្រើសរើសចាកចេញ ....

       តើគេគួរធ្វើយ៉ាងមិច?គេគួរសួរនាំនាងដែរទេនៅក្នុងស្ថានភាពបែបនេះ?នាងនៅខឹងគេដែរទេ?គេគ្រាន់តែចង់ដឹងថានាងនៅឯណាពេលនេះ?បែកគ្នាមករាប់ឆ្នាំហើយនាងសុខសប្បាយទេ?នាងមានឈឺឬអត់?នាងបានបញ្ចប់ការសិក្សារដែរទេ?ពេលនេះនាងកំពុងធ្វើការងារអ្វី?ហើយនាង ភ្លេចគេហើយមែនទេ?គេមិនយល់ គេមិនខ្វល់ដឹងត្រឹមថាពេលនេះនាងមិនមែនជាមនុស្សស្រីដែរគេធ្លាប់ស្គាល់ការពីមុននោះទេ !!!

«ខ្ញុំធ្លាប់ប្រាប់ហើយមែនទេ?ថាបើជ្រើសរើសក្បត់ខ្ញុំឯងមិនគួរអោយខ្ញុំចាប់បាននោះទេ?»Cristsy បន្លឺឡើងកាត់ការគិតរបស់Jiminអោយភ្ញាក់មកមើលសកម្មភាពរបស់នាងវិញ ដោយដៃម្ខាងរបស់នាងមានកាន់កាំភ្លើងខ្លីជាប់ ហើយក៏បញ្ជាក់យ៉ាងច្បាស់ថានាងជាអ្នកបាញ់អាម្នាក់នោះ សម្រេចមកថានាងជាអ្នកណា?ហេតុអីនាងកាន់កាំភ្លើង?

«យើងធ្វើដោយខ្លួនឯង!» អាម្នាក់ដែរកំពុងដេកដួលនៅឆ្លៀតឆ្លើយតបនិងសំណួររបស់នាងដោយជ្រើសរើសមិនប្រាប់អ្នកដែរវាចូលដៃជាមួយឡើយ។

«យើងចិញ្ចឹមឯងរាប់ឆ្នាំ ពេលនេះឯងក៏បកក្បាលមកខាំយើង? ល្អណាស់រងចាំមើលថាអ្នកណាដែរធ្វើអោយឯងទៅជាបែបនេះ?ហើយយើងនិងសងឯងនៅថ្ងៃនេះវិញដូចគ្នា។ Renយកវាទៅឃុំនៅបន្ទប់ក្រោមដីទៅ វៃវារហូតដល់និយាយឈ្មោះមេខ្លោងចេញមក តែបើវាមិននិយាយទេក៏វៃអោយស្លាប់នៅនិងមួយកន្លែងទៅ»Cristsy បោញកាំភ្លើងដែរនៅនិងដៃចូលទៅក្នុងឡាន ហើយRenក៏ធ្វើការងាររបស់ខ្លួនដែរចាហ្វាយបានបញ្ជារ ។ គ្រាន់តែឃើញមុខRen រាងក្រាស់ក៏ដឹងបាត់ទៅហើយថា អ្នកណាជាអ្នកណានៅពេលនេះ!!!!

ម្ចាស់ចិត្ត/My lady ✨🤍រដូវកាលទី1Where stories live. Discover now