Episodes 25

1.7K 72 2
                                    

«អ៊ួក អ៊ួកក» Cristsy នៅតែបន្តរក្អួតដោយមានរាងក្រាស់នៅឈររឹតខ្នងពីក្រោយ គេបារម្ភពីនាងស្ទើរស្លាប់ទៅហើយ។

«Cristអូនយ៉ាងមិចហើយ?»Jimin

ឈូ!!

«មិនដឹងទេ អាហារធំក្លិនអាក្រក់ណាស់»Cristsy តបទៅគេវិញទាំងមុខជូរហួញ ហើយក៏បើកក្បាលរ៉ូមីណេដើម្បីលប់មុខ ព្រោះមានអារម្មណ៍ថារសេររសោះ ឈឺក្បាលខ្លាំងណាស់។

«អូននៅញ៉ំាឬទៅផ្ទះ?»Jiminឱនសួរនាងដោយមិនភ្លេចដាក់ដៃឱបស្មាររបស់នាងជាប់ ក៏សួរអោយដឹងថានាងចង់នៅញ៉ំាឬទៅផ្ទះ។

«ទៅផ្ទះទៅ អូនមិនចូលចិត្តក្លិនអាហារនោះទេ»Cristsy

«ម៉ោះបងជួយ ចាំបងទៅគិតលុយ»Jimin បណ្ដើរនាងមកអោយអង្គុយនៅកៅអីស្រួលបួល សឹមដើរទៅគិតលុយអោយបុគ្គលិក ទាំងម្ហូបនិងគ្រប់យ៉ាងសុទ្ធតែទើបចម្អិនហើយក្ដៅៗ។

«ម្ហូបទាំងនោះអោយពួកយើងរៀបចំយ៉ាងមិចជូនចាស?»បុគ្គលិក

«យកទៅអោយអ្នកអត់ឃ្លានទៅ ឬចែកអ្នកដែរចង់ញ៉ំាក៏បានព្រោះនៅថ្មីល្អ»Jiminទទួលកាតពីបុគ្គលិកហើយក៏ដើរមករករាងតូចវិញមុននិងនាំនាងចុះទៅខាងក្រោមសម្ដៅទៅរកចំណតឡានយ៉ាងលឿន។

«ទៅពេទ្យទៅ បើអូនក្អួតយ៉ាងនេះ»Jimin បញ្ជារចង្កូតឡានបើកចេញពីចំណតឡាន ឡើងទៅរកដងផ្លូវ ។ ទោះរវល់បើកក៏គេមិនភ្លេចងាកមកសួរនាំនាងដែរ ព្រោះខ្លាចថានាងមិនស្រួលត្រង់ណា។

«មិនអីទេ គេងបន្តិចក៏បាត់ហើយ»Cristsy

«តែក្អួតបែបនេះច្បាស់ជាមានបញ្ហាមិនខាន ទៅពេទ្យពិនិត្យក៏ល្អ បងបារម្ភ»Jimin មិនត្រឹមនិយាយតែទឹកមុខគេក៏បញ្ជាក់ថាបារម្ភពិតមែន បើគេថានាំនាងទៅហើយនាងទៅប្រកែកយ៉ាងមិច ក៏មានតែទៅតាមគេនិងឯង។

[Hospital ]

ឡានទំនើបពណ៍ខ្មៅរបស់អ្នកកម្លោះបើកមកចតនៅមុខមន្ទីរពេទ្យទាំងយប់ នេះម៉ោងប្រហែល10ហើយ។

«មកខាងនេះមក មិនមានមនុស្សដើរច្រើន»Jimin នាំនាងមកដើរនៅខាងមិនសូវមានមនុស្សព្រោះខ្លាចថានាងងងឹតមុខដួល ហើយក៏បន្តរហួសមកដល់បន្ទប់គ្រូពេទ្យដែរល្បីឈ្មោះជាងគេនៅSeoul និងថែមទាំងជាប់ឈ្មោះជាសេដ្ឋីនាយ ដែរមានប្រាក់វាល់លានជាមួយនិងប្រាប់ខែពេទ្យ ប៉ុន្តែបូករួមនិងហាងអាហារដ៏ល្បីល្បាញ ដែរបានបើកនៅស្ទើរគ្រប់កន្លែងទេសចរណ៍ក្នុងប្រទេសហើយក៏គ្មានអ្នកណាក្រៅពី.......

ម្ចាស់ចិត្ត/My lady ✨🤍រដូវកាលទី1Where stories live. Discover now