Episodes 12

2K 72 0
                                    

   ក្រោយពីធ្វើដំណើរចេញពីកំពង់ផែមក ទីបំផុតឡានទំនើបពីរគ្រឿងរបស់អ្នកកម្លោះក៏បើកមកឈប់ចតនៅមុខសណ្ឋាគារលំដាប់ផ្កាយប្រាំដែរស្ថិតនៅក្បែរមាត់សមុទ្យ ចន្លោះអគារធំៗផ្សេងទៀតជាច្រើន។ បន្ទប់VIP កន្លែងញ៉ំា កន្លែងហែលទឹក សុទ្ធតែរៀបចំសម្រាប់គេរួចជាស្រេច ព្រោះម្ចាស់នៅទីនេះជាបងសំណព្វរបស់គេ ក៏មិនបាច់ទៅពិបាកច្រើន ខលតែមួយម៉ាត់ក៏បានបាត់ទៅហើយ។

«បន្ទប់សម្រាកនៅជាន់ខ្ពស់ លេងបន្ទប់306 ទាន!»DonដែរCheck in និងរៀបចំគ្រប់យ៉ាងរួចក៏រហ័សហុចកាតបន្ទប់ទៅអោយអ្នកកម្លោះ ក៏ឃើញថា មានអនាគតចាហ្វាយស្រីនៅទីនេះដែរ។

«ហឹម»Jimin លូកទទួលដោយក្រាន់តែក្រហឹមនៅដើមករ ហើយគេក៏ដើរចូលក្នុងជណ្ដើរយន្ដប្រអប់ជាមួយរាងតូច ដោយមានជំនិតកំហូចទាំងពីរនៅតាមមើលពីក្រោយឥតព្រិច។

«ឯងឃើញទេវើយ????»Ren សួរឡើងនៅពេល ប្រអប់ជណ្ដើរយន់លោតលេខឡើងទៅលើ ក៏បញ្ជាក់ថាចាហ្វាយគេឡើងទៅបាត់ហើយ។

«យើងមិនទាន់ខ្វាក់ ស្នាមក្រហមនៅលើករ ច្បាស់ៗថ្មីៗបែបនេះ មិនគួរណាជាមូសខាំនោះទេ»Donឈររៀបរាប់ វិភាគមើលលើស្នាមលើកររបស់ចាហ្វាយ តែនេះមិនមែនរបស់Cristsy ទេគឺលើករ Jiminនិងឯង គ្រាន់តែគេមើលមិនឃើញព្រោះវានៅកៀនកញ្ចឹងករ ឯនាងតូចមានបានទៅឈរពិនិត្យមើលឯណា ?មានតែអាកំហូចភ្នែកក្ដាមពីរអ្នកនេះឯង ដែរពូកែអាខាងសង្កេតគ្រប់យ៉ាង។

«មិនខ្វល់ទេ...តោះអាDonចាហ្វាយគាត់ទៅរកក្ដីសុខរបស់គាត់ហើយ យើងទៅរកក្ដីសុខរបស់យើងវិញម្ដងល្អទេ?»Ren លើកដៃមកគៀកកររបស់Donបែបមនុស្សស្គាល់គ្នាមកយូរហើយ តែក៏ពិតមែនព្រោះDonនិងRen ធ្លាប់រៀនសកលវិទ្យាល័យជាមួយ យ៉ាងណារឿងCristsy ជាអ្នកណាក៏គេមិនបានប្រាប់Donដែរព្រោះវាជាបញ្ជារចាហ្វាយស្រីរបស់គេ។

                        ————-
[Jimin & Cristsy scene]

       បើកទ្វារបន្ទប់មកភ្លាម ក្លិនទានក្រអូបក៏ឈួលឡើងពេញច្រមុះ កញ្ចក់ថ្លាដែរចាំងឆ្លុះមើលឃើញដល់ផ្ទៃមេឃនិងផ្ទៃទឹកសមុទ្យធ្វើអោយអ្នកដែរចូលមកក៏មានអារម្មណ៍ស្រស់ស្រាយមួយរំពេច ។

ម្ចាស់ចិត្ត/My lady ✨🤍រដូវកាលទី1Where stories live. Discover now